Saturday, March 6, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួង​សង្គមកិច្ច បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្តីពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០ នៅ​ខេត្តសៀមរាប​

ដោយ Pothe Thun
08/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួង​សង្គមកិច្ច បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្តីពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០ នៅ​ខេត្តសៀមរាប​
15
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្តីពី​មនុស្ស​វ័យចាស់ (២០១៧-២០៣០) ក្រោម​អធិបតីភាព​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​គណៈ​អភិបាលក្រុង​-​ស្រុក មេឃុំ ចៅសង្កាត់ ថ្នាក់ដឹកនាំ​សមាគម​មនុស្ស​ចាស់ និង​មន្ត្រី​នៃ​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩​នេះ ។​

​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា គោលនយោបាយ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​មនុស្ស​វ័យចាស់ (២០១៧- ២០៣០) ពិសេស​គណៈកម្មាធិការ​ជាតិ​កម្ពុជា ដើម្បី​មនុស្ស​ចាស់ ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្លើយតប​ចំពោះ​គុណបំណាច់​មិនអាច​កាត់ថ្លៃ​បាន ចំពោះ​មនុស្ស​ចាស់ ជា​ធនធាន​ដ៏​មាន​សារៈសំខាន់​មិនចេះ​រីងស្ងួត ធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង ដើម្បី​បង្កើត និង​ថែរក្សា​នូវ​សមិទ្ធផល​ជាតិ​នានា ដែល​បុព្វបុរស​បាន​បន្សល់ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ហេតុនេះ​ទើប​យើង​ចាត់ទុកថា មនុស្ស​ចាស់ គឺជា​គ្រឹះ​នៃ​បញ្ញាញាណ ជា​គតិបណ្ឌិត ជា​សម្បត្តិ​វប្បធម៌ និង​ជា​មរតក​សម្រាប់​យើងទាំងអស់គ្នា ។​

​លោក នាក់ ណេ​រ៉ុ​ន មានប្រសាសន៍​បន្ថែមថា ជា​ភ័ព្វសំណាង​នៅ​ប្រទេស​កម្ពុជា​យើង​ដែល​រក្សាបាន​នូវ​វប្បធម៌​និង​ទម្លាប់​ដ៏​ល្អ​មួយ គឺ​ការថែទាំ​ឪពុកម្តាយ​ចាស់ជរា​នៅតាម​គ្រួសារ ប៉ុន្តែ​យ៉ាងណាក៏ដោយ ក៏​យើង​នៅតែ​បារម្ភ​ចំពោះ​មនុស្ស​វ័យចាស់​ខ្លះ​ដែល​គាត់​ឯកោ​គ្មាន​ទីពឹង គ្មាន​កូនចៅ​ញាតិសន្តាន ហេតុនេះ​ទាមទារ​ឱ្យ​យើងទាំងអស់គ្នា​ត្រូវ​សហការគ្នា​រវាង​មន្ទីរ​ធម្មការ​និង​សាសនា​និង វត្ត​អារាម ខណៈ​មនុស្ស​ចាស់​មួយចំនួនទៀត​កំព្រា​ឯកោ រស់នៅ​តាម​វត្ត​អារាម ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ និង​មនុស្ស​ចាស់​ដូចគ្នា ដូច្នេះ ត្រូវ​នាំគ្នា​គាំទ្រ​ពង្រឹង​ឡើងវិញ​នូវ​សមាគម​មនុស្ស​ចាស់​តាម​ឃុំ​សង្កាត់​ដែល​បាន​បង្កើត​ហើយ ហើយ​មិនទាន់​ដំណើរការ​បានល្អ​ឱ្យមាន​ដំណើរការ​ដោយ​រលូន​ផង ព្រមទាំង​រួមគ្នា​អប់រំ​កូនចៅ​និង​យុវជន​ជំនាន់​ក្រោយ​របស់​យើង​ឱ្យ​ថែរក្សា​បន្ត​នូវ​វប្បធម៌​ថែទាំ​មនុស្ស​ចាស់​ក្នុង​គ្រួសារ​ឱ្យមាន​និរន្តរភាព ដោយ​កុំ​បោះបង់​ឬ​ទុកឱ្យ​ឪពុកម្តាយ​ចាស់ជរា​ឯកោ ។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរឃុំកន្ទ្រាំង បញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពស្រ្តីនៅតាមមូលដ្ឋាន លុះត្រាតែស្រ្តីទាំងនោះមានការចូលរួមសិក្សាស្វែងយល់អំពីការងារក្នុងសង្គមគ្រប់សកម្មភាពនៅក្នុងមូលដ្ឋាន

