Saturday, September 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលា​បណ្ដុះបណ្ដាល ស្ដីពី​ការគ្រប់គ្រង​ទិន្នន័យ​សម្រាប់​ការធ្វើ​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាតិ សម្រាប់​ក្រុម​អ្នកជំនាញ​សម្រាប់​ប្រទេស​តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង​អ៊ឺរ៉ុប​ខាងកើត នៅ​ខេត្តសៀមរាប​

ដោយ Pothe Thun
07/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលា​បណ្ដុះបណ្ដាល ស្ដីពី​ការគ្រប់គ្រង​ទិន្នន័យ​សម្រាប់​ការធ្វើ​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាតិ សម្រាប់​ក្រុម​អ្នកជំនាញ​សម្រាប់​ប្រទេស​តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង​អ៊ឺរ៉ុប​ខាងកើត នៅ​ខេត្តសៀមរាប​
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រសៀល​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ នេះ​កម្ពុជា​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​សិក្ខាសាលា​បណ្ដុះបណ្ដាល​ចំនួន​ពីរ និង​កិច្ចប្រជុំ​ចំនួន​មួយ គឺ​សិក្ខាសាលា​បណ្ដុះបណ្ដាល​ក្រុម​អ្នកជំនាញ​ប្រឹក្សា​យោបល់​សម្រាប់​ប្រទេស​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​តំបន់​អ៊ឺរ៉ុប​ខាងកើត ស្ដីពី​ការគ្រប់គ្រង​ទិន្នន័យ​សម្រាប់​ការធ្វើ​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាតិ សិក្ខាសាលា​បណ្ដុះបណ្ដាល​ស​ម្រា​ប់​អ្នកជំនាញ​ពិនិត្យ​របាយការណ៍​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង កិច្ចប្រជុំ​ក្រុម​អ្នកជំនាញ​ប្រឹក្សា​យោបល់​លើ​ការងារ​ប្រែប្រួល​អាកាសធាតុ នៅ​ខេត្ដ​សៀមរាប ដែល​រៀបចំឡើង​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ នៃ​អគ្គ​លេ ខ​ធិ​ការដ្ឋាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ក្រោម​កិច្ចសហប្រតិបត្តិការ និង​ឧបត្ថម្ភ​ដោយ​លេខាធិការដ្ឋាន​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ។​

​ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​មានប្រសាសន៍ថា សិក្ខាសាលា និង​កិច្ចប្រជុំ​នេះ គឺជា​វេទិកា​ដ៏​សំខាន់​សម្រាប់​កិច្ចពិភាក្សា​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​បរិស្ថាន​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​តំបន់​អ៊ឺរ៉ុប​ខាងកើត ដូច​យើងទាំងអស់គ្នា​បានដឹងហើយថា ការប្រែប្រួល​អាកាសធាតុ គឺ​កើតមាន​ពិតប្រាកដ និង​បាន​បង្ក​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន ក្នុងនោះ​សកម្មភាព​មនុស្ស បាន​បញ្ចេញ​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏​ច្រើន​លើសលុប ជាពិសេស​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក តាមរយៈ​វិស័យ​ថាមពល ដឹកជញ្ជូន កសិកម្ម ការកាប់បំផ្លាញ​ព្រៃឈើ សំរាម និង​សំណល់ បាន​បញ្ចេញ​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បង្ក​ឱ្យ​កើនឡើង​កម្ដៅ​ពិភពលោក និង​បណ្ដាលឱ្យមាន​ការប្រែប្រួល​អាកាសធាតុ ដូចជា​ការកើនឡើង​នូវ​សីតុណ្ហភាព កើនឡើង​នូវ​កម្ពស់​ទឹកសមុទ្រ និង​ការប្រែប្រួល​មិន​ទៀងទាត់​នៃ​របប​ទឹកភ្លៀង ដែល​បង្ក​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវិត​មនុស្ស បង្ក​ការខូចខាត​ដល់​សេដ្ឋកិច្ច និង​បរិស្ថាន​ផងដែរ​។​

