Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងការពារជាតិ ជំរុញដល់ក្រុមការងារចុះមូលដ្ឋានក្នុងខេត្តសៀមរាប បន្តខិតខំពង្រឹងភារកិច្ចការងារ ដើម្បីបង្កើតសមិទ្ធផលថ្មីៗជូនប្រជាពលរដ្ឋ

ដោយ Pothe Thun
10/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសអញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុក នៃខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប បានជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ត្រូវបន្តខិតខំបង្កើនសកម្មភាពការងារ ដើម្បីបង្កើតនូវសមិទ្ធផលថ្មីៗជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា កន្លងមកក្រុមការងារបានរួមចំណែកជំរុញការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ និងសម្រេចបានសមិទ្ធផលនានាជាច្រើន ដែលធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានឱកាសពង្រឹងក្របខ័ណ្ឌស្ថាប័ន លើកកម្ពស់សមត្ថភាពធនធានមនុស្សអនុវត្តការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយបញ្ហា ប្រឈមនានារបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងចំគោលដៅ។ សមិទ្ធផលដែលក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលគ្រប់ថ្នាក់សម្រេចបានកន្លងមកនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវកម្មវិធីគោលនយោបាយនានា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ឆ្នាំ២០២៥នេះ ជាឆ្នាំទី៣ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយទស្សនវិស័យវែងឆ្ងាយច្បាស់លាស់ សំដៅនាំប្រទេសជាតិ ឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ចល្អ និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនឹងជំរុញលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យមានគុណភាព និងប្រសិទ្ធភាព ពង្រឹង និងកែលម្អស្ថាប័នសាធារណៈនៅគ្រប់ថ្នាក់ឱ្យមានសមត្ថភាព ជាមួយនឹងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាកំណែទម្រង់ដ៏មានសារៈសំខាន់ក្នុងកម្មវិធីកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ច សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ និងពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពសកលឱ្យទទួលបានជោគជ័យ។ រាជរដ្ឋាភិបាល ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងខេត្តសៀមរាប តាមរយៈអភិវឌ្ឍហេដ្ឋារចនាសម្ព័នរូបវន្ត និងអរូបវន្ត នៅក្រុងស្រុក ឃុំសង្កាត់ សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការប្រកបមុខរបរខ្នាតតូចរបស់ប្រជាពលរដ្ឋ ដោយផ្តោតលើវិស័យកសិកម្ម និងទេសចរណ៍ ដែលជាវិស័យដ៏មាន សក្តានុពលរបស់ខេត្ត សំដៅបង្កើនការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ, កាត់បន្ថយភាពក្រីក្រ, ជំរុញកំណើនសេដ្ឋកិច្ច រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុក ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ក្រុងស្រុក ឃុំសង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីគាំទ្រអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិ បាលដែលបានដាក់ចេញ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព។ ជាមួយគ្នានេះ ក៏ត្រូវជំរុញលើកកម្ពសសមត្ថភាពស្ថាប័ននៅមូលដ្ឋាន ពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវីធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ក៏ស្នើដល់សមាភាពក្រុមការងាររាជរដ្ឋាភិបាល បន្តអនុវត្តការងារចំនួន ១៣ចំណុច ដើម្បីឱ្យការងារចុះមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងទទួលបានសមិទ្ធផលជាច្រើនបន្ថែមទៀតជូន ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរព័ត៌មានខេត្ត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥

រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥

ផ្ទាំងទស្សនីយភាពជាច្រើន នឹងរំលេចឡើងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នៅលើទឹកដីអង្គរ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ផ្ទាំងទស្សនីយភាពជាច្រើន នឹងរំលេចឡើងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នៅលើទឹកដីអង្គរ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំរៀបចំពិធីក្រុងពលីបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ ត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំរៀបចំពិធីក្រុងពលីបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ ត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.