ប្រធានសហគមន៍ធម្មជាតិបឹងពារាំងរងការចោទប្រកាន់ថាបានកាន់កាប់តំបន់បឹងពារាំងខុសច្បាប់និងប្រើប្រាស់អំពើហឹង្សា
បន្ទាប់ពីប្រើអំពើលើហឹង្សាលើមន្ត្រីបរិស្ថាន និងជាអនុប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា កាលពីថ្ងៃសៅរ៏កន្លងទៅនេះ ប្រធានសហគមន៍ និងសមាជិក នៃ សមាគមទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង ត្រូវបានជនរងគ្រោះប្ដឹងពីបទមនុស្សឃាដគិតទុកជាមុន និងទាមទារជំងឺចិត្ត១លានដុលា្ល។ លោក ស៊ីម ឈីវឈានពិសិដ្ឋ អតីតអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បច្ចុប្បន្នជាមន្ត្រីនៅក្រសួងបរិស្ថាន និងជាអនុប្រធាននៅសមាគមអ្នកសារព័ត៌មានកម្ពុជា ដែលជាជនរងគ្រោះ និងជាដើមបណ្តឹង លោកបានរៀបរាប់ប្រាប់អ្នកកាសែតនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ ...