Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាលា​អន្តរជាតិ​ភូឆឺរ​ប្រាយ​ខេត្តសៀមរាប បង្ហាញ​ពី​គន្លឹះ​សំខាន់ៗ​មួយចំនួន ដែល​ធ្វើ​ឲ្យ​សិស្ស​ប្រឡង​ជាប់​មួយរយ​ភាគរយ ទាំង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង មធ្យមសិក្សា​ទុតិយភូមិ​

ដោយ Pothe Thun
19/09/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨​ព្រឹក​មិញ​នេះ លោក សៀន សុ​វណ្ណា អគ្គនាយក​សាលា​អន្តរជាតិ ភូឆឺរ​ប្រាយ និង​ជា​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ សៅ​ស៍អី​ស​ថ៍​អេយ​សៀ ខេត្តសៀមរាប មានប្រសាសន៍ថា កត្តា​សំខាន់ៗ ដែល​នាំមក​នូវ​លទ្ធផល​នៃ​ការសិក្សា​របស់​សិស្ស​បាន​ល្អ គឺ​ផ្តើមចេញ​ពី​ការព្យាយាម​សិក្សា​រៀនសូត្រ​របស់​សិស្ស ដោយ​ផ្អែក​លើ​គុណភាព​អប់រំ​របស់​សាលា ការខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ទេពកោសល្យ​ក្នុង​ការផ្ទេរ​ចំណេះវិជ្ជា​របស់​គ្រូបង្រៀន ដែល​ក្នុងនោះ មាន​ការសិក្សា​ស្រាវជ្រាវ​កម្មវិធីសិក្សា , មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ក្រៅប្រទេស , រក្សា​ឲ្យបាន​លទ្ធផល​ទទួលស្គាល់គុ​ណ​ភាព​អប់រំ , ជ្រើសរើស​គ្រូ​ល្អ​មក​បង្រៀន ថ្នាក់ដឹកនាំ បុគ្គលិក មាន​ការគ្រប់គ្រង​ល្អ សាលា​មាន​វិន័យ​ច្បាស់លាស់​ឲ្យ​សិស្ស​អនុវត្ត ជំរុញ​ការកាត់បន្ថយ​អត្រា​ត្រួតថ្នាក់​របស់​សិស្ស ជាដើម ។​ល​។​

​លោក សៀន សុ​វណ្ណា បាន​បញ្ជាក់ទៀតថា គោលដៅ​នៃ​ជីវិត​សិក្សា​របស់​សិស្ស គឺ​សាលា​ដែល​មាន​ការទទួលស្គាល់​គុណភាព​អប់រំ ទាំង​កម្រិត​ថ្នាក់​ជាតិ ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ ដើម្បី​បាន​ការសិក្សា​របស់​សិស្ស ទទួលបាន​នូវ​ចំណេះវិជ្ជា ដែល​ឆ្លើយតប​បាន​ទៅ​នឹង​ទីផ្សារការងារ ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស ដូច្នេះហើយ​បានជា សិស្ស​ដែល​បាន​រៀន​នៅក្នុង​សាលា​នេះ បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ១០០​ភាគរយ ក្នុង​រយៈពេល ៦​ឆ្នាំ​ជាប់ៗ​គ្នា និង​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ១០០​ភាគរយ ក្នុង​រយៈពេល ៤​ឆ្នាំ ជាប់ៗ​គ្នា ។​

​លោក សៀន សុ​វណ្ណា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ជាក់ស្ដែង សម្រាប់​ឆ្នាំ​សិក្សា ២០១៧-២០១៨​នេះ សាលា​អន្តរជាតិ​ភូឆឺរ​ប្រាយ មាន​សិស្ស​ចូល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំនួន​៨៩​នាក់ ក្នុងនោះ​ស្រី​ចំនួន​៤៧​នាក់ ជា​លទ្ធផល សិស្ស​ទទួលបាន​និទ្ទេស A ចំនួន​៤​នាក់ ជា​សិស្ស​ស្រី​ទាំងអស់ , សិស្ស​ទទួលបាន​និទ្ទេស B ចំនួន​១២​នាក់ ក្នុងនោះ​ស្រី​ចំនួន​៦​នាក់ , សិស្ស​ទទួលបាន​និទ្ទេស C ចំនួន​២៥​នាក់ ក្នុងនោះ​ស្រី​ចំនួន​១៣​នាក់ , សិស្ស​ទទួលបាន​និទ្ទេស D ចំនួន​៣០​នាក់ ក្នុងនោះ​ស្រី​ចំនួន​១៧​នាក់ និង សិស្ស​ទទួលបាន​និទ្ទេស E ចំនួន​១៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​៧​នាក់ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ខេត្តសៀមរាបសាលា​អន្តរជាតិ​ភូឆឺរ​ប្រាយ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៨

ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានប្រគល់​ផ្ទះ​មនុស្សធម៌ ២​ខ្នង ជូន​គ្រួសារ​ទីទ័លក្រ នៅ​ស្រុក​សូទ្រនិគម​

ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានប្រគល់​ផ្ទះ​មនុស្សធម៌ ២​ខ្នង ជូន​គ្រួសារ​ទីទ័លក្រ នៅ​ស្រុក​សូទ្រនិគម​

ព្រលឹម​ព្រឹក​មិញ​នេះ ជនបរទេស​ម្នាក់​ដែល​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប បាន​ស្លាប់​ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ បណ្តាលឲ្យ​ដាច់ស​សៃឈាម​ក្នុង​ខួរក្បាល

ព្រលឹម​ព្រឹក​មិញ​នេះ ជនបរទេស​ម្នាក់​ដែល​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប បាន​ស្លាប់​ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ បណ្តាលឲ្យ​ដាច់ស​សៃឈាម​ក្នុង​ខួរក្បាល

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.