អគារសិក្សាថ្មីនៃសាលាមត្តេយ្យវត្តព្រិនមួយខ្នងជាអំណោយរបស់សប្បុរសជនក្នុងសង្កាត់ជ្រាវ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
អគារសិក្សាថ្មី នៃសាលាមត្តេយ្យ វត្តព្រិនមួយខ្នង មានបួនបន្ទប់ អស់ថវិកាសរុប ៦២.១៥០ ដុល្លារអាមេរិក ដែលជាអំណោយរបស់សប្បុរសជនក្នុងសង្កាត់ជ្រាវ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩នេះ ក្រោមវត្តមាន លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និង លោក រស់ ស សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប ...