Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងវត្តរាជបូណ៌ ក្រុងសៀមរាប

ដោយ Pothe Thun
19/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងវត្តរាជបូណ៌ ក្រុងសៀមរាប
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្ដេចសង្ឃ មន្ត្រីសង្ឃ ឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកយាយលោកតា និងប្រជាពលរដ្ឋជាច្រើនអង្គនាក់។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឲ្យដឹងថា សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ដែលបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នាពេលនេះ គឺសាងសង់សាងសង់ជារចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង២៦.៦ម៉ែត្រ កម្ពស់២ជាន់ គូសប្លង់ដោយមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា ដោយមានការឯកភាពពីសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម។ សារមន្ទីរនេះគ្រោងថវិកាចំណាយប្រមាណ ១.០៣៩.៦៦០ដុល្លារអាមេរិក ដោយប្រើប្រាស់រយៈពេល២៤ខែក្នុងការសាងសង់។ អត្ថប្រយោជន៍នៃសារមន្ទីរនេះ គឺរួបរួមកម្លាំងជាតិតែមួយ ដើម្បីការពារសម្បត្តិបេតិកភណ្ឌជាតិ រវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់តំបន់រមណីយដ្ឋាន ជាមួយនឹងវត្ថុសិល្បៈសរុបប្រមាណ ២.៥៧៥វត្ថុ មានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ។

ថ្លែងក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រោយសាងសង់រួចរាល់ សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងវត្តរាជបូណ៌នឹងក្លាយជាតំបន់ទេសចរណ៍មួយបន្ថែមសម្រាប់ខេត្តសៀមរាប បន្ទាប់ពីសារមន្ទីរសម្ដេចតេជោ សន្តិភាព ស្ថិតក្នុងស្រុកប្រាសាទបាគង ដែលកំពុងសាងសង់ដើម្បីដាក់តាំងបង្ហាញនូវភស្តុតាំង និងរឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម សំណល់យុទ្ធភ័ណ្ឌ និងជីវិតពិត ផលលំបាក និងការឈឺចាប់របស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងការខិតខំក្រោយសង្គ្រាមរហូតបានសន្តិភាពពេញលេញ និងការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ការសាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានចូលរួមចំណែកសង្គមសេដ្ឋកិច្ចជាតិនៅខេត្តសៀមរាប និងទូទាំងប្រទេស តាមរយៈរូបភាពចំនួន២៖ ទី១.គឺការចូលរួមចំណែកថែរក្សាសម្បត្តិវប្បធម៌កេរដំណែលដូនតា និងទី២.ចូលរួមលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប តាមរយ់ការរៀបចំទីតាំងនេះក្លាយជាគោលដៅទេសចរណ៍បន្ថែម។ តាមរយៈនេះ សាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គឺជាបង្កើតឡើងដើម្បីជាការបំផុសស្មារតីឲ្យសិស្សានុសិស្ស អ្នកស្រាវជ្រាវ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្រលាញ់ ថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិ លើកតម្កើង ទំនៀមទំលាប់ ប្រពៃណីដ៏ល្អផូរផង់។ រក្សាទុកវត្ថុបុរាណសាងពីដីដុត លោហៈ អង្កាំ ឈើ ឆ្អឹង ភ្លុក ថ្ម សរុបប្រមាណ២.៥៧៥វត្ថុ មានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលបានខិតខំរួមចំណែកដើម្បីកសាងសារមន្ទីរនេះឡើង រួមនឹងសមិទ្ធផលជាច្រើនទៀត ស្ថិតក្នុងបរិវេនវត្តរាជបូណ៌ ដែលសមិទ្ធផលទាំងអស់នេះ គឺជាវិភាគទានដ៏ថ្លៃថ្លារបស់វត្តរាជបូណ៌ ក៏ដូចជាការបង្ហាញពីការចូលរួមរបស់វិស័យព្រះពុទ្ធសាសនា ក្នុងការកសាងសង្គមជាតិឲ្យបន្តស្ថិតនៅក្នុងសន្តិភាព និងការអភិវឌ្ឍជានិរន្ត។ ជាមួយគ្នានេះ វត្តអារាម ព្រះសង្ឃ ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្ដាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះគ្រាប់ពូជបញ្ញាវនសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ ប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយសមធម៌ និងមានចីរភាព ទាមទាឲ្យមានការអបរំផ្នែកសីលធម៌ គុណធម៌ ចរិយាធម៌ ជាពិសេសគឺការអប់រំតាមគន្លងមាគា៌ព្រះពុទ្ធសាសនា៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: វត្តរាជបូណ៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

រដ្ឋបាលបាលឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ គម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ

រដ្ឋបាលបាលឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ គម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់កន្លែងលាងសម្អាតដៃ ដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យសម្តេចតេជោហ៊ុនសែនគ្រួស ក្រុងសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់កន្លែងលាងសម្អាតដៃ ដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យសម្តេចតេជោហ៊ុនសែនគ្រួស ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.