ជនជាតិដើមភាគតិច មានប្រវត្តិទាក់ទងយ៉ាងជិតស្និទ្ធនឹងរាជការខ្មែរសម័យបុរាណ
បាឋកថាស្ដីពី «ជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្ដ្រកម្ពុជា» ត្រូវបានរៀបចំឡើងនៅថ្ងៃទី៣០ ខែកក្កដា ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ដែលមានអ្នកចូលរួមប្រមាណជាង៣០០អង្គ/នាក់។ វាគ្មិននៅក្នុងបាឋកថានេះគឺលោកសាស្ដ្រាចារ្យ អាំង ជូលាន នរវិទូ មានតួនាទីជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បម្រើការនៅអាជ្ញាធរជាតិអប្សរា។ តាមការធ្វើបទបង្ហាញដោយយោងលើភស្ដុតាងប្រវត្តិសាស្ដ្រ អក្សរសាស្ត្រនិងនរៈវិទ្យា ជនជាតិដើមភាគតិច មានប្រវត្តិទាក់ទងជ្រាលជ្រៅជាមួយរាជការខ្មែរនាសម័យបុរាណ។ បើគេយកភស្ដុតាងដូចលើកខាងលើមកនិយាយ ជនជាតិដើមភាគតិចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរាជការ ទំនៀមទម្លាប់ប្រពៃណី ...