ថ្ងៃនេះអាជ្ញាធរខេត្តសៀមរាប បើកយុទ្ឋនាការបោសសម្អាតអនាម័យបរិស្ថានតាមគោលដៅនិងដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋកុំបោះចោលសំរាមពាសវាលពាសកាល
នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្តសៀមរាប សហការជាមួយអាជ្ញាធរក្រុងសៀមរាប និងសហភាពសហពន្ឋ័យុវជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានរួមគ្នាធ្វើយុទ្ឋនាការបោសសម្អាតអនាម័យបរិស្ថានតាមគោលដៅ និងដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប និងដើម្បីអបអរសាទរនូវសមិទ្ឋផលហេដ្ឋារចនាសម្ព័ន្ឋផ្លូវចំនួន៣៨ខ្សែ ដែលបានសាងសង់រួចរាល់ជាស្ថាពរ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន ...