Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេចពិជ័យសេនា ផ្តល់យុទ្ឋសាស្រ្តគន្លឺះ៧ចំណុច សម្រាប់រដ្ឋបាលខេត្តសៀមរាបអនុវត្តបន្តនៅឆ្នាំ២០២០

ដោយ Pothe Thun
05/03/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ផ្តល់យុទ្ឋសាស្រ្តគន្លឺះ៧ចំណុច សម្រាប់រដ្ឋបាលខេត្តសៀមរាបអនុវត្តបន្តនៅឆ្នាំ២០២០
70
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី៤ខែមីនាឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប បានផ្ដល់យុទ្ធសាស្ត្រគន្លឺះ ៧ចំណុច ដើម្បីជំរុញដល់ការអភិវឌ្ឍ និងពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តសៀមរាប ក្នុងឱកាស សម្ដេចអញ្ជើញបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប។

សម្តេចពិជ័យសេនា បង្ហាញថា ជាក់ស្ដែងក្នុងឆ្នាំ២០១៩កន្លងទៅនេះ កម្ពុជានៅតែសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ ជាមួយការប្រមូល ចំណូលថវិកាជាតិកើនឡើងលើសគម្រោងផែនការប្រមាណ១៦០០លានដុល្លារអាមេរិក ហើយអត្រានៃភាពក្រីក្របានស្ថិតនៅក្នុងអត្រាទាបជាង១០ភាគរយ។

ជាមួយគ្នានោះ សម្តេចពិជ័យសេនា ក៏បានលើកនូវគោលការណ៍គន្លឺះចំនួន៧ចំណុច សម្រាប់ជាយុទ្ធសាស្ត្រ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត និងជាយន្តការចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងជំរុញការអភិវឌ្ឍ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ក្នុងនោះ ៖

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ទី១/ ពង្រឹងសន្តិភាព និងស្ថេរភាពនយោបាយ ទប់ស្កាត់ សកម្មភាពឬការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលនាំឲ្យអសន្តិសុខសង្គម ព្រមទាំងអប់រំណែនាំនិងបកស្រាយបំភ្លឺព័ត៌មានមិនពិតទាំងនោះ ជូនប្រជាពលរដ្ឋ។ ក្នុងនោះ អាជ្ញាធរគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដោះស្រាយជម្លោះនិងការទាមទារតវ៉ានានា ដោយសន្តិវិធី និងត្រូវចៀសវាងដាច់ខាតនូវអំពើហិង្សាតាមគ្រប់រូបភាព។

ទី២/ បន្តជំរុញបំផុសចលនាប្រជាជន ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំនៅតាមមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសនានាឱ្យបានទាន់ពេលវេលា។

ទី៣/ ការអភិវឌ្ឍសង្គម និងទេសចរណ៍ រដ្ឋបាលក្រុងស្រុក ត្រូវជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត និងអរូបវ័ន្ត សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ។

ទី៤/ ការអភិវឌ្ឍទីក្រុង រួមមាន បញ្ហាសំណង់ បញ្ហាសំរាម បញ្ហាបរិស្ថាន សណ្តាប់ធ្នាប់ទីក្រុង កិច្ចសហការជាមួយដៃគូអភិវឌ្ឍជាដើម គឺជាបញ្ហាអាទិភាព ដែលរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ជាន់ថ្នាក់ត្រូវ យកចិត្តទុកដាក់ដោះស្រាយ តាមរយៈការលើកកម្ពស់វិធានការគ្រប់គ្រង និងសិក្សាឡើងវិញ។

ទី៥/ ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្តោតសំខាន់ទៅលើការផ្ទេរមុខងារ ធនធាននិងការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលឃុំសង្កាត់ត្រូវពង្រឹងការគ្រប់គ្រង ចាត់ចែងការប្រើប្រាស់ថវិកាឃុំសង្កាត់ដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ឋភាពដែលនៅក្នុងឆ្នាំ២០២០នេះរាជរដ្ឋាភិបាលបានសម្រេចបង្កើនមូលនិធិឃុំសង្កាត់ទ្វេរដងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ហើយនឹងបន្តកើនឡើងរៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៣ ឃុំសង្កាត់នឹងទទួលបានថវិកាសរុបជាមធ្យមប្រមាណ២២៧.០០០ដុល្លារ។

ទី៥/ ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវផ្តោតសំខាន់ទៅលើការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលឃុំ-សង្កាត់។ ជាមួយនោះ រដ្ឋបាលឃុំ-សង្កាត់ ត្រូវពង្រឹងការគ្រប់គ្រង ចាត់ចែងការប្រើប្រាស់ថវិកាប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ឋភាពដែលនៅក្នុងឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើនមូលនិធិឃុំ-សង្កាត់ទ្វេរដង បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ហើយនឹងបន្តកើនឡើងរៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៣ ឃុំ-សង្កាត់នឹងទទួលបានថវិកាសរុបជាមធ្យមប្រមាណ២២៧.០០០ដុល្លារ។

ទី៦/ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ដែលទាមទារឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងមានគណនេយ្យភាពក្នុងការគ្រប់គ្រងចាត់ចែង និងផ្តល់សេវានានានៅតាមច្រកចេញចូលតែមួយ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលកាន់តែងាយស្រួល ឆាប់រហ័ស តម្លាភាពនិងគណនេយ្យភាព។

និងទី៧ ការពង្រឹងរបៀបរៀបរយការងារ ដែលចំណុចនេះសម្តេចពិជ័យសេនា បានស្នើ ដល់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរខេត្ត-ក្រុង-ស្រុក គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យមានប្រសិទ្ឋភាពនូវអនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសវិធានការជួយសង្គ្រោះវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបកាលពីពេលថ្មីៗនេះ។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: យុទ្ឋសាស្រ្តគន្លឺះរដ្ឋបាល​ខេត្ត​សៀមរាបសម្តេច​ពិជ័យ​សេនា ទៀ បាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប បង្ហាញថាសំណង់ក្នុងខេត្តមិនមានច្បាប់អនុញ្ញាតនឹងត្រូវរុះរើចោល

អភិបាលខេត្តសៀមរាប បង្ហាញថាសំណង់ក្នុងខេត្តមិនមានច្បាប់អនុញ្ញាតនឹងត្រូវរុះរើចោល

អង្គការក្រៅរដ្ឋាភិបាលមួយ សហការជាមួយអាជ្ញាធរនៃសហគមន៍ជនបទ ប្រារព្ធទិវាអន្តរជាតិនារី ខួបទី១០៩ បញ្ជ្រាបការយល់ដឹងអំពីសិទ្ធិស្រ្តី និងយេនឌ័រ

អង្គការក្រៅរដ្ឋាភិបាលមួយ សហការជាមួយអាជ្ញាធរនៃសហគមន៍ជនបទ ប្រារព្ធទិវាអន្តរជាតិនារី ខួបទី១០៩ បញ្ជ្រាបការយល់ដឹងអំពីសិទ្ធិស្រ្តី និងយេនឌ័រ

សារមន្ទីរចំនួនបីនៅខេត្ដសៀមរាប ត្រូវបានអនុញ្ញាតអោយចូលទស្សនាដោយមិនគិតថ្លៃរយៈពេល១ឆ្នាំ

សារមន្ទីរចំនួនបីនៅខេត្ដសៀមរាប ត្រូវបានអនុញ្ញាតអោយចូលទស្សនាដោយមិនគិតថ្លៃរយៈពេល១ឆ្នាំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.