Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋក្រីក្រ និងទើបសម្រាលកូន៨នាក់ រស់នៅក្នុងស្រុកអង្គរធំ ទទួលបានអំណោយពីសាខាកាកបាទក្រហកកម្ពុជាខេត្តសៀមរាប

ដោយ Pothe Thun
10/07/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋក្រីក្រ និងទើបសម្រាលកូន៨នាក់ រស់នៅក្នុងស្រុកអង្គរធំ ទទួលបានអំណោយពីសាខាកាកបាទក្រហកកម្ពុជាខេត្តសៀមរាប
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហកកម្ពុជាខេត្តសៀមរាប បានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ និងទើបសម្រាលកូនរួចចំនួន៨នាក់ រស់នៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហកកម្ពុជាខេត្ត បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូពីសុខទុក្ខ និងសុខភាពបងប្អូនប្រជាពលរដ្ឋក្រីក្រ ពិសេសបងប្អូនជាស្ត្រីដែលទើបសម្រាលកូនរួច។ ទន្ទឹមនឹងនេះឯកឧត្តមប្រធាន បានលើកទឹកចិត្តដល់មាតាគ្រប់រូបក្រោយសម្រាលកូនរួច សូមបំបៅកូនដោយទឹកដោះម្តាយ ដើម្បីកូនមានសុខភាពល្អ ធន់នឹងជំងឺផ្សេងៗ បន្តពិនិត្យសុខភាពក្រោយពេលសម្រាលឲ្យបានទៀងទាត់ នាកូនទោចាក់វ៉ាក់សាំងបង្ការដល់ទារក ចំណែកម្តាយត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន និងមហារីកដោះជាដើម។ លោកនាយកប្រតិបត្តិសាខា ក៏បានផ្តាំផ្ញើដល់ស្ត្រីជាមាតាទាំងអស់ត្រូវរស់នៅមានអនាម័យ ទទួលទាន់ទឹកឆ្អិន បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ អាហាររូបត្ថម្ភត្រឹមត្រូវ និងថែទាំសុខភាពឲ្យបានល្អ។

សូមជម្រាបថា អំណោយដែលបានផ្ដល់ជូនស្រ្តីទាំង៨នាក់ ក្នុងម្នាក់ៗទទួលបាន៖ ឃីត១កញ្ចប់ សម្ភារៈទារក១កញ្ចប់ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ អំបិល១គីឡូក្រាម សាប៊ូ២ដុំ និងថវិកា៥០.០០០រៀល៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ សាខាកាកបាទក្រហកកម្ពុជាខេត្តសៀមរាប
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សម្រាលកូនសាខាកាកបាទក្រហកកម្ពុជាខេត្តសៀមរាបស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសាររន្ទះបាញ់ក្នុងស្រុកបន្ទាយស្រី

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសាររន្ទះបាញ់ក្នុងស្រុកបន្ទាយស្រី

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិ ៣ខ្សែ ក្នុងស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិ ៣ខ្សែ ក្នុងស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

កូនឈើព្រៃលិចទឹកចម្រុះប្រមាណ ៣.០០០ដើម ត្រូវបានអាជ្ញាធរដាំស្ដារឡើងវិញ នៅខាងជើងបឹងទន្លេសាប នៃមូលដ្ឋានស្រុកពួក ក្នុងខេត្ដសៀមរាប

កូនឈើព្រៃលិចទឹកចម្រុះប្រមាណ ៣.០០០ដើម ត្រូវបានអាជ្ញាធរដាំស្ដារឡើងវិញ នៅខាងជើងបឹងទន្លេសាប នៃមូលដ្ឋានស្រុកពួក ក្នុងខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.