អាជ្ញាធរឃុំកន្ទ្រាំង បញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពស្រ្តីនៅតាមមូលដ្ឋាន លុះត្រាតែស្រ្តីទាំងនោះមានការចូលរួមសិក្សាស្វែងយល់អំពីការងារក្នុងសង្គមគ្រប់សកម្មភាពនៅក្នុងមូលដ្ឋាន

05/03/2021
រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំវេទិកាសាធារណ:របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ ក្រុងសៀមរាប និងស្រុកពួក

រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំវេទិកាសាធារណ:របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ ក្រុងសៀមរាប និងស្រុកពួក

05/03/2021

​លោក នាក់ ណេ​រ៉ុ​ន មានប្រសាសន៍​ទៀតថា មនុស្ស​ពេល​ចូលដល់​វ័យចាស់ បញ្ញា​ស្មារតី និង​សុខភាព​តែងតែ​ចុះខ្សោយ​ជា​បណ្ដើរៗ​កាន់តែ​ចាស់​ភាព​ងាយ​រងគ្រោះ​កាន់តែ​កើតមាន ដែល​ត្រូវ​ការគាំទ្រ​សេវា​សុខមាលភាព​ជាប្រចាំ ដើម្បី​ឱ្យមាន​ភាព រឹងមាំ និង​អាយុ​យឺនយូរ ស្ថានភាព​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ន មនុស្ស​ចាស់​ភាគច្រើនរ​ស់​នៅ​ជាមួយ​ក្រុមគ្រួសារ​កូន ចៅ ឬ​ជាមួយ​សាច់ញាតិ ហើយ​មួយចំនួនទៀត​កំព្រា​ឯកោ ក៏​រស់​នៅតាម​វត្ត​អារាម ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ និង​មនុស្ស​ចាស់​ដូចគ្នា ។​

​លោក នាក់ ណេ​រ៉ុ​ន មានប្រសាសន៍​បន្ថែមទៀត​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ការគិតគូរ​ទៅលើ​មនុស្ស​ចាស់ ដែល​បានកំណត់​ច្បាស់​ក្នុង​គោលនយោបាយ​ជាតិ និង​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ហើយ​ការងារ​នេះ​ក៏​ជា​ការងារ​អទិភាព​ទី​៤ ក្នុងចំណោម​ការងារ​អទិភាព​ទាំង​៨ របស់​ក្រសួង​សង្គម កិច្ច​អតីតយុទ្ធជន និង​ជា​ចក្ខុវិស័យ នៃ​គោលនយោបាយ​ជាតិ គឺ​ធានាថា មនុស្ស​ចាស់​អាច​ចូលរួម​យ៉ាង​ពេញលេញ ដោយ​សេរី​នឹងមាន​សេចក្តីថ្លៃថ្នូរ ក្នុង​សកម្មភាព​គ្រួសារ សហគម សេដ្ឋកិច្ចសង្គម សាសនា និង​នយោបាយ ហើយ​ធានាថា​មនុស្ស​វ័យក្មេង​នឹងត្រូវ​បណ្ដុះបណ្ដាល​ចំណេះ ដឹងបាន​ល្អប្រសើរ ដែល​អាចជួយ​ពួកគាត់ គ្រប់គ្រង​ដំណើរ​ជីវិត​រស់នៅ​ដែល​បង្កើត​ផល​ផ្លែផ្កា​ប្រកបដោយ​សុខភាព​ល្អ ។​

