Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុម​អ្នកពាក់ព័ន្ធ​នឹង​គ្រាប់មីន​មកពី​ប្រទេស​កូ​ឡំប៊ី​ជាង​២០​នាក់ មក​សិក្សា​ពី​ការគ្រប់គ្រង​មីន​នៅ​កម្ពុជា​

ដោយ Pothe Thun
06/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ក្រុម​អ្នក​ធ្វើការ​ផ្នែក​គ្រាប់មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ មកពី​ប្រទេស​កូ​ឡំប៊ី ចំនួន​២៣​នាក់ បាន​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​ពី​សកម្មភាព​បោសសំអាត​មីន និង​ការធ្វើផែនការ​ការគ្រប់គ្រង​លើ​វិស័យ​មីន​របស់​កម្ពុជា នៅ​សារមន្ទីរ​សន្តិភាព​សកម្មភាព​មីន ដែល​ស្ថិតនៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្ដ​សៀមរាប ។

​លោក អ៊ុ ភូមិ​រ៉ូ អគ្គនាយករង​នៃ​មជ្ឈមណ្ឌល​សកម្មភាព​មីន​នៅ​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ បានឲ្យដឹងថា សិក្ខាកាម​ដែល​មកពី​ប្រទេស​កូឡុំប៊ី​នេះ មាន​ខ្លះ​ជា​មន្ដ្រី​ផ្នែក​សកម្មភាព​មីន មន្ដ្រី​រដ្ឋាភិបាល មន្ដ្រី​ដោះមីន មន្ដ្រី​ខុទ្ធកាល័យ​របស់​ប្រធានាធិបតី​ប្រទេ​ស​កូ​ឡំប៊ី និង​អង្គការក្រៅរដ្ឋាភិបាល​ផងដែរ ដើម្បី​មក​ធ្វើការ​សិក្សា​ពី​ការធ្វើផែនការ និង​ការគ្រប់គ្រង​លើ​វិស័យ​មីន និង​ដើរ​ទស្សនៈកិច្ច កា​សិក្សា​ស្វែង​នៅ​ចំការ​មីន​នៅ​កម្ពុជា​នេះ​រយៈពេល​៥​ថ្ងៃ នៅ​ខេត្ដ​សៀមរាប ខេត្ដ​បាត់ដំបង ខេត្ដ​កំពង់ឆ្នាំង និង​រាជធានី​ភ្នំពេញ ហើយក៏​ជា​មោទនភាព​មួយ ដែល​មាន​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក មក​សិក្សា​និង​ដក​បទពិសោធន៍​ពី​សកម្មភាព​កំចាត់​មីន​នៅ​កម្ពុជា ។​

