សាលាអន្តរជាតិភូឆឺរប្រាយខេត្តសៀមរាប បង្ហាញពីគន្លឹះសំខាន់ៗមួយចំនួន ដែលធ្វើឲ្យសិស្សប្រឡងជាប់មួយរយភាគរយ ទាំងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និង មធ្យមសិក្សាទុតិយភូមិ
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ព្រឹកមិញនេះ លោក សៀន សុវណ្ណា អគ្គនាយកសាលាអន្តរជាតិ ភូឆឺរប្រាយ និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ សៅស៍អីសថ៍អេយសៀ ខេត្តសៀមរាប មានប្រសាសន៍ថា កត្តាសំខាន់ៗ ដែលនាំមកនូវលទ្ធផលនៃការសិក្សារបស់សិស្សបានល្អ គឺផ្តើមចេញពីការព្យាយាមសិក្សារៀនសូត្ររបស់សិស្ស ដោយផ្អែកលើគុណភាពអប់រំរបស់សាលា ការខិតខំប្រឹងប្រែងប្រកបដោយទេពកោសល្យក្នុងការផ្ទេរចំណេះវិជ្ជារបស់គ្រូបង្រៀន ដែលក្នុងនោះ ...