​លោក អោ ម៉ៅ ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ចាប់ពី​ឆ្នាំ​២០១៦-២០១៧ មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តសៀមរាប សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច និង​រដ្ឋបាល​ខេត្តសៀមរាប បាន​បង្កើត​សមាគម​មនុស្ស​ចាស់ តាម​ឃុំ​/​សង្កាត់ បាន​ចំនួន ១០០ សមាគម ស្មើនឹង​១០០ ឃុំ​/​សង្កាត់ ទូទាំង​១២​ក្រុង​/​ស្រុក មាន​សមាជិក​សរុប​ចំនួន​១.៩៦៧ នាក់ ក្នុងនោះ​ស្រី​មាន​១.៣១៣​នាក់ ហើយ​ក្នុងចំណោម​១០០​សមាគម នោះ​សមាគម​ចំនួន​៧ ស្មើនឹង​៧​ឃុំ​/​សង្កាត់ បាន​ដំណើរការ​ល្អប្រសើរ រួមមាន សមាគម​មនុស្ស​ចាស់​ឃុំ​សំរោង​យា , ឃុំ​មុខ​ប៉ែន , ឃុំ​កែវ​ពណ៌ ក្នុងស្រុក​ពួក , សមាគម​មនុស្ស​ចាស់​ឃុំ​ពពេល ក្នុងស្រុក​សូទ្រនិគម , សមាគម​មនុស្ស​ចាស់​ឃុំ​គោកធ្លក​លើ , ឃុំ​ស្ពាន​ត្នោត ក្នុងស្រុក​ជីក្រែង និង​សមាគម​មនុស្ស​ចាស់​ឃុំ​ជប់​តា​ត្រាវ ក្នុងស្រុក​អង្គរធំ ។ ក្រៅពីនេះ​សមាគម​មនុស្ស​ចាស់ ៩៣ ឃុំ​/​សង្កាត់ ពុំទាន់​ដំណើរការ ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហរិ​ទ្ធ និង លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទាមនុស្ស​វ័យចាស់សិក្ខាសាលា​ផ្សព្វផ្សាយ​សកម្មភាព និង របកគំហើញ​របស់​ក្រុម​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ និង ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា ទទួលយក​ការ​បិណ្ឌ​បាត្រ​សុំ​សាងសង់​សាលាឆាន់​ថ្មី​សម្រាប់​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ ហៅ​វត្ត​គគីរ​ធំ​

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ និង ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា ទទួលយក​ការ​បិណ្ឌ​បាត្រ​សុំ​សាងសង់​សាលាឆាន់​ថ្មី​សម្រាប់​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ ហៅ​វត្ត​គគីរ​ធំ​

ពលរដ្ឋ​ជិត​៣០០​នាក់ត្រូវបាន​ចាប់ខ្លួនក្នុងអំឡុងពេល​ថ្ងៃ​ដំបូង នៃ​ការធ្វើ​បាតុកម្ម

ពលរដ្ឋ​ជិត​៣០០​នាក់ត្រូវបាន​ចាប់ខ្លួនក្នុងអំឡុងពេល​ថ្ងៃ​ដំបូង នៃ​ការធ្វើ​បាតុកម្ម

មនុស្ស​៤​នាក់​ស្លាប់ ដោយសារតែ​ធ្លាក់ចូល​ទំនប់ទឹក ពេល​កំពុង​ថត​សែ​ល​ហ្វី​

មនុស្ស​៤​នាក់​ស្លាប់ ដោយសារតែ​ធ្លាក់ចូល​ទំនប់ទឹក ពេល​កំពុង​ថត​សែ​ល​ហ្វី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

05/03/2021
ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

05/03/2021
លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

03/03/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (271)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,194)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,949)
  • ព័ត៌មានជាតិទូទៅ (70)
  • ព័ត៌មានអន្តរជាតិ (477)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (358)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (612)
  • សាសនា និង មនុស្សធម៌ (448)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.