Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

តំណាង​ផ្នែក​វប្បធម៌ និង​សារមន្ទីរ​ប្រទេស​អាស៊ាន ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា

ដោយ Pothe Thun
06/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សិក្ខាកាម​ជា​តំណាង​ស្ថាប័ន​ផ្នែក​វប្បធម៌ និង​សារមន្ទីរ​នៃ​ប្រទេស​អាស៊ាន បាន​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​ដូចជា​សិក្សា​ស្វែងយល់​ពី​ការងារ​គ្រប់គ្រង​រមណីដ្ឋាន​អង្គរ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក​បណ្ឌិត យូ យ៉ុន​ហា​ន់ មន្ត្រី​ផ្នែក​វប្បធម៌ និង​កិច្ចការ​សាសនា​នៃ​ប្រទេស​ភូមា និង​តំណាង​លោក​សាស្ដ្រាចារ្យ យូ​ស៊ី​អាគី អ៊ី​ស៊ី​សា​វ៉ា ប្រធាន​សាកលវិទ្យាល័យ​ស៊ូ​ហ្វី​យ៉ា បាន​លើកឡើង​ថា សាកលវិទ្យាល័យ​ស៊ូ​ហ្វី​យ៉ា បានរៀបចំ​សិក្ខាសាលា​រយៈពេល​៧​ថ្ងៃ ដោយ​ពិភាក្សា​ពី​តួនាទី​របស់​សារមន្ទីរ​នៅក្នុង​តំបន់​អាស៊ាន ហើយក៏​ជា​នេះ​ជា​ឆ្នាំ​ទី​២ ដែល​សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំឡើង ដោយ​ប្រធានបទ​សម្រាប់​ឆ្នាំនេះ គឺ​ការ​ទុកដាក់​វត្ថុ​បុរាណ​ដែល​រកឃើញ​នៅក្នុង​តំបន់​ការពារ ការចុះ​បញ្ជើ​សារពើភ័ណ្ឌ ការតាំង​បង្ហាញ និង​ការផ្តល់​ព័ត៌មាន​ដល់​ប្រជាជន​ក្នុង​តំបន់ ឱ្យ​ស្គាល់​ពី​ស្ថាប័ន​គ្រប់គ្រង​ដោយ​របៀប​ណា ។​ល​។​

​លោក​បណ្ឌិត ឡៅ គឹម​លាង អ្នក​ដឹកនាំ​កម្មវិធី​សិក្ខាសាលា​អន្ដរជាតិ​សារមន្ទីរ និង​វត្ថុ​បុរាណ អាស៊ាន​ឆ្នាំ ២០១៨ បានឱ្យដឹងថា បណ្ដា​ប្រទេស​អាស៊ាន​មាន​បញ្ហា​ទាក់ទង​នឹង​ការងារ​សារមន្ទីរ និង​វត្ថុ​បុរាណ ប្រហាក់ប្រហែល ដូច្នេះ​សិក្ខាសាលា​នេះ គឺ​ចង់​ធ្វើយ៉ាងណា​ឱ្យ​បណ្ដា​ប្រទេស​ទាំងនោះ​មាន​យន្តការ​តែមួយ បែបបទ​តែមួយ ដើម្បី​ដោះស្រាយ​បញ្ហា​រួម​គ្នា គម្រោង​របស់​សាកលវិទ្យាល័យ​ស៊ូ​ហ្វី​យ៉ា គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​នេះ​រយៈពេល​៣​ឆ្នាំ ដោយ​ឆ្នាំ​ទី​១ ធ្វើឡើង​កាលពី​ឆ្នាំទៅ ផ្តោត​លើ​ប្រធានបទ ការគ្រប់គ្រង​សារមន្ទីរ​នៅតាម​ជនបទ ឬ​តាម​បណ្តា​ខេត្ត​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ហង់ ពៅ អគ្គនាយករង និង​ជា​តំណាង​ឯកឧត្តម​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​អរគុណ​ដល់​កិច្ចសហប្រតិបត្តិកា​រនា​នា​របស់​ប្រទេស​អាស៊ាន ក៏ដូចជា​ការជ្រើសរើស​រមណីយដ្ឋាន​អង្គរ​ជា​គោលដៅ​សម្រាប់​សិក្សា​ស្វែង​យល់​នានា រួម​ទាំង​សិក្ខាសាលា​នៅពេល​នេះ​ជាដើម រួម​ទាំង​ការ​ធ្វើ​បទ​បង្ហាញ​ខ្លី​ទាក់ទង​នឹង​ការងារ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ជូន​ដល់​អ្នក​ចូលរួម​ឱ្យ​យល់​ផងដែរ ហើយ​តាមរយៈ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​រីករាយ​ជានិច្ច ក្នុង​ការចែករំលែក​ប​ទ​ពិសោធន៍​ការងារ​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ ដល់​ប្រទេស​នានា​ដែល​ចង់​រៀនសូត្រ ។​