​ឯកឧត្តម ទិន ពន្លក មានប្រសាសន៍​បន្ថែមថា កម្ពុជា​ជា​ប្រទេស​ដែល​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​នេះ ដោយសារ​សេដ្ឋកិច្ច​ពឹង​ផ្អែកលើ​ផ្នែក​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស​នៅមានកម្រិត កង្វះ​នូវ​ធនធាន​ថវិកា និង​បច្ចេកវិទ្យា​សម្រាប់​ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ទាំង​នៅក្នុង​ប្រទេស និង​ទាំង​ការចូលរួម​ជាមួយ​សហ​គម​ន៍​អន្តរជាតិ ហើយ​នៅ​កម្រិត​ជាតិ រាជរដ្ឋាភិបាល​បានរៀបចំ និង​អនុម័ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ២០១៤-២០២៣ ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ប្រែប្រួល​អាកាស​តាម​វិស័យ បាន​វិភាជន៍​ថវិកា បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ក្នុងការ​អនុវត្ត​ការងារ​ប្រែប្រួល​អាកាសធាតុ ដូចជា​ការកសាង​សមត្ថភាព​ថ្នាក់ជាតិ សម្រាប់​ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​នេះ ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​ឯកឧត្តម ទិន ពន្លក មានប្រសាសន៍​បន្ថែមទៀត​ថា កម្ពុជា​បានផ្ដល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​បាន​ដាក់ជូន​នូវ​របាយការណ៍​រួមចំណែក​របស់​ម្ពុ​ជា​ក្នុងការ​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ដូចនេះ​ក្នុងនាម​ជា​ប្រទេស​សមាជិក​អនុសញ្ញា កម្ពុជា​ត្រូវ​ផ្ដល់នូវ​ព័ត៌មាន​ស្ដីពី​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​សកម្មភាព​ក្នុងការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក៏ដូចជា​សកម្មភាព​បន្ស៊ាំ មធ្យោបាយ​អនុវត្ត ដូចជា​ធនធាន​ហិរញ្ញវត្ថុ ការផ្ទេរ​បច្ចេកវិទ្យា និង​ការកសាង​សមត្ថភាព ហើយ​កម្ពុជា ត្រូវ​ដាក់ជូនទៅ​លេខាធិការដ្ឋាន​អនុសញ្ញា​នូវ​របាយការណ៍​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយ ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​ព័ត៌មាន​ជាក់លាក់​។​

​ការវាស់វែង របាយការណ៍ ផ្ទៀងផ្ទាត់ និង​តម្លាភាព​នៃ​សកម្មភាព​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ កាន់​តែមាន​សារសំខាន់​ខ្លាំង​ឡើង ហេតុដូចនេះ សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់​មាន​តួនាទី​សំខាន់​ក្នុងការ​ផ្ដល់​ជា​មូលដ្ឋាន​សម្រាប់​អ្នកធ្វើការ​សម្រេចចិត្ត​ក្នុងការ​រៀបចំ​និង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ក្នុងប្រទេស​នីមួយៗ​ក្នុងការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​សិក្ខាសាលា​នេះ ជា​វេទិកា​សំខាន់​សម្រាប់​ឱ្យ​សមាជិក​ចូលរួម បាន​ចែករំលែក​នូវ​បញ្ហា ក៏ដូចជា​បទពិសោធន៍​ក្នុងការ​គ្រប់គ្រង និង​រៀបចំ​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក៏ដូចជា​ស្វែងរក​ដំណោះស្រាយ​នូវ​បញ្ហា​ទាំងនោះ​តាមរយៈ​ការជួយ​ពី​អ្នកជំនាញ​។​

​សូមជម្រាបថា នេះ​គឺជា​លើក​ទី​២​ហើយ ដែល​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ និង​សិក្ខាសាលា​នេះ ដែល​លើក​ទី​១ បាន​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២០១៧ នា​ក្រុង​សៀមរាប​ដូចគ្នានេះដែរ ៕

​អត្ថបទ និង រូបថត : លោក បូ សា​វី​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: សិក្ខាសាលា​បណ្ដុះបណ្ដាល ស្ដីពី​ការគ្រប់គ្រង​ទិន្នន័យ​សម្រាប់​ការធ្វើ​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាតិឧស្ម័ន​ផ្ទះ​កញ្ចក់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួង​សង្គមកិច្ច បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្តីពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០ នៅ​ខេត្តសៀមរាប​

ក្រសួង​សង្គមកិច្ច បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្តីពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០ នៅ​ខេត្តសៀមរាប​

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ និង ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា ទទួលយក​ការ​បិណ្ឌ​បាត្រ​សុំ​សាងសង់​សាលាឆាន់​ថ្មី​សម្រាប់​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ ហៅ​វត្ត​គគីរ​ធំ​

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ និង ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា ទទួលយក​ការ​បិណ្ឌ​បាត្រ​សុំ​សាងសង់​សាលាឆាន់​ថ្មី​សម្រាប់​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ ហៅ​វត្ត​គគីរ​ធំ​

ពលរដ្ឋ​ជិត​៣០០​នាក់ត្រូវបាន​ចាប់ខ្លួនក្នុងអំឡុងពេល​ថ្ងៃ​ដំបូង នៃ​ការធ្វើ​បាតុកម្ម

ពលរដ្ឋ​ជិត​៣០០​នាក់ត្រូវបាន​ចាប់ខ្លួនក្នុងអំឡុងពេល​ថ្ងៃ​ដំបូង នៃ​ការធ្វើ​បាតុកម្ម

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    215 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.