Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

នាវាអវកាស SN15 របស់មហាសេដ្ឋី Elon Musk ត្រូវបានបញ្ចប់ការធ្វើតេស្តដោយជោគជ័យ

ដោយ Pothe Thun
06/05/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
នាវាអវកាស SN15 របស់មហាសេដ្ឋី Elon Musk ត្រូវបានបញ្ចប់ការធ្វើតេស្តដោយជោគជ័យ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមសារព័ត៌មាន Space នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថា មហាសេដ្ឋីអាមេរិកលោក អ៊ីឡុន ម៉ាសក៍ បានបញ្ចប់ការធ្វើតេស្តដោយរលូនជាលើកដំបូង ចំពោះនាវាអវកាសគំរូ SN15 នៃក្រុមហ៊ុន SpaceX របស់ខ្លួន ទាំងទៅលើការហោះឡើង ការបញ្ជាការហោះហើរលើរយៈកម្ពស់ខ្ពស់ និងការចុះចតត្រឡប់មកកាន់ ចំណុចដែលវាត្រូវចុះចតវិញ។

ប្រធានវិស្វករនៃកម្មវិធីហោះហើររបស់ SpaceX លោក ចន អ៊ីស្ព្រាក់ខឺ (John Insprucker) បានថ្លែងថា «យើងបានចុះចតវិញហើយ! នាវាអវកាស (Starship) បានចុះចតហើយ»។ ការធ្វើតេស្តរបស់ SN15 គឺធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ (ពេលវេលានៅសហរដ្ឋអាមេរិក) ដែលត្រូវចំឱកាសប្រារព្ធខួបទី ៦០ឆ្នាំ នៃការបញ្ជូនអវកាសយានិក អាមេរិកដំបូងគឺលោក អាឡាន ហ្សេភើដ (Alan Shepard) ឡើងទៅកាន់ទីអវកាស។

បើតាមការបញ្ជាក់របស់ SpaceX នាវាអវកាស SN15 បានហោះឡើងក្នុងរយៈកម្ពស់ ១០គីឡូម៉ែត្រ ទើបធ្វើការហោះសម្តែងរាង ដូចនាវាអវកាសមុនៗ រួចក៏ធ្វើការចុះចតមកកាន់ទីតាំង (landig pad) ដើមវិញ។ សកម្មភាពរបស់ SN15 ជារួមគឺមានរយៈពេល ៦នាទី។ ការធ្វើតេស្តរបស់ SN15 (នាវាអវកាសគំរូទី ៥) ពេលនេះគឺត្រូវបានចាត់ទុកថា ទទួលបានលទ្ធផលគាប់ប្រសើរបំផុតហើយ បើធៀបនឹង SN8, SN9, SN10 និង SN11។ នាវាអវកាសគំរូទាំង ០៤មុននេះសុទ្ធតែបានហោះឡើង និងសម្តែងការហោះហើរលើអាកាសដោយជោគជ័យ ប៉ុន្តែពួកវាបានជួបប្រទះជោគវាសនាដូចៗគ្នា នៅពេលចុះចតមកវិញនោះគឺការបុកដី និងផ្ទុះឆេះ។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

គួរបញ្ជាក់ថា នាវាអវកាសគំរូ SN15 ដែលត្រូវបានគ្រោងធ្វើតេស្ត តាំងតែពីចុងសប្តាហ៍មុននោះ ត្រូវបានពន្យារមកដល់វេលាម៉ោង ៦៖២៤នាទីល្ងាចថ្ងៃពុធ (ម៉ោងនៅរដ្ឋតិចសាស់)។ វាបានហោះឡើង ចេញពីមូលដ្ឋាន បូកា ជីកា (Boca Chica) នៃក្រុមហ៊ុន SpaceX ស្ថិតតាមបណ្តោយឆ្នេរសមុទ្ររដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក៕

Tags: Elon MuskSN15
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិនសម្រេចផ្អាកយន្តការកិច្ចសន្ទនាផ្នែកសេដ្ឋកិច្ច ជាមួយអូស្រ្តាលី ខណៈទំនាក់ទំនងប្រទេសទាំងពីរនៅតែដុនដាប

ចិនសម្រេចផ្អាកយន្តការកិច្ចសន្ទនាផ្នែកសេដ្ឋកិច្ច ជាមួយអូស្រ្តាលី ខណៈទំនាក់ទំនងប្រទេសទាំងពីរនៅតែដុនដាប

រដ្ឋមន្រ្តីការបរទេសអាមេរិក ចេញទៅអ៊ុយក្រែនដើម្បីសម្តែងការគាំទ្រ ក្រោយការប្រមូលផ្តុំកម្លាំងទ័ពរបស់រុស្ស៉ីបញ្ចប់ទៅវិញ

រដ្ឋមន្រ្តីការបរទេសអាមេរិក ចេញទៅអ៊ុយក្រែនដើម្បីសម្តែងការគាំទ្រ ក្រោយការប្រមូលផ្តុំកម្លាំងទ័ពរបស់រុស្ស៉ីបញ្ចប់ទៅវិញ

រដ្ឋបាលខេត្តសៀមរាប កែសម្រួលវិធានការធ្វើចត្តាឡីស័ក និងផ្ដល់សំណាក សម្រាប់អ្នកដំណើរចូលមកក្នុងខេត្ត និងបន្តស្រាវជ្រាវអ្នកដំណើរសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប កែសម្រួលវិធានការធ្វើចត្តាឡីស័ក និងផ្ដល់សំណាក សម្រាប់អ្នកដំណើរចូលមកក្នុងខេត្ត និងបន្តស្រាវជ្រាវអ្នកដំណើរសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.