Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមគ្រួសារកងទ័ពដែលកំពុងបំពេញភារកិច្ចនៅព្រំដែនកម្ពុជា-ថៃ ទទួលបានអំណោយពីសម្ព័ន្ធយុវជនស្រឡាញ់សន្ដិភាពខេត្តសៀមរាប

ដោយ Pothe Thun
23/10/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រុមគ្រួសារបងប្អូនកងទ័ពដែលកំពុងបំពេញភារកិច្ចការពារព្រំដែន កម្ពុជា-ថៃ ចំនួន ១៥គ្រួសារ នៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ពីសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១០គីឡូក្រាម, ទឹកសុទ្ធ ១ យួរ, ទឹកត្រី ១ ដប និងថវិកា ៥ម៉ឺនរៀល។

លោក ទែន រតនា ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្ដិភាពខេត្ត មានប្រសាសន៍ថា ការផ្ដល់អំណោយជូនក្រុមគ្រួសារបងប្អូនកងទ័ពនាពេលនវនេះ គឺក្នុងស្មារតី “ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ក្នុងគ្រាលំបាក” ដើម្បីជួយសម្រួលដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃរបស់បងប្អូនបានមួយកម្រិត។

ក្នុងនាមក្រុមការងារសម្ព័ន្ធយុវជនស្រឡាញ់សន្ដិភាពខេត្តសៀមរាប លោកសូមការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្វាមីរបស់បងប្អូនជាកងទ័ព ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត យ៉ាងអង់អាចក្លាហាន ក្នុងការការពារទឹកដី ជាតិ និងមាតុភូមិ ពីការឈ្លានពានរបស់ប្រទេសជិតខាង។ លោកក៏បានសំណូមពរដល់បងប្អូនទាំងអស់ សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាយើង ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានេះ ក្រុមគ្រួសារបងប្អូនកងទ័ពទាំង ១៥គ្រួសារ បានថ្លែងអំណរគុណ ចំពោះសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តសៀមរាប និងធ្វើសប្បុរសជនជាច្រើនទៀត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៕

អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អញ្ជើញប្រគល់ផ្ទះមួយខ្នងជូនក្រុមគ្រួសារវីរជនពលី នៅស្រុកពួក ខេត្តសៀមរាប

អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អញ្ជើញប្រគល់ផ្ទះមួយខ្នងជូនក្រុមគ្រួសារវីរជនពលី នៅស្រុកពួក ខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប បញ្ចប់វិវាទដ៏រ៉ាំរ៉ៃជាង ៣០ឆ្នាំ នៅភូមិវត្តបូណ៌ ក្រោមការសម្របសម្រួលផ្ទាល់ពី ឯកឧត្តមអភិបាលខេត្ត

រដ្ឋបាលខេត្តសៀមរាប បញ្ចប់វិវាទដ៏រ៉ាំរ៉ៃជាង ៣០ឆ្នាំ នៅភូមិវត្តបូណ៌ ក្រោមការសម្របសម្រួលផ្ទាល់ពី ឯកឧត្តមអភិបាលខេត្ត

ក្រសួងទេសចរណ៍ បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីសេវាកម្មឧត្ដមភាព ជំនាញ និងនវានុវត្ដន៍ទេសចរណ៍ ប្រទេសមេគង្គ-ឡានឆាង នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍ បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីសេវាកម្មឧត្ដមភាព ជំនាញ និងនវានុវត្ដន៍ទេសចរណ៍ ប្រទេសមេគង្គ-ឡានឆាង នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.