សាលារៀនឯកជនគ្រប់កម្រិត ជាដៃគូដ៏សំខាន់ ជាមួយគ្រឹះស្ថានសិក្សារបស់រដ្ឋ ធ្វើឲ្យវិស័យអប់រំកម្ពុជាមានភាពរឹងមាំ និង មានសក្តានុពល សម្រាប់ការអភិវឌ្ឍ
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ចែកជូនលិខិតសរសើរ និង រង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើមក្នុងសាលារៀនអារីហ្សូន សាខាខេត្តសៀមរាប ប្រចាំឆ្នាំសិក្សា ២០១៧-២០១៨ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក លី ប៊ុនណា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់វិស័យឯកជន ក្នុងការបង្កើតសាលារៀនគ្រប់កម្រឹត ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានចាត់ទុកថា វិស័យឯកជន ...