Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរស្រុកវ៉ារិន ដឹកនាំប្រជាពលរដ្ឋដាំកូនឈើចម្រុះ ៣.០០០ដើម អបអរ រុក្ខទិវា ៩កក្កដា ២០២៤

ដោយ Pothe Thun
10/07/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អាជ្ញាធរស្រុកវ៉ារិន ដឹកនាំប្រជាពលរដ្ឋដាំកូនឈើចម្រុះ ៣.០០០ដើម អបអរ រុក្ខទិវា ៩កក្កដា ២០២៤
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កូនឈេីចម្រុះ ៣.០០០ដេីម ត្រូវបានអាជ្ញាធរស្រុកវ៉ារិន ដឹកនាំប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស រួមនិងព្រះសង្ឃផងនោះ យកទៅដាំនៅតាមសាលារៀន វត្តអារ៉ាម មណ្ឌលសុខភាព និងសាលាឃុំមួយចំនួនក្នុងភូមិសាស្ត្រស្រុក ដេីម្បីជាការជួយលើកកម្ពស់សោភ័ណភាព និងជាការអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ ដែលពិធីនេះធ្វើឡើងក្នុងបរិវេនសាលាឃុំវ៉ារិន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន បានឲ្យដឹងថា កូនឈើចម្រុះដែលអាជ្ញាធរដឹកនាំដាំនាពេលនេះមានចំនួន ៣.០០០ដើម រួមមាន៖ ដើមគគី ៧៥០ដើម,ដើមគូលែន ៧៥០ដើម, ដើមបេង ៥០០ដើម, ដើមអំពិល ២៥០ដើម, ក្ងោក ២៥០ដើម និងដើមព្រីងចំនួន ៥០០ដើម។ ការដាំកូនឈេីនេះដែរ គឺដើម្បីចូលរួមអបអរសាទរ បុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ និងជាការរួមចំណែកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុផងដែរ។

លោកអភិបាលស្រុកបន្តថា ក្រៅជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុហើយ ការដាំនេះក៏ជាការចូលរួមលេីកកម្ពស់សោភ័ណភាពនៅក្នុងមូលដ្ឋានស្រុកទាំងមូលមានភាពស្រស់បំព្រង ពោពេញទៅដោយភាពបៃតង ជួយជំរុញឲ្យមូលដ្ឋានក្លាយជាមូលដ្ឋានបៃតងនាថ្ងៃអនាគត។ ជាមួយនឹងការដាំនេះដែរ លោកក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋ រួមនឹងអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមដាំ និងថែរក្សាកូនឈើទាំងអស់នេះឲ្យបានលូតលាស់ល្អ ដើម្បីឲ្យដើមឈើទាំងនេះផ្ដល់ប្រយោជន៍មកឲ្យយើងវិញនៅពេលដែលវាធំ តាមរយៈការផ្ដល់សោភ័ណភាព បរិយាកាសល្អ ជាពិសេសភាពបៃតងនៃដើមឈើទាំងអស់នេះ ក៏ជាការបង្កើនការទាក់ទាញអ្នកទេសចរណ៍ចង់មកទស្សនាផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ រដ្ឋបាលខេត្តសៀមរាប
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ដាំ​កូន​ឈើស្រុក​វ៉ារិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសមួយខ្សែ ក្នុងស្រុកស្រីស្នំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសមួយខ្សែ ក្នុងស្រុកស្រីស្នំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ប្រជាពលរដ្ឋក្រីក្រ និងទើបសម្រាលកូន៨នាក់ រស់នៅក្នុងស្រុកអង្គរធំ ទទួលបានអំណោយពីសាខាកាកបាទក្រហកកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋក្រីក្រ និងទើបសម្រាលកូន៨នាក់ រស់នៅក្នុងស្រុកអង្គរធំ ទទួលបានអំណោយពីសាខាកាកបាទក្រហកកម្ពុជាខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសាររន្ទះបាញ់ក្នុងស្រុកបន្ទាយស្រី

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសាររន្ទះបាញ់ក្នុងស្រុកបន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.