សិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងទិន្នន័យសម្រាប់ការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ជាតិ សម្រាប់ក្រុមអ្នកជំនាញសម្រាប់ប្រទេសតំបន់អាស៊ី ប៉ាស៊ីហ្វិក និងអ៊ឺរ៉ុបខាងកើត នៅខេត្តសៀមរាប
នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ នេះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលចំនួនពីរ និងកិច្ចប្រជុំចំនួនមួយ គឺសិក្ខាសាលាបណ្ដុះបណ្ដាលក្រុមអ្នកជំនាញប្រឹក្សាយោបល់សម្រាប់ប្រទេសតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់អ៊ឺរ៉ុបខាងកើត ស្ដីពីការគ្រប់គ្រងទិន្នន័យសម្រាប់ការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ជាតិ សិក្ខាសាលាបណ្ដុះបណ្ដាលសម្រាប់អ្នកជំនាញពិនិត្យរបាយការណ៍សារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ និង កិច្ចប្រជុំក្រុមអ្នកជំនាញប្រឹក្សាយោបល់លើការងារប្រែប្រួលអាកាសធាតុ នៅខេត្ដសៀមរាប ដែលរៀបចំឡើងដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេ ខធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភដោយលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ ។ ឯកឧត្តម ...