អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាផ្ទៃក្នុង ស្តីពីការគ្រប់គ្រងបរិស្ថានក្នុងឧទ្យានអង្គរ
ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន មន្ត្រី-បុគ្គលិក ឆ្មាំ និងពលករមកពីគ្រប់នាយកដ្ឋាន និងតំណាងក្រុមហ៊ុន វីហ្គ្រីន ប្រមាណ៤០០នាក់ ចូលរួមសិក្ខាសាលាផ្ទៃក្នុងស្តីពី ការគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ។ យោងតាមការចុះផ្សាយព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា សិក្ខាសាលានេះ ធ្វើឡើងក្នុងបំណងដើម្បីផ្សព្វផ្សាយគោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ផែនការអនុវត្តការងារបរិស្ថានរបស់នាយដ្ឋាននីមួយៗ ស្វែងយល់នូវបញ្ហាប្រឈមនិងដំណោះស្រាយរួម ប្រសិទ្ធិភាពការងារ ...