Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី នាំយកទៀនព្រះវស្សា និងទ័យវត្ថុមួយចំនួនប្រគេនដល់វត្តចំនួន៣ ក្នុងឃុំខ្នារសណ្ដាយ ខេត្តសៀមរាប

ដោយ Pothe Thun
17/07/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី នាំយកទៀនព្រះវស្សា និងទ័យវត្ថុមួយចំនួនប្រគេនដល់វត្តចំនួន៣ ក្នុងឃុំខ្នារសណ្ដាយ ខេត្តសៀមរាប
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ហេង ធូ អនុប្រធានក្រុមការងារ  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​ សែម សុវណ្ណ​នី​ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី បាននាំយកទៀនព្រះវស្សា និងទ័យវត្ថុមួយចំនួនប្រគេនដល់វត្តចំនួន៣ មានវត្តប្រាសាទនាគគូរ វត្តប្រិយ៍ និងវត្តសិលាចារ្យបន្ទាយស្រី ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ និងលោកយាយលោកតាជាច្រើនរូប។

ឯកឧត្តម ហេង ធូ មានប្រសាសន៍ថា ការចូលកាន់ព្រះវស្សាគឺជាបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទរយៈពេល៣ខែ។ ការនាំយកនូវទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនដល់ព្រះសង្ឃនាពេលនេះ គឺដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងជាពេលដែលព្រះសង្ឃមិនអាចចេញទៅបិណ្ឌបាតនៅខាងក្រៅបាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ក៏បានលើកឡើងដែរថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ ចេះស្រឡាញ់រាប់ អាន ជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយ ដោយសុខដុមរមនា។ ទីវត្តអារាម គឺជាមូលដ្ឋានគ្រឹះនៃអក្សរសាស្ត្រខ្មែរយើង ដែលជាជង្រុកនៃសម្បត្តិវប្បធម៌ជាតិ និងជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។ ស្របពេលដែលប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ក្នុងនោះវិស័យពុទ្ធចក្រ និងអាណាចក្រ ក៏កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ជាមួយនេះ វិស័យទាំងពីរនេះ ចាំបាច់ត្រូវដើរទន្ទឹមគ្នា ពីព្រោះព្រះពុទ្ធសាសនា បានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិត និងទំនៀមទំលាប់ប្រពៃណីរបស់ប្រជាជនខ្មែរយើង ដែលប្រជាជនកម្ពុជាមានជំនឿជឿជាក់ និងគោរពប្រតិបត្តិ និងបានដើរតួនាទីយ៉ាងសំខាន់ សំរាប់ការឯកភាពជាតិ ការសិក្សាអប់រំផ្លូវចិត្ត ឲ្យបុគ្គលគ្រប់រូប ដើរតាមផ្លូវល្អជាដើម។

ឯកឧត្តមបន្តថា ជាក់ស្ដែងមូលដ្ឋាននៃស្រុកបន្ទាយស្រីយើង ក៏កំពុងមានសន្ទុះអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងដឹកនាំបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យគ្រប់វិស័យទាំងនៅទីក្រុង និងជនបទ មានការរីកចម្រើន អភិវឌ្ឍន៍ជាបន្តបន្ទាប់ ទាំងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័នសំខាន់ៗជាច្រើនទៀត។

សូមជម្រាបថា ទៀនព្រះវស្សា និងទ័យវត្ថុ ដែលបាននាំយកមកប្រគេនដល់វត្តទាំង៣ នាពេលនេះ ដោយក្នុងមួយវត្តៗមាន៖ ទៀនព្រះវស្សា១គូរ អង្ករ មី ទឹកត្រី ទឹកសុីអុីវ ទឹកសុទ្ធ ភេសជ្ជ បច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានប្រគេនសុីម៉ង់ ១០តោន ជូនព្រះចៅអធិកាវត្តប្រាសាទនាគគូរ ដើម្បីបន្តការសាងសង់សាលាធម្មសភា និងប្រគល់អំពូលសូឡាចំនួន ២០គ្រឿង ជូនដល់មណ្ឌលសុខភាពបន្ទាយស្រី និងបានចែកក្រណាត់ស ឬក្រមា និងថវិកាមួយចំនួនដល់លោកយាយលោកតា និងយុវជនស្ម័គ្រចិត្តដែលបានចូលរួមក្នុងពិធីនោះផងដែរ៕

អត្ថបទ និងរូបភាព៖ លោគ អ៊ុន ណារាជ្យ

Tags: ទៀន​ព្រះវស្សា​ស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរសង្កាត់ស្រង៉ែ ក្រុងសៀមរាបបន្តដឹកនាំប្រជាពលរដ្ឋនិងសិស្សានុសិស្ស ដាំកូនឈើចម្រុះជិត ១.០០០ដើម អមតាមដងផ្លូវ ជំរុញភាពបៃតងក្នុងមូលដ្ឋាន

អាជ្ញាធរសង្កាត់ស្រង៉ែ ក្រុងសៀមរាបបន្តដឹកនាំប្រជាពលរដ្ឋនិងសិស្សានុសិស្ស ដាំកូនឈើចម្រុះជិត ១.០០០ដើម អមតាមដងផ្លូវ ជំរុញភាពបៃតងក្នុងមូលដ្ឋាន

ស្រុកក្រឡាញ់ ក្លាយជាស្រុកទី៥ នៃខេត្តសៀមរាប ដែលត្រូវបានប្រកាសទទួលស្គាល់ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ស្រុកក្រឡាញ់ ក្លាយជាស្រុកទី៥ នៃខេត្តសៀមរាប ដែលត្រូវបានប្រកាសទទួលស្គាល់ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងវត្តរាជបូណ៌ ក្រុងសៀមរាប

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងវត្តរាជបូណ៌ ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.