Friday, January 27, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ និង ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា ទទួលយក​ការ​បិណ្ឌ​បាត្រ​សុំ​សាងសង់​សាលាឆាន់​ថ្មី​សម្រាប់​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ ហៅ​វត្ត​គគីរ​ធំ​

ដោយ Pothe Thun
08/10/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
https://www.facebook.com/tvsiemreap/videos/407531273240661/
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​តាជី​យាយជី និង ចុះ​ត្រួតពិនិត្យ​សាលាឆាន់​ថ្មី នៃ​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ ហៅ​វត្ត​គគីរ​ធំ ស្ថិតក្នុង​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ ២០១៩​នេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ វេជ្ជបណ្ឌិត​ពី​អាល្លឺម៉ង់ និង ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា អគ្គរាជទូត​សុ​ឆន្ទៈ​ដើម្បី​ស្ត្រី​ពី​សហគមន៍​អឺរ៉ុប បានទទួល​យកតាម​សំណើ​របស់​ព្រះ​ចៅ អធិការ​វត្ត នូវ​ថវិកា​ផ្ទាល់ខ្លួន​ទៅតាម​ល​ទ្ឋ​ភាព​ដែល​អាច​ធ្វើបាន ជាពិសេស​នឹង​ជួយ​អំពាវនាវ​កៀរគរ​រក​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែលមាន​ល​ទ្ឋ​ភាព​និង​មា​នស​ទ្ឋា​ជ្រះថ្លា​ក្នុង​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា ឱ្យមក​ជួយ​កសាង​សាលា​ឆាន់​នេះ ដើម្បី​ជា​សម្បត្តិ​គរុ​ភ័​ណ្ឌ​ទុក​សម្រាប់ ពុ​ទ្ឋ​សាសនិក​ប្រើប្រាស់​និង​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​ទៅ​ថ្ងៃ​អនាគត ប៉ុន្តែ​សូមឱ្យ​ព្រះគ្រូ​ចៅអធិការ​វត្ត​សហការ​និង​ប្រឹក្សា​ឱ្យបាន​ជិត​ស្និ​ទ្ឋ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​មុននឹង​សម្រេច​សាងសង់​ឬ​ជួសជុល កុដិ​សាលា ព្រះវិហារ​ជាដើម​។​

​អ្នកអង្គម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា បាន​មាន​ព្រះ​សុ​វ​ណ្ណី​ថា ក្នុងនាម​ជា​ស្ត្រី​ខ្មែរ​មួយរូប ប្រសូត្រ​នៅលើ​ទឹកដី​ខ្មែរ ហើយ​បើទោះបីជា​ចម្រើន​វ័យ​វឌ្ឍនាការ​នៅឯ​ក្រៅប្រទេស​ក៏ពិតមែន ប៉ុន្តែ​ទឹកចិត្ត​នៅតែមាន​ស្វាមី​ភ័​ក្រ​ស្រឡាញ់​ជាតិ​មាតុភូមិ​និង​បងប្អូន​ខ្មែរ​ទាំងអស់គ្នា ខណៈដែល​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម បាន​ដឹកនាំ និង​អភិវឌ្ឍ​ប្រទេសជាតិ​តាំងពី​បាតដៃ​ទទេរ រហូត​ប្រទេសជាតិ ទទួលបាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​ស្ទើរ​ស្មាន​ពុំ​ត្រូវ​។​