​គួរបញ្ជាក់​ថា សិក្ខាសាលា​អន្ដរជាតិ​សារមន្ទីរ និង​វត្ថុ​បុរាណ អាស៊ាន​ឆ្នាំ ២០១៨ ធ្វើឡើង​រយៈពេល​៧​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ទី​៨ ខែវិច្ឆិកា ដោយ​កម្ម​វិធី​នេះ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ខណៈ​នៅ​ខេត្តសៀមរាប សិក្ខាកាម​នឹង​ចុះ​សិក្សា​ស្វែងយល់​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ អភិ​រក្សដ្ឋាន​អង្គរ ការដ្ឋាន​ជួសជុល​ប្រាសាទ និង​ទស្សនា​ប្រាសាទ​មួយចំនួនទៀត​។​ល​៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​អាជ្ញាធរ​ជាតិ​អប្សរា​

Tags: តំណាង​ផ្នែក​វប្បធម៌ និង​សារមន្ទីរ​ប្រទេស​អាស៊ានព័ត៌មានខេត្តសៀមរាបអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋ​ភូមិ​នគរ​ក្រៅ ក្នុង​ក្រុង​សៀមរាបសាទរ​ចំពោះ​ទ្វារ​ទឹក​ថ្មី​ដែល​ជួយ​ឱ្យ​ដំណាំ​កសិកម្ម​ពួកគាត់​បាន​ផល​ល្អ​ឡើងវិញ​

ពលរដ្ឋ​ភូមិ​នគរ​ក្រៅ ក្នុង​ក្រុង​សៀមរាបសាទរ​ចំពោះ​ទ្វារ​ទឹក​ថ្មី​ដែល​ជួយ​ឱ្យ​ដំណាំ​កសិកម្ម​ពួកគាត់​បាន​ផល​ល្អ​ឡើងវិញ​

ក្រុម​អ្នកពាក់ព័ន្ធ​នឹង​គ្រាប់មីន​មកពី​ប្រទេស​កូ​ឡំប៊ី​ជាង​២០​នាក់ មក​សិក្សា​ពី​ការគ្រប់គ្រង​មីន​នៅ​កម្ពុជា​

ក្រុម​អ្នកពាក់ព័ន្ធ​នឹង​គ្រាប់មីន​មកពី​ប្រទេស​កូ​ឡំប៊ី​ជាង​២០​នាក់ មក​សិក្សា​ពី​ការគ្រប់គ្រង​មីន​នៅ​កម្ពុជា​

ខេត្តសៀមរាបនិង​ក្រុង​ស៊ូ​វ៉ុនចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​លើ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ភ្នំ​ក្រោម​-​ស៊ូ​វ៉ុន ជំហាន​ទី​៤

ខេត្តសៀមរាបនិង​ក្រុង​ស៊ូ​វ៉ុនចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​លើ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ភ្នំ​ក្រោម​-​ស៊ូ​វ៉ុន ជំហាន​ទី​៤

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.