អណ្តូងទឹកស្អាតចំនួន២០អណ្តូងនៅក្នុងស្រុកប្រាសាទបាគងជាអំណោយសប្បុរសជនប្រទេសជប៉ុនត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់
ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានមានប្រសាសន៍ថា អណ្តូងទឹកស្អាតចំនួន២០អណ្តូង ជាអំណោយរបស់សប្បុរសជន នៃសមាគមអាស៊ីក្យូកុកឹក ប្រទេសជប៉ុន ដែលផ្តល់ជូនប្រជាពលរដ្ឋ នៅក្នុងភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង ជាពិសេសបានជួយដោះស្រាយនូវបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ នៅតាមតំបន់ជនបទបានមួយចំណែកផងដែរ ។ ...