ម្ចាស់ភូមិដ្ឋានសំណាងប្រគល់ដីជិតប្រាំពីររយម៉ែត្រក្រឡាដើម្បីលើកស្ទួយសិល្បៈយុទ្ធគុនខ្មែរបុរាណ
សម្រាប់ជាការលើកទឹកចិត្ត និងថែរក្សាយុទ្ធគុនបុរាណខ្មែរ ល្បុក្កតោ ម្ចាស់គម្រោងភូមិដ្ឋានសំណាង ដែលជាគម្រោងលក់ដីឡូតិ៍ និងផ្ទះល្វែង បានបរិច្ចាគដីមួយកន្លែងនៅក្នុងស្រុកប្រាសាទបាគង ក្នុងខេត្តសៀមរាប ជូនដល់បណ្ឌិតសភាល្បុក្កតោ សម្រាប់បម្រើដល់ការបណ្តុះបណ្តាលវិស័យ ក្បាច់គុននេះ ដល់យុវជនជំនាន់ក្រោយ។ លោ ឡាយ សំណាង ម្ចាស់គម្រោងភូមិដ្ឋានសំណាង បានលើកឡើងថា ដើម្បីចូលរួមថែរក្សានូវមរតកដូនតា ជាពិសេសក្បាច់គុនល្បុក្កតោ ដែលកំពុងតែប្រឈមនឹងការខ្វះខាតទីតាំង ...