Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កូនឈើចម្រុះ៩០០ដើម ត្រូវបានអាជ្ញាធរសង្កាត់សាលាកំរើក បន្តដាំនៅតាមដងផ្លូវ ដើម្បីចូលរួមជំរុញក្រុងសៀមរាប ក្លាយជាក្រុងបៃតងនាថ្ងៃអនាគត

ដោយ Pothe Thun
09/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កូនឈើចម្រុះ៩០០ដើម ត្រូវបានអាជ្ញាធរសង្កាត់សាលាកំរើក បន្តដាំនៅតាមដងផ្លូវ ដើម្បីចូលរួមជំរុញក្រុងសៀមរាប ក្លាយជាក្រុងបៃតងនាថ្ងៃអនាគត
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលសង្កាត់សាលាកំរើក ក្រុងសៀមរាប សហការជាមួយអង្គការកុមារពិភពលោក បានបន្តដាំកូនឈើចម្រុះប្រមាណ៩០០ដើម តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន ចូលរួមអបអរសាទរ រុក្ខទិវា ៩កក្កដា និងដើម្បីបំផុសស្មារតីមហាជនទូទៅឲ្យបានដឹងពីសារៈសំខាន់ និងគុណតម្លៃនៃដើមឈើ សំដៅរួមគ្នាកែលំអសោភ័ណភាពតាមដងផ្លូវឲ្យមានភាពបៃតង អមទៅដោយរុក្ខជាតិចម្រុះពណ៌ ដែលការដាំនេះដែរក៏មានការចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រួមអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។

លោក សាម ឡន ចៅសង្កាត់សាលាកំរើក បានបញ្ជាក់ថា ការដាំកូនឈើនាពេលនេះ មិនមែនសំដៅលើការលើកកម្ពស់សោភ័ណភាពតាមដងផ្លូវតែប៉ុណ្ណោះទេ តែក៏ជាការបំផុសស្មារតីឲ្យប្រជាពលរដ្ឋចេះស្រឡាញ់ដើមឈើ និងបរិស្ថាន លុបបំបាត់ការចោលថង់ប្លាស្ទិក ឬសំរាមខុសគោលដៅ។ ជាមួយនេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមជួយថែទាំកូនឈើដែលដាំនាពេលនេះឲ្យបានល្អ ដើម្បីជាការជួយជំរុញក្រុងសៀមរាប ប្រែក្លាយជាក្រុងបៃតងនាពេលអនាគត រួមចំណែកការកាត់បន្ថយកម្ដៅក្នុងទីក្រុង។ ជាពិសេសត្រូវថែរក្សាដើមឈើទាំងនេះឲ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់យើង សហគមន៍យើង ហើយដើមឈើពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការជួយគាំពារផ្នែកបរិស្ថាន ការការពារទីជម្រាល ទប់ស្កាត់ការហូរច្រោះដី និងធ្វើឲ្យប្រសើរឡើងនៃគុណភាពដី និងផ្ដល់មកវិញនូវផលប្រយោជន៍ជាច្រើនដល់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។

លោកចៅសង្កាត់បន្តថា តាមរយៈការដាំដើមឈើចំនួន៩០០ដើម តាមដងផ្លូវនាថ្ងៃនេះ និងពេលបន្តបន្ទាប់ទៀត នៅរយៈពេលពី៤ទៅ៥ឆ្នាំខាងមុខទៀត លោកបានបង្ហាញ្ដីជឿជាក់ថា តាមដងផ្លូវនៃសង្កាត់សាលាកំរើក ជាពិសេសក្រុងសៀមរាប ទាំងមូលនឹងពោពេញទៅដោយដើមឈើតូចធំ មានពណ៌បៃតងស្រស់ រួមជាមួយនឹងបរិស្ថានល្អតាមដងផ្លូវ ហើយប្រែក្លាយផ្លូវទាំងនេះជារុក្ខវិថី ដ៏ស្រស់ត្រឈឹងត្រឈៃ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សង្កាត់​សាលា​កំរើក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងអប់រំនិងអង្គការយូនីសេហ្វកម្ពុជា សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យការអនុវត្តការគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប

ក្រសួងអប់រំនិងអង្គការយូនីសេហ្វកម្ពុជា សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យការអនុវត្តការគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាបបើកកិច្ចប្រជុំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្រក្រុងសៀមរាប

អាជ្ញាធរខេត្តសៀមរាបបើកកិច្ចប្រជុំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្រក្រុងសៀមរាប

អាជ្ញាធរស្រុកវ៉ារិន ដឹកនាំប្រជាពលរដ្ឋដាំកូនឈើចម្រុះ ៣.០០០ដើម អបអរ រុក្ខទិវា ៩កក្កដា ២០២៤

អាជ្ញាធរស្រុកវ៉ារិន ដឹកនាំប្រជាពលរដ្ឋដាំកូនឈើចម្រុះ ៣.០០០ដើម អបអរ រុក្ខទិវា ៩កក្កដា ២០២៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.