Wednesday, July 9, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​១៥០ ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​

ដោយ Pothe Thun
20/11/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​១៥០ ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បច្ចុប្បន្ន​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​១៥០ លើ ៤៥៥ ត្រូវ​បានចេញ​លិខិត​ទទួលស្គាល់​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ខណៈ​សហគមន៍​ជនជាតិដើម​ភាគតិច​ជា​នីតិបុគ្គល​បាន​ចំនួន​១៤១ សហគមន៍ ត្រូវ​បានចេញ​លិខិត​ទទួលស្គាល់​ដោយ ក្រសួងមហាផ្ទៃ​។​

​នេះ​បើតាម​ការលើកឡើង​របា​យ​ការណ៍​របស់ ក្រសួង​អភិវឌ្ឍន៍ជនបទ បានបង្ហាញ​នៅក្នុង សិក្ខាសាលា ស្វែងរក​តម្រូវការ​អា​ទិ​ភាព សម្រាប់​អភិរក្ស និង​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច ដែល​ធ្វើឡើង​នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្ដម វ៉ាន់ ស៊ី​វឿន អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​បង្ហាញថា ក្រសួង​អភិវឌ្ឍន៍ជនបទ បានស្នើ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ រិះរក​មធ្យោបាយ​ធ្វើ​យ៉ាង ដើម្បី​ជួយ​ព​ន្លឿ​ន​ការកំណត់​អត្តសញ្ញាណ​សហគមន៍​ជនជាតិដើម​ភាគតិច ការចុះបញ្ជី​ជា​នីតិបុគ្គល និង​ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច បញ្ជ្រាប​ទស្សន​យេនឌ័រ បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​វប្បធម៌ និង​ភូមិ​គំរូ ដើម្បី​គាំទ្រ​ដល់​ដំណើរការ​បណ្ដុះបណ្ដាល​ដ​ល់​យុវជន និង​យុវនារី​នៃ​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​។​

ព័ត៌មានជាតិ ថ្មីៗ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

09/07/2025
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

09/07/2025

​ឯកឧត្ដម​បាន​បន្ដថា ក្រសួង​អភិវឌ្ឍន៍ជនបទ បញ្ជាក់ថា ការអភិវឌ្ឍ​ជនបទ បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល តាមរយៈ​ការពង្រឹង​ស្ថាប័ន ការកសាង​សមត្ថភាព និង​អភិវឌ្ឍន៍​ធនធានមនុស្ស ការលើកកម្ពស់​សុខមាលភាព ការអប់រំ ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​រស់នៅ ការបង្កើន​ការងារ មុខរបរ សហគ្រិនភាព និង​សកម្មភាព​ពិពិធ​កម្ម​សេដ្ឋកិច្ច​ដទៃទៀត​នៅតាម​ទីជនបទ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ទទួលបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​។​

​ឯកឧត្ដម វ៉ាន់ ស៊ី​វឿន បានបញ្ជាក់​បន្ថែមថា ជនជាតិដើម​ភាគតិច នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំនួន ២៤​ជនជាតិ ស្មើនឹង ១.៤​ភាគរយ នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប និង​កំពុង​រស់នៅក្នុង​ខេត្ត​ចំនួន​១៥ ។ ជាមួយ​នោះ ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ពួកគាត់ ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​ការធ្វើ​ស្រែ ឬ​ចម្ការ​តាម​ប្រពៃណី (​ចម្ការ​វិលជុំ​) ការប្រមូល​ផល​អនុផល​ព្រៃឈើ ដូចជា​ទឹកឃ្មុំ ជ័រទឹក ជ័រ​អុង បន្លែ​ព្រៃ និង​ការនេសាទ ដែល​ទាំងនេះ ដែល​បាន​ផ្សារភ្ជាប់​ចំណេះដឹង​នៃ​ការអនុវត្ត​និង​គ្រប់គ្រង​ខាងលើ​ប្រកបដោយ​និរន្តរភាព​គួរ​ឲ្យ​កោតសរសើរ​។ លើសពីនេះ ជនជាតិដើម​ភាគតិច មាន​ទំនាក់ទំនង​ជាពិសេស​លើ​ការប្រើប្រាស់​ដី​តាំងពី​ដូនតា ព្រៃ​ជំនឿ ព្រៃ​តម និង​មាន​ប្រពៃណី​វប្បធម៌ ការប្រើប្រាស់​ដីធ្លី​កម្មសិទ្ធិ​សមូហភាព ។​ឯកឧត្ដម បាន​បន្ដថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រសួង​អភិវឌ្ឍន៍ជនបទ សម្រេចបាន​នូវ​ការងារ របស់ខ្លួន​គួរ​ជាទី​មោទន​: ដែល​សកម្មភាព​ទាំងអស់​សុទ្ធតែ​បាន​ឆ្លុះបញ្ចាំង​ទៅនឹង​អនុសញ្ញា​អន្តរជាតិ​ផងដែរ​។​

