Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

បងប្អូនសាសនិកឥស្លាមក្រីក្រចំនួន១១០គ្រួសារក្នុងខេត្តសៀមរាប ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជន

ដោយ Pothe Thun
03/05/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនិកឥស្លាមខេត្ត និងលោកស្រី លឹម ផល្លីកា អភិបាលរង នៃគណៈអភិបាលក្រុងសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងនាំយកនូវអំណោយរបស់សប្បុរសជនក្នុងខេត្ត មកចែកជូនដល់បងប្អូនសាសនិកឥស្លាមក្រីក្ររស់នៅក្នុងខេត្តសៀមរាបចំនួន ១១០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករចំនួន១០គីឡូក្រាម ទឹកដោះគោខាប់២កំប៉ុង និងស្ករស ១គីឡូក្រាម។

លោកស្រី លឹម ផល្លីកា ក៍បានពាំនាំនូវការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំក្រុង និងព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានយកចិត្តទុកដាក់ក្នុងចែករំលែក និងបរិច្ចាគទ្រព្យធនផ្សេងៗ ដល់បងប្អូនខ្មែរសាសនិកឥស្លាមក្រីក្រទាំងអស់នៅក្នុងខេត្ត ហើយបើទោះបីអំណោយទាំងនេះវាមិនអាចឆ្លើយតបបានទៅនឹងតម្រូវការរបស់បងប្អូនបានក៏ពិតមែន តែនេះបង្ហាញនូវការគិតគូរយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងបងប្អូនសប្បុរសជនចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូនក្រីក្រ ក្នុងដំណាក់កាលវបត្តិជំងឺកូវី-១៩កំពុងឆ្លងរីករាលដាលជាសាកល។ ជាមួយនោះលោកស្រីអភិបាលរងក្រុង ក៍បានអំពាវនាវដល់សាសនិកឥស្លាមមទាំងអស់ ត្រូវបញ្ចៀសការជួបជុំក្នុងខែបួសរ៉ាម៉ាឌន ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយត្រូវចូលរួមអនុវត្តវិធានការការពាររបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលគឺ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឲ្យបានជាប្រចាំផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អែល សៀត មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំសាសនិកឥស្លាមក្នុងខេត្ត តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខក្នុងការរស់នៅរបស់បងប្អូននៅតាមសហគមន៍ខ្មែរឥស្លាមជានិច្ច ហើយនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក៍ដូចជាថ្នាក់ដឹកនាំខេត្តសៀមរាប ក្នុងការបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈនេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និង រូបភាព៖ទ្រា ពន្លឺ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: សាសនិកឥស្លាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារមូលនិធិ Make money online កម្ពុជា នាំយកអំណោយមនុស្សធម៍ជាគ្រឿងឧបភោគបរិភោគប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន ៥២គ្រួសារ រស់នៅក្នុងក្រុងសៀមរាប

ក្រុមការងារមូលនិធិ Make money online កម្ពុជា នាំយកអំណោយមនុស្សធម៍ជាគ្រឿងឧបភោគបរិភោគប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន ៥២គ្រួសារ រស់នៅក្នុងក្រុងសៀមរាប

អ្នកវិជ្ជមានជំងឺកូវីដ-១៩ និង ជាអ្នកជំងឺដែលខូចតម្រោងនោមធ្ងន់ធ្ងរ បានស្លាប់បាត់បង់ជីវិតហើយ កាលពីយប់ទាបភ្លឺថ្ងៃទី០៣ ខែឧសភា នេះ

អ្នកវិជ្ជមានជំងឺកូវីដ-១៩ និង ជាអ្នកជំងឺដែលខូចតម្រោងនោមធ្ងន់ធ្ងរ បានស្លាប់បាត់បង់ជីវិតហើយ កាលពីយប់ទាបភ្លឺថ្ងៃទី០៣ ខែឧសភា នេះ

រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងសៀមរាបទទួលអំណោយពី ក្រុមហ៊ុន អង្គរ អ៊ីកូ រ៉េស៊ីដិន សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងសៀមរាបទទួលអំណោយពី ក្រុមហ៊ុន អង្គរ អ៊ីកូ រ៉េស៊ីដិន សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.