Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥

ដោយ Pothe Thun
10/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ក្រោមប្រធានបទ “ស្តីពី “សមភាព និងភាព អង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមវត្តមានឯកឧត្តម សែម រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងមន្ត្រីរាជការក្នុងមូលដ្ឋាន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា ការជ្រើសរើសយកប្រធានបទសកលស្តីពី “សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ជាការរំលេចអំពីសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី សមភាព ភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប ប្រកបដោយ ប្រសិទ្ធភាព និងសុវត្ថិភាព ព្រមទាំងបានឆ្លើយតបនឹងបរិបទនៃការវិវត្តរបស់សង្គមជាតិ។

លោកអភិបាលស្រុកបន្ទាយស្រី បន្ថែមថាក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាក់លាក់ជាច្រើន ក្នុងការបញ្ជ្រាបយេនឌ័រ និងបង្កើនតួនាទីស្ត្រី ក្នុងវិស័យសាធារណៈ និងនយោបាយ ក្នុងនោះស្រុកបន្ទាយស្រី មានចំនួនស្ត្រីជាថ្នាក់ដឹកនាំ ក្នុងជួរមន្រ្តីរាជការនៃរដ្ឋបាលស្រុក ថ្នាក់ដឹកនាំក្នុងវិស័យនយោបាយ នៃរដ្ឋបាលស្រុក រដ្ឋបាលឃុំ កងកម្លាំងប្រដាប់អាវុធ នាយិកា និងគ្រូបង្រៀន សរុប២៩៦នាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានេះដែរ ឯកឧត្តម សែម រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី មានប្រសាសន៍ថាស្ត្រីជាកម្លាំងចលករដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងសង្គមជាតិ ដែលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចមានកំណើនខ្ពស់។ ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម សម្រាប់កែទម្រង់ ការអភិវឌ្ឍន៍ ប្រព័ន្ធការគាំពារសង្គម ដើម្បីរក្សាឱ្យបាននូវ សន្តិសុខប្រាក់ចំណូល កាត់បន្ថយនូវភាពរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ប្រជាជន ព្រមទាំងលើកកម្ពស់ សុខុមាលភាព សមធម៌ សាមគ្គីភាព នៃសុខដុមរម្យនា នៅក្នុងសង្គមជាតិទាំងមូល។

ឯកឧត្តម សែម រតនា បន្តថារាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងលើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ទាំងក្នុងវិស័យសាធារណៈ និងនយោបាយ ឱ្យស្ត្រីបានចូលរួមគ្រប់ដំណើរការ នៃកិច្ចអភិវឌ្ឍន៍សង្គម ប្រកបដោយស្មើភាពជាមួយបុរស។ ជាក់ស្ដែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ ស្ត្រី និងក្មេងស្រី ដែលជាការអនុវត្តនូវសិទ្ធិ ការលើកកម្ពស់ឋានៈតួនាទី ការទទួលបានកាលានុវត្តភាព និង ជម្រើសនានា នៅក្នុងការរស់នៅ និងលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ខ្លួន និងគ្រួសារ រួមទាំងការ ទទួលបានលទ្ធភាពកាន់តែទូលំទូលាយសម្រាប់ការសិក្សា អប់រំ ការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ការប្រកបមុខរបរ ការងារ និងអាជីវកម្មជាដើម៕

អត្ថទបទ និងរូបភាព ៖លោក ធន់ ពូថេ
កែសម្រួល៖ លោក ហាំ ម៉េងហួត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្ទាំងទស្សនីយភាពជាច្រើន នឹងរំលេចឡើងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នៅលើទឹកដីអង្គរ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ផ្ទាំងទស្សនីយភាពជាច្រើន នឹងរំលេចឡើងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នៅលើទឹកដីអង្គរ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំរៀបចំពិធីក្រុងពលីបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ ត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំរៀបចំពិធីក្រុងពលីបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ ត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

កិច្ចប្រជុំត្រៀមរៀបចំពិធីដង្ហែក្បួនជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូលើវិស័យអប់រំ និងសុខាភិបាល នៅខេត្តសៀមរាប

កិច្ចប្រជុំត្រៀមរៀបចំពិធីដង្ហែក្បួនជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូលើវិស័យអប់រំ និងសុខាភិបាល នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.