Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរស្រុកវ៉ារិន ប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»

ដោយ Pothe Thun
23/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរស្រុកវ៉ារិន ខេត្តសៀមរាប បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ – Say No to Fake News» ដើម្បីជំរុញឱ្យប្រជាពលរដ្ឋទទួលបាន និងផ្សព្វផ្សាយតែព័ត៌មានពិតប្រាកដ។

ការប្ដេជ្ញាចិត្តនេះធ្វើឡើងក្នុងឱកាសដែលមន្ទីរព័ត៌មានខេត្តសៀមរាប បានបន្តយុទ្ធនាការនេះនៅគោលដៅទី៨ ក្នុងស្រុកវ៉ារិន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលដៅអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីផលប៉ះពាល់ធ្ងន់ធ្ងរនៃព័ត៌មានក្លែងក្លាយ វិធីសម្គាល់ប្រភពព័ត៌មានមិនពិត និងជំរុញការចូលរួមរបស់ពលរដ្ឋក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

លោក ប៊ុត វិបុល អភិបាលរងស្រុកវ៉ារិន បានលើកឡើងថា យុទ្ធនាការនេះមានសារៈសំខាន់ណាស់ ដោយបានផ្ដល់នូវវិធីសាស្ត្រជាក់ស្ដែងដល់ប្រជាពលរដ្ឋក្នុងការផ្ទៀងផ្ទាត់ និងសម្គាល់ប្រភពព័ត៌មានមិនពិត។ លោកអភិបាលរងក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នា «មិនបង្កើត មិនផ្សព្វផ្សាយ និងមិនចែករំលែក» នូវព័ត៌មានមិនពិត។ ផ្ទុយទៅវិញ ត្រូវផ្តោតលើការផ្សព្វផ្សាយតែព័ត៌មានពិត ត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ល្អ និងស្ថិរភាពក្នុងសហគមន៍។ លោកក៏បានជំរុញឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងព័ត៌មាន ក្នុងការផ្ទៀងផ្ទាត់ព័ត៌មានដោយប្រុងប្រយ័ត្ន តាមរយៈការសាកសួររកប្រភពដើម ការផ្ទៀងផ្ទាត់ជាមួយប្រភពទីពីរ និងការវិភាគខ្លឹមសារដោយមិនប្រើអារម្មណ៍ផ្ទាល់ខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានទទួលបន្ទុករួម បានបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» គឺមានគោលដៅធានាសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន និងពង្រឹងសន្តិសុខព័ត៌មានសម្រាប់សាធារណជន។ លោកបានគូសបញ្ជាក់ថា ក្រសួងព័ត៌មានផ្ដោតលើចំណុចស្នូលបីគឺ៖ ធានាសិទ្ធិក្នុងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, ធានាគុណភាពព័ត៌មាន, និង ធានាសុវត្ថិភាពព័ត៌មានសម្រាប់ប្រជាជនប្រើប្រាស់ ដែលកិច្ចការទាំងនេះរួមចំណែករក្សាសណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គម។

លោក យឿន ចាន់ បានបន្ថែមថា ព័ត៌មានក្លែងក្លាយបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយបំផ្លាញទំនុកចិត្តរបស់ប្រជាជនចំពោះអាជ្ញាធរ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងធ្វើឱ្យសាធារណជនមានការសង្ស័យ ព្រួយបារម្ភ និងយល់ច្រឡំ។ ដូចនេះ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ និងផ្ដល់សុវត្ថិភាពព័ត៌មានសម្រាប់ការសម្រេចចិត្ត គឺពលរដ្ឋគ្រប់រូបត្រូវចៀសវាងការបង្កើត ការផ្សព្វផ្សាយ និងការចែករំលែកព័ត៌មានក្លែងក្លាយ ហើយយកចិត្តទុកដាក់ផ្សព្វផ្សាយតែព័ត៌មានពិត ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់៕

អត្ថបទ និងរូបភាព ៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមគ្រួសារកងទ័ពដែលកំពុងបំពេញភារកិច្ចនៅព្រំដែនកម្ពុជា-ថៃ ទទួលបានអំណោយពីសម្ព័ន្ធយុវជនស្រឡាញ់សន្ដិភាពខេត្តសៀមរាប

ក្រុមគ្រួសារកងទ័ពដែលកំពុងបំពេញភារកិច្ចនៅព្រំដែនកម្ពុជា-ថៃ ទទួលបានអំណោយពីសម្ព័ន្ធយុវជនស្រឡាញ់សន្ដិភាពខេត្តសៀមរាប

អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អញ្ជើញប្រគល់ផ្ទះមួយខ្នងជូនក្រុមគ្រួសារវីរជនពលី នៅស្រុកពួក ខេត្តសៀមរាប

អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អញ្ជើញប្រគល់ផ្ទះមួយខ្នងជូនក្រុមគ្រួសារវីរជនពលី នៅស្រុកពួក ខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប បញ្ចប់វិវាទដ៏រ៉ាំរ៉ៃជាង ៣០ឆ្នាំ នៅភូមិវត្តបូណ៌ ក្រោមការសម្របសម្រួលផ្ទាល់ពី ឯកឧត្តមអភិបាលខេត្ត

រដ្ឋបាលខេត្តសៀមរាប បញ្ចប់វិវាទដ៏រ៉ាំរ៉ៃជាង ៣០ឆ្នាំ នៅភូមិវត្តបូណ៌ ក្រោមការសម្របសម្រួលផ្ទាល់ពី ឯកឧត្តមអភិបាលខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.