Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឲ្យមានការពង្រឹងការអនុវត្តវិធានការចាំបាច់នានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ដោយ Pothe Thun
06/05/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី៣ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញបន្ថែម ត្រូវអនុវត្តសេចក្តីណែនាំលេខ០៣ សណន ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ ស្តីពីការពង្រឹង អនុវត្តវិធានការចាំបាច់នានាមួយចំនួន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ។

ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍បន្ថែមថា បញ្ហាកូវីដ-១៩ គឺជាកម្មវត្ថុដ៏ក្តៅគគុក ដែលកំពុងកើតឡើងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈកន្លងមកនេះ ខេត្តសៀមរាបយើង អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួនជាង៦០នាក់ ដែលជាតឋួលេខខ្ពស់សម្រាប់ខេត្តយើង និង មានការបិទផ្អាកបណ្តោះអាសន្ន អាជីកម្មដ្ឋាន មន្ទីរពេទ្យឯកជន ផ្ទះសំណាក់ ផ្សារ និងបិទខ្ទប់ភូមិ-សង្កាត់មួយចំនួនផងដែរ ដើម្បីកាត់បន្ថយហានីភ័យ និងកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩នេះ ។

មានប្រសាសន៍នៅក្នុងឱកាសនោះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ដោយអនុវត្តតាមសេចក្តីណែនាំលេខ០៣ សណន របស់រាជរដ្ឋភិបាល ចុះថ្ងៃទី០៤ ខែឧសភាកន្លងមកថ្មីៗនេះ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីណែនាំមួយ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការចាំបាច់នានា បង្ការនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវិដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប ដែលមាន៤ចំណុចធំៗ ក្នុងនោះបានប្រាប់ឲ្យដឹងថា អ្នកដំណើរគ្រប់មជ្ឈដ្ឋាន រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចូលក្នុងខេត្តសៀមរាប គឺត្រូវទៅមណ្ឌលចត្តាឡីស័ក ( សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ) ឲ្យគ្រូពេទ្យ យកសំណាកធ្វើវិភាគរកមេរោគកូវីដ-១៩ និង ការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅតាមផ្ទះ ឬតាមទីកន្លែងស្នាក់នៅរបស់អ្នកដំណើរ នឹងមានការពិនិត្យសម្រេចដោយមន្រ្តីសុខាភិបាល ហើយចំពោះការធ្វើចត្តាឡីស័កនៅមណ្ឌល ត្រូវបានកំណត់ដោយរដ្ឋបាលខេត្ត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអភិបាលខេត្តសៀមរាប មានប្រសាសន៍ទៀតថា៖ កន្លងមកនេះ បើទោះជាការគ្រប់គ្រងទិន្នន័យអ្នកដំណើរ និងការស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងករណីឆ្លងជំងឺកូវីដ-១៩ ត្រូវបានរកឃើញឲ្យធ្វើចត្តាឡីស័ក និងយកវត្ថុសំណាកទៅវិភាគ រួមទាំងបានបញ្ជូនអ្នកវិជ្ជមានវីរ៉ុស ទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តជាបន្តបន្ទាប់ ក៏ប៉ុន្តែវានៅតែជាក្តីព្រួយបារម្ភ ដោយសារតែនៅក្នុងចំណោមប្រជាពលរដ្ឋភាគច្រើន ដែលបានយល់ដឹងអំពីកូវីដ-១៩ នៅមានប្រជាពលរដ្ឋអ្នកដំណើរមួយចំនួនតូច មិនបានបង្ហាញអំពីភាពស្មោះត្រង់ មិនព្រមយល់ និងមិនបានចូលរួមសហការទប់ស្កាត់កូវីដ-១៩នោះឡើយ ហើយថែមទាំងបណ្តាលឲ្យសកម្មភាពរបស់ខ្លួន បានក្លាយជាសកម្មភាពនៃភ្នាក់ងារចម្លងជំងឺផងដែរ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ទៀ សីហា បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមចូលរួម នឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ត្រូវអនុវត្តវិធានការរដ្ឋបាលខេត្ត និងវិធានការឲ្យធ្វើចត្តាឡីស័ករយ:ពេល១៤ ជាកំហិត ហើយចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ៕

អត្ថបទ និង រូបភាព ៖ លោក ងិន គឹមឡេង និង លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​ជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នាវាអវកាស SN15 របស់មហាសេដ្ឋី Elon Musk ត្រូវបានបញ្ចប់ការធ្វើតេស្តដោយជោគជ័យ

នាវាអវកាស SN15 របស់មហាសេដ្ឋី Elon Musk ត្រូវបានបញ្ចប់ការធ្វើតេស្តដោយជោគជ័យ

ចិនសម្រេចផ្អាកយន្តការកិច្ចសន្ទនាផ្នែកសេដ្ឋកិច្ច ជាមួយអូស្រ្តាលី ខណៈទំនាក់ទំនងប្រទេសទាំងពីរនៅតែដុនដាប

ចិនសម្រេចផ្អាកយន្តការកិច្ចសន្ទនាផ្នែកសេដ្ឋកិច្ច ជាមួយអូស្រ្តាលី ខណៈទំនាក់ទំនងប្រទេសទាំងពីរនៅតែដុនដាប

រដ្ឋមន្រ្តីការបរទេសអាមេរិក ចេញទៅអ៊ុយក្រែនដើម្បីសម្តែងការគាំទ្រ ក្រោយការប្រមូលផ្តុំកម្លាំងទ័ពរបស់រុស្ស៉ីបញ្ចប់ទៅវិញ

រដ្ឋមន្រ្តីការបរទេសអាមេរិក ចេញទៅអ៊ុយក្រែនដើម្បីសម្តែងការគាំទ្រ ក្រោយការប្រមូលផ្តុំកម្លាំងទ័ពរបស់រុស្ស៉ីបញ្ចប់ទៅវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.