សមត្ថកិច្ចខេត្តសៀមរាប អនុញ្ញាតឲ្យសិប្បកម្មដ្ឋានផលិតនំនៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ដំណើរការឡើងវិញ ក្រោយពិនិត្យឃើញថានំដែលផលិត គឺតាមស្តង់ដារ ទាំងផ្នែកគីមីសាស្ត្រ និងជីវសាស្ត្រ
តាមប្រភពពីបណ្ដាញទំនាក់ទំនងសង្គម ( Facebook ) ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីមានការចុះផ្សាយជាបន្តបន្ទាប់លើករណីពុលនំប៉័ងនៅឃុំឃុនរាម ស្រុកបន្ទាយស្រី កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ហើយដែលអ្នកលក់ចែកចាយបន្តបានទិញពីសិប្បកម្មផលិត នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង និង ក្រោយកើតហេតុមក កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប , មន្ទីរឧស្សាហ ...