Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាប បង្ហាញថាសំណង់ក្នុងខេត្តមិនមានច្បាប់អនុញ្ញាតនឹងត្រូវរុះរើចោល

ដោយ Pothe Thun
05/03/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប បង្ហាញថាសំណង់ក្នុងខេត្តមិនមានច្បាប់អនុញ្ញាតនឹងត្រូវរុះរើចោល
102
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រាល់សំណង់ ដែលសាងសង់ក្នុងឆ្នាំ ២០១៨-២០១៩ មន្ត្រីជំនាញខេត្តសៀមរាប នឹងចុះពិនិត្យឡើងវិញ ក្នុងករណីរកឃើញថា គ្មានលិខិតអនុញ្ញាត ឬគ្មានគុណភាព និងបច្ចេកទេសត្រឹមត្រូវ អាជ្ញាធរខេត្តនឹងធ្វើការរុះរើសំណង់ទាំងនោះ ដើម្បីចៀសវាងហានិភ័យក្នុងពេលកំពុងសាងសង់ នេះបើតាមប្រសាសន៍ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងឱកាសបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើទិសដៅឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៤ ខែមីនាឆ្នាំ ២០២០។

យន្តការរឹតបន្តឹងលើការងារគ្រប់គ្រងសំណង់នេះ ធ្វើឡើងបន្ទាប់ពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប បានផ្ដល់យុទ្ធសាស្ត្រគន្លឺ ៧ចំណុច សម្រាប់ការអភិវឌ្ឍខេត្តសៀមរាប ក្នុងឱកាសបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើទិសដៅឆ្នាំ២០២០។ ដោយក្នុងនោះ ការងារគ្រប់គ្រងសំណង់ គឺជាផ្នែកមួយយ៉ាងសំខាន់ និងចាំបាច់បំផុត ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានហ្មត់ចត់។

ក្នុងឱកាសនោះ សម្តេចពីជ័យសេនា បញ្ជាក់ថា សំណង់ដែលគ្មានគុណភាព វាបង្កឲ្យមានផលផលប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋ។ ករណីបាត់រលំសំណង់អាគារនៅខេត្តព្រះសីហនុ ការបាក់រលំអាគារសំណង់សាលាឆាន់នៅខេត្តសៀមរាប និងករណីបាក់រលំសំណង់អគារនៅខេត្តកែប ត្រូវបានបង្កើតឡើងនូវសោកនាដកម្មប្រជាពលរដ្ឋ ដ៏ធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយអាជ្ញាធរខេត្ត ត្រូវពង្រឹងសេវាផ្តល់លិខិតអនុញ្ញាតិសាងសង់ ដែលប្រជាពលរដ្ឋបានស្នើសុំឲ្យបានលឿនបំផុត ឲ្យអស់លទ្ធភាពដែលអាចធ្វើទៅបាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ទៀ សីហា លើកឡើងថា ចាប់ពីឆ្នាំ២០២០នេះទៅ អាជ្ញាធរខេត្ត នឹងអនុវត្តន៍វិធានការម៉ឺងម៉ាត់បំផុត សំណង់ណាដែលសាងសង់មុនមានច្បាប់អនុញ្ញាតិ និងត្រូវរុះរើចោលទាំងអស់ បើទោះជាសំណង់នោះសាងសង់បាន៣០% ឬ៥០% ក៏ដោយ។ មូលហេតុដែលអាជ្ញាធរធ្វើបែបនេះ គឺដើម្បីពង្រឹងការអនុវត្តច្បាប់សាងសង់ និងពង្រឹងគុណភាពសំណង់ ធានាសុវត្ថិភាពជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ។

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: សំណង់អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការក្រៅរដ្ឋាភិបាលមួយ សហការជាមួយអាជ្ញាធរនៃសហគមន៍ជនបទ ប្រារព្ធទិវាអន្តរជាតិនារី ខួបទី១០៩ បញ្ជ្រាបការយល់ដឹងអំពីសិទ្ធិស្រ្តី និងយេនឌ័រ

អង្គការក្រៅរដ្ឋាភិបាលមួយ សហការជាមួយអាជ្ញាធរនៃសហគមន៍ជនបទ ប្រារព្ធទិវាអន្តរជាតិនារី ខួបទី១០៩ បញ្ជ្រាបការយល់ដឹងអំពីសិទ្ធិស្រ្តី និងយេនឌ័រ

សារមន្ទីរចំនួនបីនៅខេត្ដសៀមរាប ត្រូវបានអនុញ្ញាតអោយចូលទស្សនាដោយមិនគិតថ្លៃរយៈពេល១ឆ្នាំ

សារមន្ទីរចំនួនបីនៅខេត្ដសៀមរាប ត្រូវបានអនុញ្ញាតអោយចូលទស្សនាដោយមិនគិតថ្លៃរយៈពេល១ឆ្នាំ

បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកគូទគោយន្តកន្ត្រៃពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកគូទគោយន្តកន្ត្រៃពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.