Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមអភិបាលខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា

ដោយ Pothe Thun
16/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តមអភិបាលខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ដើម្បីជាការពង្រឹង និងពង្រីកនូវចំណងមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំង២ ជាពិសេសខេត្តសៀមរាប បន្ថែមទៀត។

ឯកឧត្តម Jacques Pellet បានបញ្ជាក់ថា បារាំង-កម្ពុជា គឺជាមិត្ដដ៏ជិតស្និទ្ធ មិត្តភាពដ៏យូរលង់ណាស់មកហើយ តាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្នានឹងគ្នាជាបន្តបន្ទាប់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយចំណងមិត្តភាពនេះបានប្រែក្លាយទៅជាមិត្តភាពដែលមិនអាចកាត់ថ្លៃបាន និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាឲ្យបានកាន់តែស្អិតរមួតបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ឯកឧត្តម ក៏បានប្ដេជ្ញាថានឹងចូលរួមសហការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីរៀបចំព្រឹត្តិការណ៍នានាក្នុងខេត្តទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ ស្របតាមយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និងព្រឹត្តិការណ៍អបអរសាទរប្រទេសនិយាយភាសាបារាំង ដែលគ្រោងនឹងរៀបចំឆ្នាំ២០២៦ខាងមុខនេះ ដើម្បីការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក ដើម្បីលើកស្ទួយវិស័យទេសចរណ៍ រវាងប្រទេសទាំង២ និងជំរុញឱ្យមានសម្ព័ន្ធមេត្រីភាព រវាងខេត្តសៀមរាប និងសាធារណរដ្ឋបារាំងផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានថ្លែងអំណរគុណដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងប្រតិភូទាំងអស់ ជាពិសេសអរគុណដល់រដ្ឋាភិបាលប្រជាជនបារាំង និងប្រជាជនបារាំង ដែលតែងតែបានរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពីសេសខេត្តសៀមរាប ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ព្រមទាំងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ បន្តជួយគាំទ្រ ផ្សព្វផ្សាយ វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឲ្យកាន់តែមានសក្តានុពលបន្ថែមទៀត។ ជាមួយនោះឯកឧត្តម ក៏បានជំរុញដល់ឯកឧត្តម ឯកអគ្គរដ្ឋទូត និងប្រតិភូទាំងអស់ បន្តជំរុញដល់ភ្ញៀវទេសចរណ៍បរទេស ជាពិសេសភ្ញៀវទេសចរណ៍មកពីប្រទេសបារាំងបន្ថែមទៀត មកទស្សនាខេត្តសៀមរាប ដែលជាខេត្តដែលពោពេញទៅដោយតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រជាច្រើន ដែលជាទីពេញចិត្តសម្រាប់ភ្ញៀវទេសចរណ៍អឺរ៉ុប៕

អត្ថបទ និងរូបភាព៖ រដ្ឋបាលខេត្តសៀមរាប
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អភិបាលខេត្ត​សៀមរាបឯកអគ្គរដ្ឋទូតបារាំង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សានុសិស្សជាង១០០នាក់ ទទួលបានការបណ្តុះបណ្ដាលស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងឥរិយាបថវិជ្ជមាន លើកុមារមានពិការភាព

សិស្សានុសិស្សជាង១០០នាក់ ទទួលបានការបណ្តុះបណ្ដាលស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងឥរិយាបថវិជ្ជមាន លើកុមារមានពិការភាព

ខេត្តសៀមរាប នឹងប្រកាសបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ

ខេត្តសៀមរាប នឹងប្រកាសបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ

គណៈកម្មការលទ្ធកម្មឃុំយាង ស្រុកពួកប្រកាសបញ្ចប់ការដេញថ្លៃគម្រោងជួសជុល និងសាងសង់ចំនួន២ ប្រកបដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំយាង ស្រុកពួកប្រកាសបញ្ចប់ការដេញថ្លៃគម្រោងជួសជុល និងសាងសង់ចំនួន២ ប្រកបដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.