សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ម៉ូតូម្នាក់០១គ្រឿងដល់សិស្សជាប់និទ្ទេស A ១៨៨រូបនៅខេត្តសៀមរាប
នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស ប្រឡងមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស អេ នៅខេត្តសៀមរាបនាថ្ងៃទី១១ខែមករាឆ្នាំ២០២៤ សម្តេចពិជ័យ សេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ក្នុងនាមរាជរដ្ឋាភិបាល ក្រុមការងារចុះជួយខេត្តសៀមរាប បានសម្តែងសេចក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរចំពោះសិស្សានុសិស្សខេត្តសៀមរាបចំនួន១៨៨រូប ក្នុងចំណោមសិស្សនិទ្ទេស អេ ចំនួន១៦៧៣រូប ក្នុងទូទាំងប្រទេស នៃលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យ ...