Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពលរដ្ឋ​ភូមិ​នគរ​ក្រៅ ក្នុង​ក្រុង​សៀមរាបសាទរ​ចំពោះ​ទ្វារ​ទឹក​ថ្មី​ដែល​ជួយ​ឱ្យ​ដំណាំ​កសិកម្ម​ពួកគាត់​បាន​ផល​ល្អ​ឡើងវិញ​

ដោយ Pothe Thun
06/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​នគ​រ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប បាន​សម្ដែង​នូវ​ការ​សាទរ ចំពោះ​សំណង់​ទ្វារ​ទឹក​ថ្មី ឈ្មោះ​ថា​ទ្វារ​ទឹក​លោកតា ស៊ត់ ដោយ​បច្ចេកទេស​ត្រឹមត្រូវ មាន​ប្រព័ន្ធ​បិទទ្វារ​ទឹក​ដើម្បី​ស្ទាក់​ទឹក​ទុក​ប្រើ​នា​រដូវប្រាំង​ផង នៅ​មូលដ្ឋាន​ពួកគាត់ ដែល​អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់​ធ្វើស្រែ​ចម្ការលើ​ផ្ទៃ​ដី​ជិត ១០០​ហិកតា ដែល​បាន​សង់​ឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ខែ​មិថុនា​មក ខណៈ​ដែល​ទ្វារ​ទឹក​នេះ​មាន​បណ្តោយ​ជាង ២០​ម៉ែត្រ និង​ទទឹង​ប្រមាណ ១៨​ម៉ែត្រ ហូរ​កាត់​អូរ​ខ្លូត ដែល​រំដោះ​ទឹកភ្លៀង​ហូរ​ចាក់​ទៅ​ស្ទឹង​ពួក និង​ស្ទឹង​ព្រះ​ស្រុក ។​

​លោក បឿន ម៉ាប់ បានឱ្យដឹងថា ក្រោយ​ទំនប់​ទឹក​ចាស់​បាន​បាក់​មក អ្នកភូមិ​នគរ​ក្រៅ មិន​ដែល​ធ្វើស្រែ​បាន​ផល​ល្អ​ឡើយ ដោយសារ​គ្មាន​ទឹក​ផ្គត់ផ្គង់​គ្រប់គ្រាន់ ពិសេស​ពេល​រដូវប្រាំង​មកដល់ ទើបតែ​ឆ្នាំនេះ​ទេ ទាំង​រូប​លោក ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុងភូមិ ធ្វើស្រែ​ទទួលបាន​ផល​ល្អ​ណាស់ ដោយសារ​មាន​ទឹក​ស្រោចស្រព​គ្រប់គ្រាន់ ហើយ​លោក​រំពឹង​ថា ផល​ដំណាំ​ស្រូវ​របស់​លោក អាចនឹងទទួល​បាន​ផល​ច្រើន​នៅលើ​ផ្ទៃ​ដី​ជាង ២​ហិកតា ដែល​រាល់​ឆ្នាំ អត់​ទឹក ធ្វើឱ្យ​ស្រូវស្កក ហើយ​ទទួលផល​តែ​២​ទៅ​៣​កា​រ៉ុង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំៗ ។​

​អ្នកស្រី ឡាយ ទុំ មានមុខ​របរ​ដំណាំ​ត្រសក់​ទឹក បានឲ្យដឹង​ថា​ថា តាំងពី​មាន​ទឹក​ដែល​បង្ហូរ​ពី​ទ្វារ​ទឹក​ថ្មី​ដែល​សង់​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​មក ធ្វើ​ឱ្យ​អ្នកស្រី​មាន​ភាពងាយស្រួល​ក្នុងការ​ទាញ​ទឹក​មក​ស្រោចស្រព​ដំណាំ ដែល​ពេលមុន​ការប្រើប្រាស់​ត្រូវ​បុក​អណ្ដូង ហើយ​ត្រូវ​ចំណាយ​ធនធាន​ច្រើន ប៉ុន្តែ​ពេល​នេះ អាច​បូមទឹក​មក​ស្រោចស្រព​ដំណាំ​បាន​យ៉ាង​ងាយ ដោយ​គ្រាន់តែ​ដាក់​ម៉ាស៊ីន​បូម​ចេញពី​ប្រឡាយ​តែប៉ុណ្ណោះ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ភឿន សុ​ឃីម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ទ្វារ​ទឹក​លោកតា ស៊ត់ ក្រៅពី​បម្រើ​ដល់​ផល​កសិកម្ម​ដល់​ប្រជាពលរដ្ឋ​ហើយ​នោះ ទ្វារ​ទឹក​នេះ​សង់​ឡើង​ដើម្បី​គ្រប់គ្រង រក្សា​ទឹក​ក្រោម​ដី​ក្នុង​តំបន់​អង្គរ និង ស្ដុក​ទឹក​រក្សា​លំនឹង​ប្រាសាទ​ផងដែរ ព្រោះ​ទឹក​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​ទៅនឹង​គ្រឹះ​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ ហើយ​ក្រៅពីនេះ ទ្វារ​ទឹក​នេះ​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​រំដោះ​ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុង​អង្គរ និង​ក្រុង​សៀមរាប ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​ទ្វារ​ទឹក​លោកតា​ស៊ត់​

Tags: ​ទ្វារ​ទឹក​លោកតា​ស៊ត់ព័ត៌មានខេត្តសៀមរាបពលរដ្ឋ​ភូមិ​នគរ​ក្រៅ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុម​អ្នកពាក់ព័ន្ធ​នឹង​គ្រាប់មីន​មកពី​ប្រទេស​កូ​ឡំប៊ី​ជាង​២០​នាក់ មក​សិក្សា​ពី​ការគ្រប់គ្រង​មីន​នៅ​កម្ពុជា​

ក្រុម​អ្នកពាក់ព័ន្ធ​នឹង​គ្រាប់មីន​មកពី​ប្រទេស​កូ​ឡំប៊ី​ជាង​២០​នាក់ មក​សិក្សា​ពី​ការគ្រប់គ្រង​មីន​នៅ​កម្ពុជា​

ខេត្តសៀមរាបនិង​ក្រុង​ស៊ូ​វ៉ុនចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​លើ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ភ្នំ​ក្រោម​-​ស៊ូ​វ៉ុន ជំហាន​ទី​៤

ខេត្តសៀមរាបនិង​ក្រុង​ស៊ូ​វ៉ុនចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​លើ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ភ្នំ​ក្រោម​-​ស៊ូ​វ៉ុន ជំហាន​ទី​៤

ព្រឹក​មិញ​នេះមណ្ឌល​រដ្ឋបាល​ក្រុង​សៀមរាបត្រូវបាន​ប្រកាស​ជា​តំបន់​គ្មាន​ផ្សែង​បារី​

ព្រឹក​មិញ​នេះមណ្ឌល​រដ្ឋបាល​ក្រុង​សៀមរាបត្រូវបាន​ប្រកាស​ជា​តំបន់​គ្មាន​ផ្សែង​បារី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.