Saturday, May 2, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាបបើកកិច្ចប្រជុំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្រក្រុងសៀមរាប

ដោយ Pothe Thun
10/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបបើកកិច្ចប្រជុំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្រក្រុងសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានកិច្ចប្រជុំមួយស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងក្រុងសៀមរាប ដឹកនាំដោយលោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្រ្តក្រុងសៀមរាប ដោយមានការចូលរួមពីមន្ត្រីសាលាក្រុង ស្នងការរដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនឹងលោកលោកស្រីសមាជិកសមាជិកាលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបសារធារណៈក្នុងក្រុងជាច្រើនរូប។

លោក សំកុល សុចិត្រា អភិបាលរងខេត្ត មានប្រសាសន៍ថា ក្រុងសៀមរាប ជាទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ធំជាងគេនៅកម្ពុជា ដោយមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។ ក្រៅពីនេះក្រុងសៀមរាប ក៏មានកន្លែងកម្សាន្តដ៏សម្បូរបែប រមណីយដ្ឋាន ភោជនីយដ្ឋាន ក្លឹបកំសាន្ត មណ្ឌលកំសាន្ត សណ្ឋាគារ ផ្ទះសំណាក់ ផ្សាររដ្ឋ ផ្សារឯកជន ផ្សារទំនើប ទីតាំងសម្រាប់លេងកីឡា មន្ទីរ ពេទ្យបង្អែក មណ្ឌលសុខភាពសាធារណៈ មន្ទីរពេទ្យឯកជន វត្តអារាម ធនាគារ សាលារៀនរដ្ឋ-ឯកជន ស្ថាប័ន សាធារណៈ និងក្រុមហ៊ុនឯកជនជាច្រើនទៀត។ កត្តាទាំងនេះបានធ្វើឲ្យក្រុងសៀមរាប តែងតែទទួលបាននូវកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់មកទស្សនាកម្សាន្តជារៀងរាល់ឆ្នាំ និងបានក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ខេត្តសៀមរាបទាំងមូល ដែលបានទាក់ទាញនូវអ្នកវិនិយោគគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទាំងក្នុងក្រុង និងក្រៅស្រុក ចូលមកវិនិយោគ ធ្វើអាជីវកម្ម សេវាកម្ម ធ្វើការងារ និងប្រកបមុខរបរផ្សេងៗជាច្រើន។

លោក សំកុល សុចិត្រា មានប្រសាសន៍ទៀតថា ជាមួយនឹងភាពសម្បូរបែបនេះ អាជ្ញាធរខេត្តក៏បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ផងដែរ ពីរៀបចំផែនការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងក្រុងសៀមរាប ដើម្បីដោះស្រាយនូវបញ្ហានានា សំដៅលើកកម្ពស់វិស័យទេសចរណ៍ បង្កើនភាពពេញចិត្ត និងភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ឲ្យបានជាអតិបរមា ថែរក្សាទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ដែលជាមរតកដូនតាសម័យអង្គរ និងប្រែរូបរាងឲ្យក្លាយជាទីក្រុងបេតិកភណ្ឌទំនើបនាពេលអនាគត។ ជាពិសេសស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង ចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថានយ៉ាងមានប្រសិទ្ធភាព។ ដូចនេះ រដ្ឋបាលខេត្តជឿជាក់ថា ផែនការនេះនឹងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការដោះស្រាយ និងកែលម្អសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងក្រុងសៀមរាប ឲ្យកាន់តែល្អប្រសើរឡើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្តបន្តថា គោលបំណងនៃផែនការស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងក្រុងសៀមរាប គឺត្រូវធ្វើយ៉ាងណាឲ្យក្រុងសៀមរាប មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងដើម្បីធានាឲ្យបាននូវនិរន្តរភាពវិស័យទេសចរណ៍ មានគុណភាព និងភាពទាក់ទាញនៅក្នុងតំបន់ និងសកលលោក ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍ និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ ស្របតាមគោលបំណងនៃ “ផែនការមេ អភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥” “យុទ្ធនាកាសៀមរាបផ្ទះខ្ញុំ” និង “ផែនទីចង្អុលផ្លូវទីក្រុងឆ្លាតវៃនៃ ខេត្តសៀមរាប” ផងដែរ៕

អត្ថបទ និងរូបភាព៖ រដ្ឋបាលខេត្តសៀមរាប
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រុងសៀមរាបសណ្ដាប់ធ្នាប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកវ៉ារិន ដឹកនាំប្រជាពលរដ្ឋដាំកូនឈើចម្រុះ ៣.០០០ដើម អបអរ រុក្ខទិវា ៩កក្កដា ២០២៤

អាជ្ញាធរស្រុកវ៉ារិន ដឹកនាំប្រជាពលរដ្ឋដាំកូនឈើចម្រុះ ៣.០០០ដើម អបអរ រុក្ខទិវា ៩កក្កដា ២០២៤

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសមួយខ្សែ ក្នុងស្រុកស្រីស្នំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសមួយខ្សែ ក្នុងស្រុកស្រីស្នំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ប្រជាពលរដ្ឋក្រីក្រ និងទើបសម្រាលកូន៨នាក់ រស់នៅក្នុងស្រុកអង្គរធំ ទទួលបានអំណោយពីសាខាកាកបាទក្រហកកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋក្រីក្រ និងទើបសម្រាលកូន៨នាក់ រស់នៅក្នុងស្រុកអង្គរធំ ទទួលបានអំណោយពីសាខាកាកបាទក្រហកកម្ពុជាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.