Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

រដ្ឋបាលខេត្តសៀមរាបណែនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្រោយរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៤នាក់បន្ថែម

ដោយ Pothe Thun
05/05/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
188
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលរខេត្តសៀមរាប នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ បន្ថែម នៃព្រឹត្តិការណ៍ការសហគមន៍ ២០កុម្ភៈ ដែរ២ករណីជាការនាំចូលពីខេត្តដទៃ និង២ករណីជាការឆ្លងក្នុងខេត្ត ដែរអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤នាក់ កំពុងទទួលការពាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបានបញ្ជាក់ថា ចំពោះករណីឆ្លងក្នុងខេត្ត២ករណី មានឈ្មោះ លីស ជី ភេទស្រី អាយុ៣១ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត សង្កាត់គោកចក ជាអ្នកបម្រើការងារនៅមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II និងឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ អាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ជាអ្នកដែលគាត់បានជូនប្រពន្ធទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ។ ចំពោះករណីមកពីខេត្តដទៃ មានឈ្មោះ ក្រៀល ហឿត ភេទប្រុស អាយុ ៣៩ឆ្នាំ បានធ្វើដំណើរមកពីភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកដល់ខេត្តសៀមរាបនៅវេលាម៉ោង១៨:៥៨នាទី នៅព្រំប្រទល់ខេត្តសៀមរាប-ខេត្តកំពង់ធំ (ស្រុកជីក្រែង-ស្រុកស្ទោង) និងឈ្មោះ ពៅ សុគន្ធ ភេទប្រុស អាយុ២ឆ្នាំ អាសយដ្ឋាននៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី មកពីខេត្តកោះកុងជាមួយឪពុក និងម្តាយ មកដល់ខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ តាមរយៈរថយន្តក្រុងក្រុមហ៊ុនអូឡាំពិច។ អ្នកបើកបរ និងអ្នកដំណើរក្នុងរថយន្តក្រុងនោះ ត្រូវបានបញ្ជូលទៅមណ្ឌលចត្តាឡីស័កគរុកោសល្យ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័កពេលមកដល់ខេត្តសៀមរាប លើកលែងអ្នកដំណើរ ៤នាក់បានបន្តដំណើរទៅខេត្តព្រះវិហារ។

ចំពោះការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់បន្ថែមចូលសហគមន៍នេះ រដ្ឋបាលខេត្ដ ក៏សូមណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ ក្នុងនោះដែរបុគ្គលទាំងឡាយណាល្មើសនឹងវិធានការនេះ នឹងប្រឈមទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៥១នាក់ បានព្យាបាលជាសះស្បើយចំនួន១៦នាក់ ស្លាប់១នាក់ដោយអ្នកជំងខូចតម្រងធ្ងន់ធ្ងរ និង៣៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

អត្ថបទ៖ ងឹន គីមឡេង
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: រដ្ឋបាល​ខេត្ត​សៀមរាបវិជ្ជមានជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋងាយរងគ្រោះ៦៨គ្រួសារក្នុងសង្កាត់គោកចក ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋងាយរងគ្រោះ៦៨គ្រួសារក្នុងសង្កាត់គោកចក ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១

ច្រកពិនិត្យសុខភាពបឋមខេត្តសៀមរាប៖អ្នកដំណើរចូលមកក្នុងខេត្តសៀមរាប គេចវេសមិនធ្វើចត្តាឡីស័កនិងមិនផ្ដល់សំណាក នឹងប្រឈមចំពោះមុខច្បាប់

ច្រកពិនិត្យសុខភាពបឋមខេត្តសៀមរាប៖អ្នកដំណើរចូលមកក្នុងខេត្តសៀមរាប គេចវេសមិនធ្វើចត្តាឡីស័កនិងមិនផ្ដល់សំណាក នឹងប្រឈមចំពោះមុខច្បាប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.