Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សានុសិស្សជាង១០០នាក់ ទទួលបានការបណ្តុះបណ្ដាលស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងឥរិយាបថវិជ្ជមាន លើកុមារមានពិការភាព

ដោយ Pothe Thun
16/07/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សិស្សានុសិស្សជាង១០០នាក់ ទទួលបានការបណ្តុះបណ្ដាលស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងឥរិយាបថវិជ្ជមាន លើកុមារមានពិការភាព
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយមានការសហការជាមួយមន្ទីរអប់រំ យុជន និងកីឡាខេត្តសៀមរាប តាមរយៈសកម្មភាពក្លិបយុវជនកាកបាទក្រហមកម្ពុជា បានបើកវគ្គផ្សព្វផ្សាយមួយស្តីពី ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងឥរិយាបថវិជ្ជមាន លើកុមារមានពិការភាព ជូនដល់សិស្សានុសិស្សចំនួន ១១២នាក់ ស្រី៦៦នាក់ នៅវិទ្យាល័យហ៊ុនសែនសៀមរាប និងវិទ្យាល័យបាយ័ន ខេត្តសៀមរាប ដែលវគ្គផ្សព្វផ្សាយនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែក្កដា ឆ្នាំ២០២៤។

បើតាមលោកស្រី សំ សាវ៉ាង មន្រ្តីការងារយុវជន នៃសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងដោយមានកិច្ចសហការគាំទ្រពីអង្គការ People’s Action for Inclusive Development (PafID) មានគោលបំណងជំរុញឲ្យយុវជនកាកបាទក្រហមកម្ពុជា ទទួលបាននូវចំណេះដឹងបន្ថែមជុំវិញការបង្ការការពារពីការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ហើយយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តដល់មិត្តភក្តិ បងប្អូន និងប្រជាពលរដ្ឋក្នុងសហគមន៍ ឲ្យចូលរួមការពារ និងទប់ស្កាត់ បទល្មើសពីការកេងប្រវ័ញ្ចគ្រប់រូបភាព និងបង្កើនឱកាសនៃការចូលរួមរបស់កុមារ ក្នុងសកម្មភាពអភវឌ្ឍសង្គមដោយគ្មានការរំលោភបំពាន និងការភ័យខ្លាច។

លោកស្រីបន្តថា ពិតណាស់សម័យឌីជីថលបច្ចុប្បន្ននេះ យុវជនមានការយល់ដឹងច្រើនពីវាក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ជាពិសេសការទំនាក់ទំនងគ្នាតាមបណ្ដាញនេះ ហើយវាក៏បានផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ការងារ ក៏ប៉ុន្តែបណ្តាញទំនាក់ទំនងសង្គមក៏វាមានផលប៉ះពាល់ផងដែរ។ ជាមួយនេះដើម្បីបង្ការពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ សូមមានការប្រុងប្រយ័ត្នការពារ ដោយត្រូវយល់ដឹងអំពីកម្មវិធីសុវត្ថិភាពថ្មីៗតាមអនឡាញ និងហានិភ័យនៃការប្រើប្រាស់អ៊ីនធឺណិត ពិសេសការរាប់អាននណាម្នាក់តាមបណ្ដាញទំនាក់ទំនងសង្គមត្រូវពិនិត្យឲ្យបានច្បាស់លាស់ ត្រូវជៀសវាងផ្ញើរូបភាព ឫវីដេអូរបស់អ្នកទៅកាន់ជនមិនស្គាល់ ប្រុងប្រយ័ត្នពេលមានគេឲ្យកាដូតាមអនឡាញ ត្រូវមានការប្រុងប្រយ័ត្នជានិច្ចប្រសិនអ្នកសំរេចចិត្តជួបនរណាដោយផ្ទាល់ ហើយហាមដាច់ខាតមិនត្រូវផ្ញើរូបអាក្រាតកាយទៅកាន់នរណាក៏ដោយ ទោះបីអ្នកនោះជាសាច់ញាតិ ឫជាមិត្តភក្តិជិតស្និតក៏ដោយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោក នួន ម៉ឺន នាយករងវិទ្យាល័យ ហ៊ុនសែន សៀមរាប បានថ្លែងអំណរគុណដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលតែងតែយកចិត្តទុកដាក់ដល់យុវជន និងសិស្សានុសិស្ស លើការផ្ដល់ចំណេះដឹង និងណែនាំពីបញ្ហានានា ដែលធ្វើឲ្យប៉ះពាល់ដល់ពួកគាត់ គ្រួសារ និងសង្គមជាតិ។ ជាមួយនេះលោកក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តឲ្យយុវជន និងសិស្សានុសិស្ស ត្រូវចេះទាញយកបទពិសោធន៍នូវរឿងល្អៗ ទាក់ទងនឹងការសិក្សាស្រាវជ្រាវ អំពីបច្ចេកវិទ្យាថ្មីៗដើម្បីអភិវឌ្ឍន៍នាពេលអនាគ និងការចូលរួមការពារខ្លួនពីបញ្ហាប្រឈម ដែលកើតមានតាមប្រព័ន្ធអនឡាញផងដែរ៕

អត្ថបទ និងរូបភាព៖ សាខាកាកបាទក្រហមខេត្ត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កេងប្រវ័ញ្ចផ្លូវភេទកុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប នឹងប្រកាសបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ

ខេត្តសៀមរាប នឹងប្រកាសបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ

គណៈកម្មការលទ្ធកម្មឃុំយាង ស្រុកពួកប្រកាសបញ្ចប់ការដេញថ្លៃគម្រោងជួសជុល និងសាងសង់ចំនួន២ ប្រកបដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំយាង ស្រុកពួកប្រកាសបញ្ចប់ការដេញថ្លៃគម្រោងជួសជុល និងសាងសង់ចំនួន២ ប្រកបដោយជោគជ័យ

ព្រះមន្ត្រីសង្ឃខេត្ត ប្រារព្ភពិធីដង្ហែព្រះបរមអដ្ឋិធាតុ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស យកទៅតម្កល់នៅទីព្រះចុល្លាមុនីចេត្តិយ ក្នុងវត្តអារញ្ញសាគរ ក្រុងសៀមរាប

ព្រះមន្ត្រីសង្ឃខេត្ត ប្រារព្ភពិធីដង្ហែព្រះបរមអដ្ឋិធាតុ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស យកទៅតម្កល់នៅទីព្រះចុល្លាមុនីចេត្តិយ ក្នុងវត្តអារញ្ញសាគរ ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.