​អ្នកអង្គម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា បាន​មាន​ព្រះ​សុ​វ​ណ្ណី​បន្ថែមថា ទី​វត្ត​អារាម​ដែលមាន​ការរីកចម្រើន គឺជា​កត្តា​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ជីវភាព​ប្រសើរឡើង​នៃ​ប្រជា​ពុទ្ធបរិស័ទ​នៅក្នុង​តំបន់​ចំណុះជើងវត្ត​នោះ ជាមួយនឹង​ទេពកោសល្យ​ដឹកនាំ​នៃ​ព្រះគ្រូ​ចៅអធិការ​វត្ត ព្រមទាំង​ការផ្តល់​ជំនឿ​ទុកចិត្ត​ពី​សំណាក់​ក់​ព្រះសង្ឃ​ផងដែរ ក្រោម​គោលការណ៍​ជា​មូលដ្ឋាន គឺ ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​សង្គម ប៉ុន្តែ​វិស័យ​អាណាចក្រ និង​វិស័យ​ពុទ្ធិ​ចក្រ គឺមាន​ទំនាក់ទំនង​គ្នា​យ៉ាង​ស្អិតល្មួត ហើយ​វិស័យ​ទាំង​២​នេះ គឺជា​កញ្ចក់​ឆ្លុះ​បង្ហាញ​ជា​សត្យានុម័ត​ឲ្យ​ឃើញ​អំពី​ការវិវឌ្ឍ​រីកចម្រើន​នៃ​សង្គមជាតិ​។​

ព័ត៌មានជាតិ ថ្មីៗ

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

26/01/2023
សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

26/01/2023

​អ្នកអង្គម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា បាន​មាន​ព្រះ​សុ​វ​ណ្ណី​បន្ថែមទៀតថា ស​មិ​ទ្ឋ​ផល​ទាំងនេះ​កើតឡើង​ដោយសារ​ប្រទេសជាតិ​យើង​មាន​សន្តិភាព​គ្រប់គ្រាន់ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​នាំឱ្យ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព ស្ថេរភាព និង​ភាព​រីកចម្រើន​សម្បូរ​ស​ប្បាយ ខណៈ​ទីវ​ត្ត​អារាម គឺជា​ឃ្លាំង​រក្សាទុក​វប្បធម៌ អក្សរសាស្ត្រ ប្រពៃណី ហើយ​ព្រះសង្ឃ​មាន​តួនាទី​យ៉ាងសំខាន់ លើ​ការងារ​អប់រំ​បណ្តុះបណ្តាល​សីលធម៌​សង្គម ពិសេស សំដៅ​ទៅរក​ការតម្រង់​ទិសដៅ​អនាគត​នៃ​យុវជន​។​

​គួររំលឹកថា ក្នុងឱកាស​នោះ ព្រះ​តេជគុណ ជុ​ត សំ​អូន ព្រះគ្រូ​ចៅ អធិការ​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ បាន​សំណូមពរ​ដល់​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ និង ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា ជួយ​សាងសង់​ឡើងវិញ តាម​ការប៉ាន់ប្រមាណ​អស់​ទឹកប្រាក់​ប្រហែលជា​២៥​ម៉ឺន​ដុល្លារ​អាមេរិក លើ​គម្រោង​ថ្លង់​ថ្មី​១៨​ម៉ែត្រ​គុណ​នឹង​៣៦​ម៉ែត្រ ស្មើនឹង​៦៤៨​ម៉ែត្រការ៉េ ដោយ​គិត​ជា​ទឹកប្រាក់​ក្នុង​មួយ​ម៉ែត្រការ៉េ​ស្មើនឹង​ចំនួន​៣៥០​ដុល្លារ ។​

​ព្រះ​តេជគុណ ជុ​ត សំ​អូន មាន​សង្ឃដីកា​បន្ថែមថា វត្ត​នេះ​មាន​អាយុ​១០៣​ឆ្នាំ​ហើយ តែ​អកុសល​នៅ​ឆ្នាំ​១៩៧០​ទី​អារាម​នេះ​រងគ្រោះ​ដោយ​គ្រាប់ផ្លោង គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ ខណៈ​កុដិ​សាលា និង ព្រះវិហារ ត្រូវ​រង​ដោយ​គ្រាប់កាំភ្លើង​យ៉ាងដំណំ​ផងដែរ ហើយ​នៅក្នុង​របប​ខ្មែរក្រហម ទាំង​កុដិ សាលា និង គរុ​ភ័​ណ្ឌ​នានា ត្រូវបាន​បំផ្លិចបំផ្លាញ​អស់​ជាច្រើន ប៉ុន្តែ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ ទី​អារាម​នេះ ត្រូវបាន​ជួសជុល និង​កសាង​ជា​បន្តបន្ទាប់ ប៉ុន្តែ​ប​ច្ចប្ប​ន្ន សាលាឆាន់​ដែល​បាន​សាងសង់​នៅ​ឆ្នាំ​១៩៦៥​នោះ កំពុង​ទ្រុឌទ្រោម និង​ប្រឈម​ទៅនឹង​ហា​នី​ភ័យ បើទោះជា​បាន​ជួសជុល​ជាច្រើន​ដង​មកហើយ​ក្តី ។​

