Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរស្រុកបន្ទាយស្រី អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនត្រូវរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីរក្សាស្ថិរភាពក្នុងសហគមន៍

ដោយ Pothe Thun
23/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គោលដៅទី៧ នៅស្រុកបន្ទាយស្រី នាថ្ងៃទី២២ ខែតុលានេះ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ពិសេសយុវជន ចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានខេត្ត រួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈការមិនបង្កើត មិនផ្សព្វផ្សាយ និងមិនចែករំលែកនូវព័ត៌មានមិនពិត ឬគ្មានប្រភពច្បាស់លាស់ ជំរុញការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពព័ត៌មាន និងរក្សាបាននូវស្ថិរភាពក្នុងសហគមន៍របស់យើង។

ជាមួយគ្នានេះ លោក រិន ឡូត ក៏បានសម្ដែងនូវការគាំទ្រ និងក្ដីរីករាយ ចំពោះវត្តមានចូលរួមយ៉ាងសកម្មពីសំណាក់សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅក្នុងយុទ្ធនាការដ៏មានសារៈប្រយោជន៍នេះ។ លោកថា ការចូលរួមយ៉ាងផុសផុលពីយុវវ័យនេះ បានបង្ហាញពីការយល់ដឹង និងការយកចិត្តទុកដាក់ខ្ពស់របស់ពួកគេ ចំពោះការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលជាកត្តារួមចំណែកដ៏សំខាន់ក្នុងការធានានូវសន្តិសុខ និងស្ថិរភាពព័ត៌មានក្នុងសង្គម។

លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានទទួលបន្ទុករួម បានអះអាងថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ – Say No to Fake News» មានគោលដៅធានាសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន និងពង្រឹងសន្តិសុខព័ត៌មានសម្រាប់សាធារណជន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានបន្ថែមថា ដើម្បីចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ និងសុវត្ថិភាពព័ត៌មាន ប្រជាពលរដ្ឋគ្រប់រូបត្រូវចៀសវាងការបង្កើត ការផ្សព្វផ្សាយ និងការចែករំលែកព័ត៌មានក្លែងក្លាយ។ ផ្ទុយទៅវិញ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយតែព័ត៌មានពិត ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់។ ព័ត៌មានក្លែងក្លាយបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បំផ្លាញទំនុកចិត្តរបស់ប្រជាជនចំពោះអាជ្ញាធរ ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងធ្វើឱ្យសាធារណជនមានការសង្ស័យ ព្រួយបារម្ភ និងយល់ច្រឡំ៕

អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរឃុំខ្វាវ បញ្ជាក់ថា ផ្លូវបេតុងដែលកំពុងសាងសង់ ដាក់ដែកត្រឹមត្រូវ មិនដូចការចុះផ្សាយរបស់សារព័ត៌មានឡើយ

អាជ្ញាធរឃុំខ្វាវ បញ្ជាក់ថា ផ្លូវបេតុងដែលកំពុងសាងសង់ ដាក់ដែកត្រឹមត្រូវ មិនដូចការចុះផ្សាយរបស់សារព័ត៌មានឡើយ

អាជ្ញាធរស្រុកវ៉ារិន ប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»

អាជ្ញាធរស្រុកវ៉ារិន ប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»

ក្រុមគ្រួសារកងទ័ពដែលកំពុងបំពេញភារកិច្ចនៅព្រំដែនកម្ពុជា-ថៃ ទទួលបានអំណោយពីសម្ព័ន្ធយុវជនស្រឡាញ់សន្ដិភាពខេត្តសៀមរាប

ក្រុមគ្រួសារកងទ័ពដែលកំពុងបំពេញភារកិច្ចនៅព្រំដែនកម្ពុជា-ថៃ ទទួលបានអំណោយពីសម្ព័ន្ធយុវជនស្រឡាញ់សន្ដិភាពខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.