Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

តំណាងរាស្រ្តមណ្ឌលសៀមរាប សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលជាច្រើនបម្រើឲ្យវិស័យព្រះពុទ្ធសាសនា នៅវត្តចន្ធីភូមិថ្មី ក្នុងស្រុកក្រឡាញ់

ដោយ Pothe Thun
15/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
តំណាងរាស្រ្តមណ្ឌលសៀមរាប សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលជាច្រើនបម្រើឲ្យវិស័យព្រះពុទ្ធសាសនា នៅវត្តចន្ធីភូមិថ្មី ក្នុងស្រុកក្រឡាញ់
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមិទ្ធផលជាច្រើនសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា មានដូចជាសាលាពុទ្ធិកសិក្សា១ខ្នង រូបចំលាក់នាគ១គូរ អាងនាគ១ ផ្លូវចូលលំអរ២ខ្សែ ដំរីមង្គលប្រចំាក្លោងទ្វារ៣គូរ និងកញ្ចុះសង់នៅមាត់ស្ទឹងចំនួន៥ នៅក្នុងបរិវេណវត្តចន្ធីភូមិថ្មី ស្ថិតក្នុងភូមិថ្មី ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ដោយមានការចូលរួមថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានបញ្ជាក់ថា សមិទ្ធផលថ្មីៗដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ព្រះគ្រូចៅអធិការវត្ត ព្រមទាំងអាចារ្យគណៈកម្មការវត្ត ក្នុងការខិតខំគៀងគរជាមួយពុទ្ធបរិស័ទជាសប្បុរសជន ជាពិសេសលោកស្រី ហ៊ាន ស៊ីថា និងក្រុមគ្រួសារ រួមនឹងការឧបត្ថម្ភពីសំណាក់សប្បុរសជននានាទាំងក្នុងស្រុក និងក្រៅស្រុក ពុទ្ធបរិស័ទចំណុះជើងវត្តដែលបានចូលរួមបង្កើតឲ្យមាននូវសមិទ្ធិផលទាំងនេះឡើង ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា ធ្វើឲ្យព្រះពុទ្ធសាសនារបស់យើងកាន់តែទទួលបាននូវគុណតម្លៃ ការគោរពពីសំណាក់ប្រជាពលរដ្ឋរបស់យើងផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ការរស់នៅក្រោមដំបូលសុខសន្តិភាព គឺធ្វើឲ្យប្រជាពលរដ្ឋយើងទទួលបានលទ្ធផលនូវការអភិវឌ្ឍន៍ឥតឈប់ឈរ ព្រមទាំងមានការជួបជុំ ការធ្វើបុណ្យដាក់ទានប្រកបដោយទឹកមុខសប្បាយរីករាយ។ ជាមួយនេះក្នុងពេលដែលវិស័យអាណាចក្រមានការរីកចម្រើន ទើបធ្វើឲ្យប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនា អាចមានលទ្ធភាព មានធនធានក្នុងការចូលរួម ជាបច្ច័យដើម្បីកសាងនូវសមិទ្ធផលនានាក្នុងវត្តអារាម ហើយវាបានសបញ្ជាក់ឲ្យឃើញពីការបានរួមសាមគ្គីគ្នាកសាង ដើម្បីបម្រើលើវិស័យព្រះពុទ្ធសាសនា ក៏ដូចជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទជួបជុំ កសាងនូវបុណ្យកុសលរៀងៗខ្លួន តាមរយៈការប្រារព្ធពិធីសាសនាផ្សេងៗ និងនិយាយដោយឡែកការួមគ្នាបរិច្ចាកធនធានផ្ទាល់ខ្លួនចូលរួមកសាងនូវសមិទ្ធផលថ្មីជាច្រើននៅក្នុងវត្តចន្ធីភូមិថ្មី ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ។

អ្នកឧកញ៉ា សៀង ណាំ ក៏បានថ្លែងនូវការកោតសរសើរដល់ព្រះចៅអធិការវត្ត អាចារ្យគណៈកម្មការ ក៏ដូចជាសប្បុរសជននានា ដែលបានរួមគ្នាចូលរួមគ្រប់សកម្មភាពទាំងអស់ ធ្វើឲ្យទីវត្តអារាមមានការរីកចម្រើន និងជាទីពេញចិត្ត និងជាទីកន្លែងប្រមូលផ្ដុំនូវជំនឿ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងប្រមូលផ្ដុំគ្នាប្រារព្ធនូវកិច្ចសាសនាផ្សេងៗ ដើម្បីកសាងកុសលផលបុណ្យ។ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទាំងអស់សូមបន្តជួយគាំទ្រដល់ការសាងសង់នូវសមិទ្ធផលនានាបន្ថែមទៀត ជាពិសេសការចូលរួមថែរក្សានូវសមិទ្ធផលនានានៅក្នុងទីអារាមដែលមានស្រាប់ឲ្យបានស្ថិតស្ថេរ និងគង់វង្ស សម្រាប់ជាទីបដិបត្តិ និងរក្សាទុកដល់កូនចៅជំនាន់ក្រោយៗ។

សូមជម្រាបថា ក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកតំណាងរាស្ត្រ ក៏បានប្រគេននូវបច្ច័យចំនួន ១០លានរៀល ដល់ព្រះគ្រូចៅអធិការវត្ត សម្រាប់ប្រើប្រាស់ដល់ការងារកសាងនូវសមិទ្ធិផលនានាបន្ត លោកយាយលោតតា និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងម្នាក់ទទួលបាន សារ៉ុង ឬក្រណាត់១ និងថវិកាមួយចំនួនផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វត្តចន្ធីភូមិថ្មីស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមគ្រូពេទ្យស្ម័ត្រចិត្តប្រទេសតៃវ៉ាន់ ផ្ដល់អំណោយជូនពលរដ្ឋក្រីក្រ ១០០គ្រួសារ និងពិនិត្យព្យាបាលជំងឺជូនពលរដ្ឋឥតគិតថ្លៃ នៅស្រុកសូទ្រនិគម

ក្រុមគ្រូពេទ្យស្ម័ត្រចិត្តប្រទេសតៃវ៉ាន់ ផ្ដល់អំណោយជូនពលរដ្ឋក្រីក្រ ១០០គ្រួសារ និងពិនិត្យព្យាបាលជំងឺជូនពលរដ្ឋឥតគិតថ្លៃ នៅស្រុកសូទ្រនិគម

អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ផ្ដល់ភ្លើងបូជាសព លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប

អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ផ្ដល់ភ្លើងបូជាសព លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប

ឯកឧត្តមអភិបាលខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមអភិបាលខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.