​លោក​បានឲ្យដឹង​ទៀតថា កម្មវិធី​សិក្សា​នេះ បង្រៀន​ដោយ​មន្ដ្រី​ស៊ីម៉ាក់​របស់​កម្ពុជា ដើម្បីឲ្យ​សិក្ខាកាម​ទាំងអស់យ​ល់​អំពី​ការធ្វើ​ផែនការ​សកម្មភាព​មីន​នៅ​ថ្នាក់​ខេត្ដ និង​ថ្នាក់​ជាតិ ដើម្បី​យក​បទពិសោធន៍​ទៅ​បង្រៀន​ដល់​មន្ដ្រី​ដោះមីន​នៅ​ប្រទេស​កូ​ឡំប៊ី និង​ជា​លើក​ទី​៣​ហើយ ដែល​អ្នកជំនាញ​ស៊ីម៉ាក់​របស់​កម្ពុជា បង្រៀន​ដល់​មន្ដ្រី​ដោះ​មីន​ប្រទេស​កូ​ឡំប៊ី ដោយ​លើក​ទី​១. ស៊ីម៉ាក់​បាន​ផ្ដល់​បទពិសោធ​ន៍​នៅ​កូ​ឡំប៊ី​ផ្ទាល់ និង​វគ្គ​ទី​២. ទាក់ទង​ការបង្រៀន​សត្វ​សុនខ​ហិត​មីន និង​លើក​ទី​៣​នេះ ពាក់ព័ន្ធ​ការធ្វើផែនការ​ផ្នែក​ដោះមីន និង​ការគ្រប់គ្រង​មីន នៅក្នុង​ប្រទេ​កម្ពុជា ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក អ៊ុ ភូមិ​រ៉ូ បានឲ្យ​ដឹង​បន្ថែមទៀតថា ការបង្រៀន​ដល់​ប្រទេស​កូ​ឡំប៊ី ក៏​ដូច​នៅ​ប្រទេស​ផ្សេងៗ​ទៀត​នេះ គឺ​ដោយសារ​ប្រទេស​កម្ពុជា ធ្លាប់​មាន​សង្គ្រាម និង​មាន​បទពិសោធន៍​ផ្នែក​សកម្មភាព​មីន​ច្រើន​ឆ្នាំ ដែល​ធ្វើឲ្យ​ប្រទេស​នៅ​លើ​ពិភពលោក​មក​ទទួល​ប​ទ​ពិសោធន៍​បាន ក្នុងនោះ​បាន​បង្រៀន និង​ផ្ដល់​បទពិសោធន៍​ដោយ​ផ្ទាល់​ទៅលើ​វិស័យ​មីន ដល់​ប្រទេស​ឡាវ , ប្រទេស​អង់​គូ​ឡា , ប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​កូ​ឡំប៊ី រួម​ជាមួយ​ប្រទេស​ជាច្រើន​ទៀត ដែល​រង​ផលប៉ះពាល់​លើ​វិស័យ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ នៅលើ​ពិភពលោក ដែល​បាន​ទទួល​បទពិសោធន៍​ពី​វិស័យ​មីន​ពី​កម្ពុជា ៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​ស៊ីម៉ាក់​

Tags: ក្រុម​អ្នកពាក់ព័ន្ធ​នឹង​គ្រាប់មីន​មកពី​ប្រទេស​កូ​ឡំប៊ីព័ត៌មានខេត្តសៀមរាប​មីន​នៅ​កម្ពុជា​ស៊ីម៉ាក់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាបនិង​ក្រុង​ស៊ូ​វ៉ុនចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​លើ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ភ្នំ​ក្រោម​-​ស៊ូ​វ៉ុន ជំហាន​ទី​៤

ខេត្តសៀមរាបនិង​ក្រុង​ស៊ូ​វ៉ុនចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​លើ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ភ្នំ​ក្រោម​-​ស៊ូ​វ៉ុន ជំហាន​ទី​៤

ព្រឹក​មិញ​នេះមណ្ឌល​រដ្ឋបាល​ក្រុង​សៀមរាបត្រូវបាន​ប្រកាស​ជា​តំបន់​គ្មាន​ផ្សែង​បារី​

ព្រឹក​មិញ​នេះមណ្ឌល​រដ្ឋបាល​ក្រុង​សៀមរាបត្រូវបាន​ប្រកាស​ជា​តំបន់​គ្មាន​ផ្សែង​បារី​

សិស្សានុសិស្ស​ប្រមាណ​ជាង​៣០​នាក់ បាននាំគ្នា​ទៅ​សម្តែង​ឈុត​ឆាក​ដួល​ស្លាប់ នៅមុខ​ប្រាសាទ​អង្គរវត្ត ដោយសារតែ​ការជក់បារី​

សិស្សានុសិស្ស​ប្រមាណ​ជាង​៣០​នាក់ បាននាំគ្នា​ទៅ​សម្តែង​ឈុត​ឆាក​ដួល​ស្លាប់ នៅមុខ​ប្រាសាទ​អង្គរវត្ត ដោយសារតែ​ការជក់បារី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.