សហគមន៍ជនជាតិដើមភាគតិចចំនួន១៥០ ត្រូវបានទទួលស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ
បច្ចុប្បន្នសហគមន៍ជនជាតិដើមភាគតិចចំនួន១៥០ លើ ៤៥៥ ត្រូវបានចេញលិខិតទទួលស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ខណៈសហគមន៍ជនជាតិដើមភាគតិចជានីតិបុគ្គលបានចំនួន១៤១ សហគមន៍ ត្រូវបានចេញលិខិតទទួលស្គាល់ដោយ ក្រសួងមហាផ្ទៃ។ នេះបើតាមការលើកឡើងរបាយការណ៍របស់ ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញនៅក្នុង សិក្ខាសាលា ស្វែងរកតម្រូវការអាទិភាព សម្រាប់អភិរក្ស និងអភិវឌ្ឍន៍ជនជាតិដើមភាគតិច ដែលធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ មានប្រសាសន៍ក្នុងឱកាសនោះ ...