​មាន​វត្តមាន​ក្នុង​សិក្ខាសាលា​នោះ លោកស្រី ចូ​នី ស៊ីម​សុន តំណាង​អង្គការ អាយ​ឡូ (ILO) បាន​មានប្រសាសន៍ថា ទោះបីជា​ជនជាតិដើម​ភាគតិច បាន​ប្រឈម​ទៅនឹង​ឧបសគ្គ​នៃ​ការដាក់បញ្ចូល​ពួកគេ​ទៅក្នុង​សេដ្ឋកិច្ច និង​សង្គម​ឲ្យ​បាន​ពេញលេញ​ក៏ដោយ ក៏​ពួកគេ​មាន​ដំណោះស្រាយ និង​ជា​អ្នក​រួមចំណែក​នៅក្នុង​សេដ្ឋកិច្ច និង​សង្គម​នៃ​ប្រទេស​របស់ខ្លួន​ផងដែរ​។​

​លោកស្រី​បាន​បន្ដថា ស្ដ្រី​និង​បុរស​វ័យក្មេង ដែលមាន​ជំនាញ​និង​សមត្ថភាព ក្នុងការ​ចាប់យក​ឱកាស និង​ការងារ​នាពេលខាងមុខ ត្រូវការ​យល់ដឹង​ច្បាស់លាស់​អំពី​អាទិភាព​អភិវឌ្ឍន៍​របស់​ជនជាតិ​ដើម​ភាគតិច តាមរយៈ​ភាពជា​អ្នកដឹកនាំ​ដ៏​ខ្លាំងក្លា និង​ប្រកបដោយ​បរិ​យា​ប័ន្ន​នៅ​ថ្នាក់​សហគមន៍ រួមមាន​ស្ដ្រី​និង​តំណាង​ដ៏​រឹងមាំ​នៃ​ជនជាតិដើម​ភាគតិច​នៅ​ថ្នាក់ជាតិ​។​

​អត្ថបទ និង រូបថត ៖ លោក បូ សា​វី​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ក្រសួង​អភិវឌ្ឍន៍ជនបទនជាតិដើម​ភាគតិចសហគមន៍​ជនជាតិដើម​ភាគតិច​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជា​-​ចិន ចុះ​កិច្ចព្រមព្រៀង បង្កើត​រោងចក្រ​ផលិត ជី​កសិកម្ម សរីរាង្គ ក្នុង​ខេត្តសៀមរាប​

កម្ពុជា​-​ចិន ចុះ​កិច្ចព្រមព្រៀង បង្កើត​រោងចក្រ​ផលិត ជី​កសិកម្ម សរីរាង្គ ក្នុង​ខេត្តសៀមរាប​

មន្ទីរ​កសិកម្ម​ខេត្តសៀមរាប រៀបចំ​សិក្ខាសាលា​ស្ដីពី ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣

មន្ទីរ​កសិកម្ម​ខេត្តសៀមរាប រៀបចំ​សិក្ខាសាលា​ស្ដីពី ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣

ព្រះករុណាព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទាន​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​អង្គការ​យូណេស្កូ​

ព្រះករុណាព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទាន​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​អង្គការ​យូណេស្កូ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    31 shares
    Share 12 Tweet 8
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    30 shares
    Share 12 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    26 shares
    Share 10 Tweet 7
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63203 shares
    Share 43653 Tweet 8146

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (731)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,926)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,285)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,085)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,038)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.