Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ អត្រាភាពគ្មានការងារធ្វើរបស់ប្រជាពលរដ្ឋមានការថយចុះមកត្រឹមតែ ០.២៤ភាគរយ គិតត្រឹមឆ្នាំ២០២៣

ដោយ Pothe Thun
06/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ អត្រាភាពគ្មានការងារធ្វើរបស់ប្រជាពលរដ្ឋមានការថយចុះមកត្រឹមតែ ០.២៤ភាគរយ គិតត្រឹមឆ្នាំ២០២៣
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា រយៈពេលដប់ឆ្នាំកន្លងមកនេះ យើងបានឃើញនូវវឌ្ឍនភាពជាច្រើនដែលសេដ្ឋកិច្ចរបស់យើងត្រូវបានធ្វើពិពិធកម្ម ដែលនាំទៅដល់ការបង្កើតការងារជាច្រើននៅក្នុងវិស័យឧស្សាហកម្ម ប៉ុន្តែទោះជាយ៉ាងណាអត្រាភាពគ្មានការងារធ្វើរបស់ប្រជាពលរដ្ឋក៏មានការថយចុះមកត្រឹមតែ ០.២៤ភាគរយប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០២៣។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ នៅខេត្តសៀមរាប នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម សោម ចំណាន រដ្ឋលេខាធិការសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា សិក្ខាសាលានេះជាវេទិកាមួយ ដើម្បីវាយតម្លៃសមិទ្ធផល នឹងធ្វើការវិភាគដ៏ស៊ីជម្រៅ ចែករំលែកទិន្នន័យជាក់ស្តែង និងចូលរួមក្នុងការពិភាក្សា ដើម្បីស្វែងយល់ពីផលប៉ះពាល់ជាក់ស្តែង នៃការអនុវត្តគោលនយោបាយយសេដ្ឋកិច្ចថ្មី (NEP) នៅក្នុងមួយទស្សវត្សកន្លងមក។ ការវាយតម្លៃនេះមិនមែនគ្រាន់តែជាលំហាត់សិក្សាទេ វាគឺជាជំហានដ៏សំខាន់មួយក្នុងការតាក់តែងគោលនយោបាយ NEP ២០២៦-២០២៣០ ដើម្បីធានាបានថាគោលនយោបាយថ្មីនេះ នឹងកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព និងបរិយាបន្នរបស់រាជរដ្ឋាភិបាលកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ NEP សំដៅបង្កើនឱកាសការងារសមរម្យជូនដល់ប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់ផលិតភាពការងារ ជំរុញការអភិវឌ្ឍជំនាញនិងធនធានមនុស្ស ព្រមទាំងពង្រឹងអភិបាលកិច្ចទីផ្សារការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការផ្លាស់ប្តូរនៃនិម្មាបនកម្មសេដ្ឋកិច្ចទាំងក្នុងប្រទេស តំបន់ និងសកលលោក។ គោលនយោបាយ NEP មានចក្ខុវិស័យលើកតម្កើងជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបប្រកបដោយសមធម៌។

លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ស្ថិតក្នុងបរិការណ៍សន្តិភាពពេញលេញ ឯកភាពជាតិ និងស្ថិរភាព នយោបាយ សេដ្ឋកិច្ចដែលកម្ពុជាកំពុងបន្តទទួលបាននូវភាពរីកចម្រើនលើគ្រប់វិស័យ និងបានឈានដល់ដំណាក់កាលនៃការ ប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេស ដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម ព្រមទាំងកំពុងឈានទៅសម្រេចក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខ តាមគោលដៅដែលបានដាក់ចេញប្រកបដោយចីរភាព ខណៈពេលបច្ចុប្បន្នកម្ពុជាមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។

លោកថា រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងកម្មវិធីការងារសមរម្យជូនពលករ ដែលបានផ្តល់ភាគលាភខ្ពស់ ដល់កំណើនសេដ្ឋកិច្ចតាមរយៈការធានាបាននូវការងារសមរម្យ ដែលអាចធ្វើឱ្យ ប្រសើរឡើងនូវជីវភាព សេចក្តីថ្លៃថ្នូរ និងសុខដុមរមនាក្នុងសង្គម។ បន្ថែមពីនោះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹង ប្រែងគ្រប់បែបយ៉ាងដើម្បីធានាសន្តិសុខ សុវត្ថិភាព និងស្ថិរភាពសង្គមឱ្យបានល្អប្រសើរ សម្រាប់ជាកត្តាដ៏ចាំបាច់ក្នុងការអភិវឌ្ឍប្រទេសជាតិរួមទាំងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងការពារជាតិ ជំរុញដល់ក្រុមការងារចុះមូលដ្ឋានក្នុងខេត្តសៀមរាប បន្តខិតខំពង្រឹងភារកិច្ចការងារ ដើម្បីបង្កើតសមិទ្ធផលថ្មីៗជូនប្រជាពលរដ្ឋ

រដ្ឋមន្ត្រីក្រសួងការពារជាតិ ជំរុញដល់ក្រុមការងារចុះមូលដ្ឋានក្នុងខេត្តសៀមរាប បន្តខិតខំពង្រឹងភារកិច្ចការងារ ដើម្បីបង្កើតសមិទ្ធផលថ្មីៗជូនប្រជាពលរដ្ឋ

រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥

រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥

ផ្ទាំងទស្សនីយភាពជាច្រើន នឹងរំលេចឡើងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នៅលើទឹកដីអង្គរ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ផ្ទាំងទស្សនីយភាពជាច្រើន នឹងរំលេចឡើងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នៅលើទឹកដីអង្គរ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.