Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងអប់រំនិងអង្គការយូនីសេហ្វកម្ពុជា សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យការអនុវត្តការគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប

ដោយ Pothe Thun
10/07/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ក្រសួងអប់រំនិងអង្គការយូនីសេហ្វកម្ពុជា សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យការអនុវត្តការគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យការអនុវត្តការងារគាំពារ និងអភិវឌ្ឍកុមារតូចនៅថ្នាក់ក្រោមជាតិ សម្រាប់ខេត្តសៀមរាប ដើម្បីស្វែងយល់អំពីសារៈសំខាន់នៃយន្តការគាំពារ និងអភិវឌ្ឍកុមារតូចជាទម្រង់ពហុវិស័យ និងយល់ដឹងអំពីនីតិវិធីនៃការចូលរួមកសាងផែនការសកម្មភាពគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ។

សិក្ខាសាលានេះដែរប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និងលោកបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារ និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច ដោយមានការចូលរួមពីអស់លោកលោកស្រីជាប្រតិភូក្រសួងអប់រំ តំណាងអង្គការយូនីសេហ្វកម្ពុជា មន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោកជំទាវ ស៊ិន ណម មានប្រសាសន៍ថា សិក្ខាសាលាដែលរៀបចំឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកពាក់ព័ន្ធគ្រប់រូប ក្នុងការទទួលឱកាសជជែកពិភាក្សាគ្នាអំពីបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងផែនការបន្ត ដើម្បីធ្វើយ៉ាងណាឲ្យជំរុញកុមារតូចគ្រប់រូបមានឱកាសបានចូលរៀន និងទទួលបានគុណភាពអប់រំប្រកបដោយសមធម៍ និងបរិយាបន្ន។ សិក្ខាសាលានេះដែរ ក៏ជាការចូលរួមចំណែកមួយផ្នែក ដើម្បីជួយលើកស្ទួយគុណភាពនៃការអប់រំនៅក្នុងខេត្តសៀមរាប ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ឆ្នាំ២០៣០ របស់ក្រសួងអប់រំ យុវជន និងកីឡានៃយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៅតែបន្តចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ឬវិស័យអប់រំជាអាទិភាពទីមួយ។ ក្នុងនោះដែរធនធានមនុស្សក៏ជាទុនមួយយ៉ាងសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីធ្វើការអភិវឌ្ឍប្រទេសយើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវមានប្រសាសន៍ទៀតថា ដើម្បីចូលរួមចំណែកក្នុងការធ្វើយ៉ាងណាឲ្យសម្រេចបានតាមផែនការនេះ ទាមទាឲ្យក្រសួងអប់រំ មន្ទីរអង្គភាពពាក់ព័ន្ធ សាលារៀន អាណាព្យាបាល និងអង្គការដៃគូរអប់រំទាំងអស់ រួមសហការគ្នាក្នុងការបង្កើនឱកាសដល់កុមារទាំងនៅមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ពង្រឹងគុណភាពនៃការអប់រំតាមសាលារៀន និងសហគមន៍របស់ខ្លួនប្រកបដោយសមធម៍។ លោកជំទាវក៏សូមសម្ដែងនូវការកោតសសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូអប់រំទាំងអស់ ដែលបានខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយគុណភាពនៃការអប់រំនៅក្នុងខេត្តសៀមរាប ជាលទ្ធផលនៃការរៀនសូត្ររបស់សិស្សានុសិស្សក្នុងខេត្ត យើងបានទទួលលទ្ធផលគួជាទីមោទកភាពពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបណ្ឌិត ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច បានបញ្ជាក់ថា សារៈសំខាន់នៃការគាំពារ និងអភិវឌ្ឍកុមារតូច គឺចាប់ពីនៅក្នុងផ្ទៃម្តាយ ព្រមទាំងចាំបាច់ត្រូវមានយន្តការអនុវត្តបែបពហុវិស័យ។ រយៈពេលដ៏សំខាន់នៃការអភិវឌ្ឍកោសិកាខួរក្បាលរបស់កុមារ ចាប់ពីកុមារចូលមត្តេយ្យសិក្សា ដល់វ័យកុមារតូចចូលសាលារៀន ដោយផ្តោតលើការអប់រំមាតាបិតា ការភ្ញោជអាន សរសេរ និងសុខភាពកុមារ កិច្ចការសង្គម និងការអនុវត្តជាវិជ្ជមានរបស់មាតាបិតា ព្រមទាំងគុណភាពសេវានោះ ទើបធ្វើឲ្យគន្លងសមត្ថភាពខ្ពស់នៃការត្រៀមរបស់កុមារចូលរៀនបានត្រឹមត្រូវ។ លោកក៏បានបង្ហាញផងដែរ ពីគន្លងនាំឲ្យរំខានធ្ងន់ធ្ងរដល់ការត្រៀមរបស់កុមារចូលរៀន ដូច្នេះកុមារតូចទាំងអស់ត្រូវទទួលបានសេវាអប់រំប្រកបដោយគុណភាព ដើមី្បត្រៀមខ្លួនចូលរៀននៅសាលាបឋមសិក្សា៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបបើកកិច្ចប្រជុំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្រក្រុងសៀមរាប

អាជ្ញាធរខេត្តសៀមរាបបើកកិច្ចប្រជុំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្រក្រុងសៀមរាប

អាជ្ញាធរស្រុកវ៉ារិន ដឹកនាំប្រជាពលរដ្ឋដាំកូនឈើចម្រុះ ៣.០០០ដើម អបអរ រុក្ខទិវា ៩កក្កដា ២០២៤

អាជ្ញាធរស្រុកវ៉ារិន ដឹកនាំប្រជាពលរដ្ឋដាំកូនឈើចម្រុះ ៣.០០០ដើម អបអរ រុក្ខទិវា ៩កក្កដា ២០២៤

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសមួយខ្សែ ក្នុងស្រុកស្រីស្នំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសមួយខ្សែ ក្នុងស្រុកស្រីស្នំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.