Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ច្រកពិនិត្យសុខភាពបឋមខេត្តសៀមរាប៖អ្នកដំណើរចូលមកក្នុងខេត្តសៀមរាប គេចវេសមិនធ្វើចត្តាឡីស័កនិងមិនផ្ដល់សំណាក នឹងប្រឈមចំពោះមុខច្បាប់

ដោយ Pothe Thun
06/05/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
1.3k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីណែនាំបន្ថែមថ្មីមួយទៀត ដល់ក្រុមការងារចម្រុះនៅតាមច្រកត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិអ្នកដំណើរទាំងពីររបស់ខេត្ត ត្រូវបន្តរឹតបន្តឹង និងណែនាំដល់ អ្នកដំណើរ ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប ចាំបាច់ត្រូវផ្ដល់សំណាក និងធ្វើចត្តាឡីស័ក ដែលសម្រេចដោយមន្ត្រីសុខាភិបាលខេត្ត។

សេចក្ដីណែនាំស្ដីពី ការអនុវត្តវិធានការចាំបាច់នានាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប របស់រដ្ឋបាលខេត្តនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះតទៅ។

តាមការឱ្យដឹងតាមទូរស័ព្ទ លោក សុខ ណារ៉េត អភិបាលរងស្រុកក្រឡាញ់ ប្រចាំការនៅច្រកត្រួតពិនិត្យសុខភាពបឋម នៅព្រំប្រទល់សៀមរាប-បន្ទាយមានជ័យ បង្ហាញថា៖ យោងតាមការណែនាំរបស់រដ្ឋបាលខេត្ត និងយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៅទូទាំងខេត្ត ក្រុមការងារចម្រុះប្រចាំការនៅច្រកត្រួតពិនិត្យសុខភាពបឋមនៅព្រំប្រទល់ សៀមរាប-កំពង់ធំ និងសៀមរាប-បន្ទាយមានជ័យ បានសហការគ្នាយ៉ាងរលូន ក្នុងការកំណត់អត្តសញ្ញាណអ្នកដំណើរមកពីតំបន់មានហានិភ័យខ្ពស់ នៃការចម្លងមេរោគកូវីដ-១៩ ដូចជា រូបថត អត្តសញ្ញាណបណ្ណ លេខស្លាកយានយន្ត លេខទំនាក់ទំនង អាស័យដ្ឋានស្នាក់នៅ និងអាស័យដ្ឋានគោលដៅដែលត្រូវទៅ ជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងស្រុក បន្ថែមថា៖ ការប្រើប្រាស់ប្រព័ន្ធ Web App សម្រាប់គ្រប់គ្រង់ព័ត៌មានអ្នកដំណើរ ដែលរៀបចំដោយរដ្ឋបាលខេត្តនេះ បានផ្ដល់ភាពងាយស្រួល ដល់ក្រុមការងារប្រចាំច្រក និងកងកម្លាំងសមត្ថកិច្ច ធ្វើការស្វែងរកអ្នកដំណើរ ដែលសង្ស័យថាមានពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ឬមិនគោរពតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត។ ចំពោះអ្នកដំណើរ ដែលល្មើសនឹងសេចក្ដីណែនាំនេះ ពួកគេនឹងអាចត្រូវទទួលពិន័យអន្តរការណ៍ និងអនុវត្តន៍តាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត។

រូបភាព៖ មន្ត្រីព័ត៌មាន
អត្ថបទដោយ៖ លោក សេង ផល្លី

Tags: ត្រួតពិនិត្យសុខភាពបឋមធ្វើចត្តាឡីស័កផ្ដល់សំណាក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបន្តទទួលអំណោយពីសប្បុរសជនអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបន្តទទួលអំណោយពីសប្បុរសជនអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឲ្យមានការពង្រឹងការអនុវត្តវិធានការចាំបាច់នានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឲ្យមានការពង្រឹងការអនុវត្តវិធានការចាំបាច់នានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

នាវាអវកាស SN15 របស់មហាសេដ្ឋី Elon Musk ត្រូវបានបញ្ចប់ការធ្វើតេស្តដោយជោគជ័យ

នាវាអវកាស SN15 របស់មហាសេដ្ឋី Elon Musk ត្រូវបានបញ្ចប់ការធ្វើតេស្តដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.