រាជរដ្ឋាភិបាលនីតិកាលទី៧ ដាក់ចេញវិធានការចំនួន៤ ដើម្បីលើកកម្ពស់គុណភាពអប់រំសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា
រាជរដ្ឋាភិបាលនីតិកាលទី៧ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងបានដាក់ចេញនូវកម្មវិធីផ្សេងៗជាច្រើន សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់មធ្យមសិក្សា តាមរយៈការដាក់ចេញនូវវិធានការសំខាន់ៗចំនួន៤។ បើតាមខ្លឹមសារ ក្នុងសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ វិធានការទាំង៤ រួមមាន៖ ...