Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កូនឈើព្រៃលិចទឹកចម្រុះប្រមាណ ៣.០០០ដើម ត្រូវបានអាជ្ញាធរដាំស្ដារឡើងវិញ នៅខាងជើងបឹងទន្លេសាប នៃមូលដ្ឋានស្រុកពួក ក្នុងខេត្ដសៀមរាប

ដោយ Pothe Thun
11/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កូនឈើព្រៃលិចទឹកចម្រុះប្រមាណ ៣.០០០ដើម ត្រូវបានអាជ្ញាធរដាំស្ដារឡើងវិញ នៅខាងជើងបឹងទន្លេសាប នៃមូលដ្ឋានស្រុកពួក ក្នុងខេត្ដសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កូនឈើព្រៃលិចទឹកចម្រុះប្រមាណ ៣.០០០ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប ធ្វើការដាំលើផ្ទៃដីព្រៃលិចទឹករីករឹលចំនួន ២ហិកតា នៅចំណុចស្រែខ្យង ខាងជើងបឹងទន្លេសាប ក្នុងឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ទ ដែលការដាំនេះរៀបចំឡើងដោយអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន សហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធីបតីភាពលោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដោយមានអ្នកចូលរួមជាង ២០០នាក់។

លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក មានប្រសាសន៍ថា ការដាំដើមឈើមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម និងមូលដ្ឋានរបស់ខ្លួនផងដែរ។ កូនឈើព្រៃលិចទឹកទាំងនោះ រួមមានកូនឈើរាំង, តាអួរ, ផ្ទោល, កន្សែង, ម្តេញ និងសណ្តាន់ រួមនិងកូនឈើប្រភេទព្រៃលិចទឹកជាច្រើនទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អុឹង គឹមលាង អភិបាលរងខេត្ដ បានមានប្រសាសន៍ថា ព្រៃឈើ គឺជាសរសៃឈាមក្នុងវិស័យកសិកម្ម ដែលជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពនៃកំណើននៃសេដ្ឋកិច្ចជាតិ។ ដូច្នេះយើងត្រូវតែរួមគ្នាថែរក្សា ការពារព្រៃឈើ សត្វព្រៃ និងដំាដើមឈើឲ្យបានគ្រប់ៗគ្នា។ ព្រឹត្តិការណ៍ដាំកូនឈើព្រៃលិចទឹកនេះ គឺជាការស្តារឡើងវិញនូវតំបន់ព្រៃរីករឹល ដើមី្បបង្កើននូវធនធានធម្មជាតិ និងជាទីកន្លែងជម្រងពូជមច្ឆាជាតិពងកូននៅក្នុងរដូវវស្សា និងជាទីជម្រកស្នាក់នៅរបស់សត្វស្លាបគ្រប់ប្រភេទទៀតផង។

លោកអភិបាលរងខេត្ត បញ្ជាក់ថា គោលដៅរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងស្តារឡើងវិញនូវព្រៃលិចទឹក ដោយបានចលនាដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំង និងសិស្សានុសិស្ស ក៏ដូចជាអង្គការដៃគូរ ដើមី្បធ្វើការដាំដុះកូនឈើព្រៃលិចទឹក នៅតាមតំបន់ព្រៃរីករឹលក្នុងមួយឆ្នាំឲ្យបាន ២ម៉ឺនដើម។ បច្ចុប្បន្ននេះរដ្ឋបាលខេត្តសហការជាមួយអង្គការដៃគូរ ធ្វើការដាំដុះកូនឈើព្រៃលិចទឹកបានចំនួន ៣គោលដៅ ស្មើ ១ម៉ឺន ៣ពាន់ដើម ព្រមទាំងបន្តធ្វើការដាំដុះនៅកន្លែងផ្សេងៗទៀតនៅក្នុងតំបន់ព្រៃលិចទឹកមាត់បឹងទន្លេសាបនេះ។ លោកថា ព្រៃឈើលិចទឹកបានរួមចំណែកយ៉ាងសំខាន់ដល់អេកូទេសចរណ៍ និងបង្កើតការងារដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកំសាន្តជាដើម។

ក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងព្រះសង្ឈ មន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ដាំដើមឈើគ្រប់ប្រភេទឲ្យបានច្រើនជាអតិបរិមា នៅតាមវត្តអារាម ភូមិដ្ឋាន ទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ តាមដងផ្លូវនានា និង ត្រូវខិតខំថែរក្សារុក្ខជាតិទាំងអស់នេះឲ្យបានល្អ ដើម្បីជាផលប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ក៏ដូចជាមនុស្សជាតិទាំងមូល។

តំណាងអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន បានបញ្ជាក់ថា ក្រោមជំនួយប្រទេសអៀរឡង់ តាមរយះអង្គការ អ៊ុកស្វាម ប្រទេសកម្ពុជា បានផ្តល់ជំនួយកូនឈើប្រមាណ ១៩.៥៦០ដើម ដើម្បីដាំក្នុងតំបន់ព្រៃលិចទឹកក្នុងឃុំដូចជា ឃុំសសរស្តម្ភ ស្រុកពួក, ឃុំសំបួរ ស្រុកក្រឡាញ់, ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដែលបានដាំលើផ្ទៃដីសរុប ១២ហិចតា៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​បឹង​ទន្លេសាបព្រៃ​លិច​ទឹក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំណាងរាស្រ្តមណ្ឌលសៀមរាប សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលជាច្រើនបម្រើឲ្យវិស័យព្រះពុទ្ធសាសនា នៅវត្តចន្ធីភូមិថ្មី ក្នុងស្រុកក្រឡាញ់

តំណាងរាស្រ្តមណ្ឌលសៀមរាប សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលជាច្រើនបម្រើឲ្យវិស័យព្រះពុទ្ធសាសនា នៅវត្តចន្ធីភូមិថ្មី ក្នុងស្រុកក្រឡាញ់

ក្រុមគ្រូពេទ្យស្ម័ត្រចិត្តប្រទេសតៃវ៉ាន់ ផ្ដល់អំណោយជូនពលរដ្ឋក្រីក្រ ១០០គ្រួសារ និងពិនិត្យព្យាបាលជំងឺជូនពលរដ្ឋឥតគិតថ្លៃ នៅស្រុកសូទ្រនិគម

ក្រុមគ្រូពេទ្យស្ម័ត្រចិត្តប្រទេសតៃវ៉ាន់ ផ្ដល់អំណោយជូនពលរដ្ឋក្រីក្រ ១០០គ្រួសារ និងពិនិត្យព្យាបាលជំងឺជូនពលរដ្ឋឥតគិតថ្លៃ នៅស្រុកសូទ្រនិគម

អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ផ្ដល់ភ្លើងបូជាសព លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប

អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ផ្ដល់ភ្លើងបូជាសព លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.