សមាគមគ្រូពេទ្យកុមារកម្ពុជារៀបចំសន្និសីទស្តីពីបច្ចុប្បន្នភាពរោគកុមារវិទ្យាលើកទី៤
សន្និសីទស្តីពីបច្ចុប្បន្នភាពរោគកុមារវិទ្យាលើកទី៤ រៀបចំដោយសមាគមគ្រូពេទ្យកុមារកម្ពុជា ប្រារព្ធឡើង ក្នុងគោលបំណង ចែករំលែកនិងផ្លាស់ប្តូរបទពិសោធរវាងគ្នាទៅវិញទៅមក ដល់អ្នកឯកទេសផ្នែករោគកុមារទាំងក្នុងនិងក្រៅប្រទេស នូវចំណេះដឹងថ្មីៗ ផ្នែករោគកុមារ ធ្វើយ៉ាងណាឱ្យអ្នកចូលរួមអាចទាញយកសារៈសំខាន់សម្រាប់ប្រើជាប្រយោជន៍ក្នុងការថែទាំកុមារនិងព្យាបាលដល់កុមារ។ សន្និសីទស្តីពីបច្ចុប្បន្នភាពរោគកុមារវិទ្យាលើកទី៤រៀបចំធ្វើឡើងនៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៩នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងវត្តមានចូលរួមជាវាគ្មិន របស់សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យដែលជាសមាជិកសមាគមគ្រូពេទ្យកុមារកម្ពុជា ចំនួនជាង២០០នាក់ ...