Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរសង្កាត់ស្រង៉ែ ក្រុងសៀមរាបបន្តដឹកនាំប្រជាពលរដ្ឋនិងសិស្សានុសិស្ស ដាំកូនឈើចម្រុះជិត ១.០០០ដើម អមតាមដងផ្លូវ ជំរុញភាពបៃតងក្នុងមូលដ្ឋាន

ដោយ Pothe Thun
17/07/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរសង្កាត់ស្រង៉ែ ក្រុងសៀមរាបបន្តដឹកនាំប្រជាពលរដ្ឋនិងសិស្សានុសិស្ស ដាំកូនឈើចម្រុះជិត ១.០០០ដើម អមតាមដងផ្លូវ ជំរុញភាពបៃតងក្នុងមូលដ្ឋាន
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានឲ្យមានភាពបៃតង ពិសេសកាត់បន្ថយកម្ដៅ ផ្ដល់ជាម្លប់ត្រជាក់ផងនោះ អាជ្ញាធរសង្កាត់ស្រង៉ែ ក្រុងសៀមរាប នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ បន្តដាំកូនឈើចម្រុះប្រមាណជិត១.០០០ដើម អមតាមសងខាងផ្លូវក្នុងមូលដ្ឋាន ចាប់ពីចំនុចភូមិតាចក ដល់តំបន់ទំនប់៧៨ ក្នុងសង្កាត់ស្រង៉ែ ក្រុង និងខេត្តសៀមរាប។

លោកស្រី ធិវ រួន ចៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានបញ្ជាក់ថា ការដឹកនាំប្រជាពលរដ្ឋ និងសិស្សានុសិស្ស បន្តដាំកូនឈើចម្រុះអមតាមសងខាងដងផ្លូវនាពេលនេះ គឺមានអត្ថន័យជ្រាលជ្រៅណាស់ ដែលជាចលនាបំផុសស្មារតីប្រជាពលរដ្ឋឲ្យចេះស្រឡាញ់ព្រៃឈើ ហើយចូលរួមដាំ និងការពារព្រៃឈើ ពីព្រោះដើមឈើវាពិតជាបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់មនុស្ស សត្វ ក្នុងការរស់នៅប្រចាំថ្ងៃ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម និងមូលដ្ឋានផងដែរ។

លោកស្រីចៅសង្កាត់ បន្តថា ការដាំកូនឈើនាពេលនេះដែរ ក៏ជាការចូលរួមជំរុញក្រុងសៀមរាប ក្លាយជាក្រុងបៃតងនាពេលខាងមុខ ទាក់ទាញភ្ញៀវទេសចរ កាត់បន្ថយកម្តៅក្នុងទីក្រុង។ តាមរយៈការដាំដើមឈើនេះ អាជ្ញាធរនឹងដាំបន្តបន្ទាប់ទៀត ហើយសង្ឃឹមជឿជាក់ថា នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ តាមដងផ្លូវក្នុងក្រុងសៀមរាបទាំងមូល នឹងពោពេញទៅដោយដើមឈើតូចធំ មានពណ៌បៃតងស្រស់ រួមជាមួយនឹងបរិស្ថានល្អតាមដងផ្លូវ ហើយប្រែក្លាយផ្លូវទាំងនេះជារុក្ខវិថី ដ៏ស្រស់ត្រឈឹងត្រឈៃ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកស្រីកបានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមជួយថែទាំកូនឈើដែលដាំនាពេលនេះឲ្យបានល្អ ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់យើង សហគមន៍យើង ហើយដើមឈើពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការជួយគាំពារផ្នែកបរិស្ថាន ការការពារទីជម្រាល ទប់ស្កាត់ការហូរច្រោះដី និងធ្វើឲ្យប្រសើរឡើងនៃគុណភាពដី និងផ្ដល់មកវិញនូវផលប្រយោជន៍ជាច្រើនដល់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ដាំ​កូន​ឈើសង្កាត់ស្រង៉ែ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្រុកក្រឡាញ់ ក្លាយជាស្រុកទី៥ នៃខេត្តសៀមរាប ដែលត្រូវបានប្រកាសទទួលស្គាល់ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ស្រុកក្រឡាញ់ ក្លាយជាស្រុកទី៥ នៃខេត្តសៀមរាប ដែលត្រូវបានប្រកាសទទួលស្គាល់ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងវត្តរាជបូណ៌ ក្រុងសៀមរាប

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងវត្តរាជបូណ៌ ក្រុងសៀមរាប

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.