Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះមន្ត្រីសង្ឃខេត្ត ប្រារព្ភពិធីដង្ហែព្រះបរមអដ្ឋិធាតុ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស យកទៅតម្កល់នៅទីព្រះចុល្លាមុនីចេត្តិយ ក្នុងវត្តអារញ្ញសាគរ ក្រុងសៀមរាប

ដោយ Pothe Thun
16/07/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះមន្ត្រីសង្ឃខេត្ត ប្រារព្ភពិធីដង្ហែព្រះបរមអដ្ឋិធាតុ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស យកទៅតម្កល់នៅទីព្រះចុល្លាមុនីចេត្តិយ ក្នុងវត្តអារញ្ញសាគរ ក្រុងសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប រួមមនឹងព្រះមន្ត្រីសង្ឃខេត្ត ព្រះគ្រូចៅអធិការ ព្រះសង្ឃមកពីបណ្តាវត្តអារាមនានាក្នុងខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បាននិមន្ត និងអញ្ជើញចូលរួមពីធីដង្ហែព្រះបរមអដ្ឋិធាតុ (មួយចំណែកតូច) សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដង្ហែរពីវត្តពោធិ៍បន្ទាយជ័យ ដើម្បីយកទៅតម្កល់នៅទីព្រះចុល្លាមុនីចេត្តិយ ស្ថិតក្នុងវត្តអារញ្ញសាគរ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប។

លោក ពិន ប្រាកដ អភិបាលរងខេត្ត បានសម្តែងនូវក្តីសោកស្តាយ អាឡោះអាល័យនឹកឃើញនូវព្រះគុណូបការៈដ៏ថ្លៃថ្លា វិសេសវិសាលឧត្តុង្គឧត្តម ចំពោះស្នាព្រហស្ថរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នឹករលឹកដល់ដំបូន្មាននិងព្រះឱវាទល្អៗ ព្រមទាំងអនុស្សាវរីយ៍ជាច្រើននៃការនិមន្តយាងមកកាន់វត្តអារញ្ញសាគរនេះ។ ការយាងចូលព្រះទិវង្គតរបស់សម្តេច គឺជាការបាត់បង់មហាវីរសង្ឃកំពូល ដែលជាកុលបុត្រដ៏ឧត្តុង្គឧត្តមនៃកសិករ ដែលធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជន និងសាងព្រះផ្នួសលើកកម្ពស់ការរស់ឡើងវិញ នូវព្រះពុទ្ធសាសនានៅក្រកម្ពុជា ចាប់តាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃអស់ព្រះជន្ម។

ព្រះតេជគុណ ហ៊ាក់ គឹមហ៊ត់ ព្រះចៅអធិកាវត្តអារញ្ញសាគរ មានសង្ឃដិការថា ក្នុងនាមជាសិស្សគណនៅក្នុងខេត្តសៀមរាបមួយរូប សូមចងចាំនៅគុណូបការៈ និងចងចាំនូវព្រះរាជបន្ទូលល្អៗដែលសម្តេច បានដាស់តឿនក្រើនរំលឹកនាពេលកន្លងមកឱ្យកូនចៅជំនាន់ក្រោយចេះសាមគ្គីគ្នា ស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ។ ហើយចំពោះការដង្ហែព្រះបរមអដ្ឋិធាតុសម្ដេច យកមកតម្កល់នៅទីព្រះចុល្លាមុនីចេត្តិយ ស្ថិតក្នុងវត្តអារញ្ញសាគរនេះ គឺដើម្បីជាការរំលឹកនូវគុណូបការៈ និងបង្កភាពងាយស្រួលដល់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងខេត្តសៀមរាប ដែលគាត់ពុំមានឱកាសបានទៅគោរពបូជានៅរាជធានីភ្នំពេញ ពួកគាត់អាចមកធ្វើអភិវន្ទកិច្ចគោរពបូជា ថ្វាយផ្កាកម្រង ទៀនធូបនៅទីនេះ បានគ្រប់ពេលគ្រប់វេលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមរំលឹកថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានទទួលអនិច្ចធម្ម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ។ ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្តេច បានប្រព្រឹត្តិទៅយ៉ាងអធិកអធមក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកព្រលឹមថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទេព វង្សព្រះចុល្លាមុនីចេត្តិយវត្ត​អារញ្ញ​សាគរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី នាំយកទៀនព្រះវស្សា និងទ័យវត្ថុមួយចំនួនប្រគេនដល់វត្តចំនួន៣ ក្នុងឃុំខ្នារសណ្ដាយ ខេត្តសៀមរាប

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី នាំយកទៀនព្រះវស្សា និងទ័យវត្ថុមួយចំនួនប្រគេនដល់វត្តចំនួន៣ ក្នុងឃុំខ្នារសណ្ដាយ ខេត្តសៀមរាប

អាជ្ញាធរសង្កាត់ស្រង៉ែ ក្រុងសៀមរាបបន្តដឹកនាំប្រជាពលរដ្ឋនិងសិស្សានុសិស្ស ដាំកូនឈើចម្រុះជិត ១.០០០ដើម អមតាមដងផ្លូវ ជំរុញភាពបៃតងក្នុងមូលដ្ឋាន

អាជ្ញាធរសង្កាត់ស្រង៉ែ ក្រុងសៀមរាបបន្តដឹកនាំប្រជាពលរដ្ឋនិងសិស្សានុសិស្ស ដាំកូនឈើចម្រុះជិត ១.០០០ដើម អមតាមដងផ្លូវ ជំរុញភាពបៃតងក្នុងមូលដ្ឋាន

ស្រុកក្រឡាញ់ ក្លាយជាស្រុកទី៥ នៃខេត្តសៀមរាប ដែលត្រូវបានប្រកាសទទួលស្គាល់ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ស្រុកក្រឡាញ់ ក្លាយជាស្រុកទី៥ នៃខេត្តសៀមរាប ដែលត្រូវបានប្រកាសទទួលស្គាល់ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.