Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមគ្រូពេទ្យស្ម័ត្រចិត្តប្រទេសតៃវ៉ាន់ ផ្ដល់អំណោយជូនពលរដ្ឋក្រីក្រ ១០០គ្រួសារ និងពិនិត្យព្យាបាលជំងឺជូនពលរដ្ឋឥតគិតថ្លៃ នៅស្រុកសូទ្រនិគម

ដោយ Pothe Thun
16/07/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមគ្រូពេទ្យស្ម័ត្រចិត្តប្រទេសតៃវ៉ាន់ ផ្ដល់អំណោយជូនពលរដ្ឋក្រីក្រ ១០០គ្រួសារ និងពិនិត្យព្យាបាលជំងឺជូនពលរដ្ឋឥតគិតថ្លៃ នៅស្រុកសូទ្រនិគម
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមគ្រូពេទ្យស្ម័ត្រចិត្តនៃមន្ទីរពេទ្យ Mackay ប្រទេសតៃវ៉ាន់ និង ធនាគារ UCB តាមរយៈអង្គការក្លឹប Rotary Angkor និងសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ ១០០គ្រួសារ និងពិនិត្យព្យាបាលជំងឺជូនពលរដ្ឋឥតគិតថ្លៃ នៅឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅមណ្ឌលសុខភាពដានរុន រយៈពេលពេញមួយថ្ងៃ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ។

លោកវេជ្ជបណ្ឌិត Hwang Wei Der ប្រធានក្រុមគ្រូពេទ្យស្ម័ត្រចិត្តប្រទេសតៃវ៉ាន់ បានបង្ហាញថា តាមរយៈកម្មវិធីមនុស្សធម៌នាពេលនេះ វានឹងបានលើកកម្ពស់បន្ថែមនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែល្អប្រសើរ ជាពិសេសប្រជាជនចិន និងប្រជាពលរដ្ឋខេត្តសៀមរាប កាន់តែនៅជិតគ្នាបំផុត។ លោកថានេះជាលើកទី៦ហើយ ដែលក្រុមគ្រូពេទ្យស្ម័ត្រចិត្តប្រទេសតៃវ៉ាន់ បានចូលរួមក្នុងសកម្មភាពមនុស្សធម៌តាមរយៈចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប តាមតំបន់ជនបទ ព្រមទាំងផ្តល់ស្បៀងអាហារជូនគ្រួសារពលរដ្ឋក្រីក្រ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលថ្នាក់ដឹកនាំទាំងអស់តែងយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។

លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ ក៏សូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័ត្រចិត្តប្រទេសតៃវ៉ាន់ និងសប្បុរសជននានា ក៏ដូចជា Rotary Angkor ដែលតែងតែបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសាខាកាកបាទក្រហមខេត្តសៀមរាប ទាំងការផ្តល់នូវស្បៀងអាហារ សម្ភារៈសិក្សា ជាពិសេសការយកចិត្តទុកដាក់ពីសុខភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ជាក់ស្ដែងនៅថ្ងៃនេះ ក៏បាននាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ១០០គ្រួសារ រួមមាន៖ អង្ករ ទឹកស៊ីអុីវ ទឹកត្រី ភួយ និងថវិកាមួយចំនួន និងបានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋបានជាង ២០០នាក់ផងដែរ។

ក្នុងឱកាសនោះ លោកជំទាវអនុប្រធាន ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន បង្ការ ថែរក្សាសុខភាពកុំឲ្យឆ្លង ឬកើតមានជំងឺផ្សេងៗមកលើកូនចៅ និងក្រុមគ្រួសារខ្លួន ជាពិសេសនៅក្នុងរដូវវស្សានេះ ត្រូវធ្វើអនាម័យ បរិស្ថានស្អាតក្នុង និងជុំវិញផ្ទះ បំបាត់ជម្រកមូសខ្លា រស់នៅស្អាតបង្ការចៀសឆ្ងាយពីជំងឺរាគរុស និងគ្រុនចាញ់ គ្រុនឈាមជាដើម។ ម៉្យាងទៀតត្រូវប្រយ័ត្នជានិច្ចចំពោះកុមារតូចៗកុំឲ្យទៅលេងទឹកថ្លុក ប្រឡាយ បឹងបួរ ខ្លាចក្រែងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ហើយបើសង្ស័យថាមានសមាជិកគ្រួសារកើតជំងឺណាមួយ សូមរួសរាន់យកទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបងប្អូនបំផុតឲ្យបានទាន់ពេលវេលា៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រុមគ្រូពេទ្យស្ម័ត្រចិត្តពលរដ្ឋក្រីក្រព្យាបាលជំងឺជូនពលរដ្ឋឥតគិតថ្លៃស្រុក​សូទ្រនិគម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ផ្ដល់ភ្លើងបូជាសព លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប

អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ផ្ដល់ភ្លើងបូជាសព លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប

ឯកឧត្តមអភិបាលខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមអភិបាលខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា

សិស្សានុសិស្សជាង១០០នាក់ ទទួលបានការបណ្តុះបណ្ដាលស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងឥរិយាបថវិជ្ជមាន លើកុមារមានពិការភាព

សិស្សានុសិស្សជាង១០០នាក់ ទទួលបានការបណ្តុះបណ្ដាលស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងឥរិយាបថវិជ្ជមាន លើកុមារមានពិការភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.