​ក្នុងឱកាស​នោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ និង ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា ព្រមទាំង​ញាតិវង្ស បាន​នាំយក​អំណោយ​ជា​សំពត់​ស កន្សែង​ពានា ចែកជូន​ដូនជី​តាជី​នៅ​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ​ចំនួន​ជាង​២០០​នាក់ និង​ប្រគេន​ថវិកា​មួយចំនួន​សម្រាប់​វត្ត ៕

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរមេសួគ៌ និង ម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ សោមា ទទួលយក

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរមេសួគ៌ និង ម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ សោមា ទទួលយកការបិណ្ឌបាត្រសុំសាងសង់សាលាឆាន់ថ្មីសម្រាប់វត្តសុវណ្ណព្រឹក្សាគគីរ ហៅវត្តគគីរធំ#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Tuesday, October 8, 2019

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមាអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋ​ជិត​៣០០​នាក់ត្រូវបាន​ចាប់ខ្លួនក្នុងអំឡុងពេល​ថ្ងៃ​ដំបូង នៃ​ការធ្វើ​បាតុកម្ម

ពលរដ្ឋ​ជិត​៣០០​នាក់ត្រូវបាន​ចាប់ខ្លួនក្នុងអំឡុងពេល​ថ្ងៃ​ដំបូង នៃ​ការធ្វើ​បាតុកម្ម

មនុស្ស​៤​នាក់​ស្លាប់ ដោយសារតែ​ធ្លាក់ចូល​ទំនប់ទឹក ពេល​កំពុង​ថត​សែ​ល​ហ្វី​

មនុស្ស​៤​នាក់​ស្លាប់ ដោយសារតែ​ធ្លាក់ចូល​ទំនប់ទឹក ពេល​កំពុង​ថត​សែ​ល​ហ្វី​

តំណាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជំ​រុញឱ្យ​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ រួមគ្នា​ដោះស្រាយ​លើ​លំហូរ​កាកសំណល់​ឆ្លងដែន​ខុសច្បាប់​

តំណាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជំ​រុញឱ្យ​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ រួមគ្នា​ដោះស្រាយ​លើ​លំហូរ​កាកសំណល់​ឆ្លងដែន​ខុសច្បាប់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    838 shares
    Share 335 Tweet 210
  • សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

    326 shares
    Share 130 Tweet 82
  • អ្នកទេសចរបង្ហាញការពេញចិត្ដ ចំពោះការកែលំអរសោភ័ណ្ឌភាពក្នុងក្រុងសៀមរាប ត្រៀមពិធីឆ្លងឆ្នាំសកលនាពេលខាងមុខ

    320 shares
    Share 128 Tweet 80
  • រដ្ឋបាលខេត្តសៀមរាប ចែកអំណោយដល់គ្រួសារ(ក្រ១.ក្រ២) ចាស់ជរា ជនពិការ ក្នុងឱកាសខួបកំណើត និងចម្រើនព្រះជន្ម ព្រះតេជគុណពិន សែម សិរីសុវណ្ណោ !

    254 shares
    Share 102 Tweet 64
  • អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់

    181 shares
    Share 72 Tweet 45

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (450)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,962)
  • ព័ត៌មានកីឡា (39)
  • ព័ត៌មានជាតិ (4,480)
  • ព័ត៌មានជាតិទូទៅ (201)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (654)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (770)
  • សាសនា និង មនុស្សធម៌ (784)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (178)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.